ដោយសារតែកំណើនសិស្សានុសិស្សកើនឡើងកាន់តែច្រើនឡើង នៅសាខាជ្រោយចង្វារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) ដែលជាស្ថាប័នអប់រំប្រកបដោយគុណភាពឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា មានសេចក្តីសោមនស្សក្នុងការដាក់សម្ពោធអគារ ៩ ជាន់បន្ថែមមួយទៀតរបស់ខ្លួននៅតំបន់ជ្រោយចង្វារ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។

កម្មវិធីនេះមានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. អេឌ្យូខេសិន គណៈកម្មការកម្មវិធីសិក្សា មាតាបិតា សិស្សានុសិស្ស រួមជាមួយភ្ញៀវកិត្តិយសជាច្រើនទៀត។
មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) សាខាជ្រោយចង្វា ផ្តល់ជូននូវកម្មវិធីភាសាអង់គ្លេស ចិន និងភាសាថៃ ក៏ដូចជាវគ្គត្រៀមប្រលង TOEFL សម្រាប់អ្នកសិក្សាគ្រប់វ័យ។ អគារថ្មីនេះ មានទីតាំងនៅផ្ទះលេខ EX136 ផ្លូវជាតិលេខ 6A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយនឹងអាចស្វាគមន៍សិស្សានុសិស្សបន្ថែមឱ្យចូលរៀនកាន់តែច្រើនឡើង និងលើកកម្ពស់បទពិសោធសិក្សាបន្ថែមទៀត។ សម្រាប់អគារសិក្សាថ្មីបន្ថែមនេះនឹងប្រើប្រាស់សម្រាប់សិស្សានុសិស្សក្នុងកម្មវិធី Pre-kid Program និង Kid-Program។
លោក ផូ សុផេន នាយក មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) សាខាជ្រោយចង្វារ មានប្រសាសន៍ថា៖ «យើងមានសេចក្តីរំភើបរីករាយក្នុងការដាក់សម្ពោធដំណើរការអគារសិក្សាថ្មីរបស់យើង ដែលនឹងអាចឱ្យយើងបំពេញតម្រូវការនៃការអប់រំភាសាប្រកបដោយគុណភាពជូនសហគមន៍ជ្រោយចង្វារ» ។ «ការសម្ពោធអគារសិក្សាថ្មីនេះ គឺជាសក្ខីភាពមួយនៃចក្ខុវិស័យរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) ក្នុងការផ្តល់ការអប់រំ និងចូលរួមដល់ការអភិវឌ្ឍជំនាញភាសានៅកម្ពុជា។»

អគារថ្មីនេះនឹងចាប់ផ្តើមស្វាគមន៍សិស្សានុសិស្សចាប់ពីកម្រិត Pre-kid 01 ដល់ Kid 04 នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ សម្រាប់វគ្គសិក្សាថ្មីទី84។ ការប្តេជ្ញាចិត្តរបស់ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) ក្នុងការផ្តល់ជូននូវកម្មវិធីសិក្សាបែបអាមេរិកាំង និងផ្តោតលើការផ្តល់បរិយាកាសសិក្សាដែលជាគោលតម្លៃស្នូលរបស់សាខាជ្រោយចង្វារ។
សម្រាប់ព័ត៌មានបន្ថែមអំពីមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងកម្មវិធីសិក្សា សូមចូលទៅកាន់គេហទំព័ររបស់ https://www.aii.edu.kh/ ឬទំព័រហ្វេសប៊ុកផ្លូវការរបស់យើង @aii.mjqeducation។
សម្រាប់ព័ត៌មានបន្ថែមពី Aii សូមទាក់ទងមក៖ លោក ស៊ូ ពិសែន
ប្រធានផ្នែកផ្សព្វផ្សាយ និងទីផ្សារមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii)
+855 12 920 [email protected]













