ក្រុមហ៊ុន វិរៈ ប៊ុនថាំ ដែលជាក្រុមហ៊ុនឈានមុខគេតែមួយគត់ក្នុងប្រទេសកម្ពុជា សម្រាប់សេវាកម្មដឹកអ្នកដំណើរ និងសេវាកម្មបញ្ញើទំនិញ បានផ្លាស់ប្ដូរទីតាំងស្ថានីយ៍ចេញដំណើររបស់ខ្លួនហើយ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។ សម្រាប់ទីតាំងថ្មីនេះ ស្ថិតនៅជាប់រង្វង់មូលកាំភ្លើងគួចកាណុង ដែលមានចំងាយត្រឹមតែ ៤៥០ម៉ែត្រ ប៉ុណ្ណោះ ពីទីតាំងចាស់។

សម្រាប់ទីតាំងថ្មីរបស់ស្ថានីយ៍ចេញដំណើរ វិរៈ ប៊ុនថាំ នេះ អ្នកឧកញ៉ា សួរ វីរៈ បានរៀបចំដោយភ្ជាប់មកជាមួយនូវសេវាកម្មជាច្រើនប្រភេទនៅកន្លែងតែមួយ ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជន ដូចជា មានសេវាកម្មបញ្ញើទំនិញ និងសេវាកម្មដឹកអ្នកដំណើរ ព្រមទាំងមានកន្លែងរង់ចាំធំទូលាយ បំពាក់ដោយម៉ាស៊ីនត្រជាក់ អាហារដ្ឋាន បន្ទប់ទឹកស្អាត និង Mart ទំនិញផងដែរ។ អ្វីដែលកាន់តែពិសេសនោះ នៅទីតាំងថ្មីនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ ក៏មានបំពាក់ផងដែរនូវទូទិញសំបុត្រទូក ឬសំបុត្ររថយន្ដស្វ័យប្រវត្ដិ នៅក្នុងប្រទេសកម្ពុជា។
ទីតាំងថ្មី : https://maps.app.goo.gl/yQSSR7W9e2Xa21557
ទាញយកកម្មវិធីទូរសព្ទ 𝑽𝑬𝑻 𝑬𝒙𝒑𝒓𝒆𝒔𝒔 ដើម្បីទិញកញ្ចប់ធ្វើដំណើរជាមួយ វិរ: ប៊ុនថាំ និងទទួលតម្លៃប្រ៉ម៉ូសិន
-សម្រាប់ប្រព័ន្ធប្រតិបត្តិការ IOS: https://apple.co/2GG57Vq
-សម្រាប់ប្រព័ន្ធប្រតិបត្តិការ GooglePlay: https://bit.ly/2IhMiZ8
វេបសាយសម្រាប់កក់ : www.vireakbuntham.com
ទំនាក់ទំនង សម្រាប់ព័ត៌មានបន្ថែម៖ 081 911 911
តេឡេក្រាមកក់សំបុត្រ: https://t.me/VETransportation ។
សូមជម្រាបជូនថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស គឺជាក្រុមហ៊ុនខ្មែរ ដែលឈានមុខគេតែមួយគត់ក្នុងប្រទេសកម្ពុជា សម្រាប់សេវាកម្មដឹកអ្នកដំណើរ និងសេវាកម្មបញ្ញើទំនិញ ទៅដល់គ្រប់កន្លែងទាំងអស់ មិនថាតំបន់ដាច់ស្រយាលនោះទេ៕










