ទឹកពិសាកម្ពុជា ត្រៀមទូរស័ព្ទ SAMSUNG GALAXY Z Flip 6 ស៊េរីថ្មី ស៊ីវីល័យ ចំនួន ៦០គ្រឿង និងម៉ូតូ ៦០គ្រឿង សម្រាប់អតិថិជនមហាសំណាង

អាជីវកម្ម

ភ្នំពេញ៖ ធ្លាប់តែឃើញភេសជ្ជៈមានរង្វាន់ មិនដែលឃើញថាទឹកសុទ្ធមានរង្វាន់សោះ តែសម្រាប់ ខ្មែរ ប៊ែវើរីជីស មួយ មិនឱ្យអតិថិជនខកបំណងឡើយ ដោយត្រៀមផ្ដល់ជូនរង្វាន់ទូរស័ព្ទ SAMSUNG GALAXY Z Flip 6 ស៊េរីថ្មី ស៊ីវីល័យរហូតដល់ទៅ ៦០គ្រឿង និងម៉ូតូ ៦០គ្រឿង ជូនអតិថិជនមហាសំណាងរបស់ខ្លួនដែលជាវ ទឹកពិសាកម្ពុជា ត្រឹមតែ១០០កេស ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បច្ចុប្បន្ននេះ ទឹកពិសាកម្ពុជា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កំពុងតែមានកម្មវិធីអតិថិជនមហាសំណាង ដោយផ្ដល់ជូននូវទូរស័ព្ទចំនួន ៦០គ្រឿង និងម៉ូតូ ៦០គ្រឿង ដល់អតិថិជនរបស់ខ្លួនដែលជាវ ទឹកពិសាកម្ពុជា គ្រប់ចំណុះចំនួនចាប់ពី ១០០កេសឡើងទៅ នឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាង១សន្លឹក ដើម្បីធ្វើការចាប់ឆ្នោតស្វែងរកអ្នកឈ្នះ។ កម្មវិធីពិសេសនេះ នឹងបញ្ចប់នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ដោយការចាប់ឆ្នោតធ្វើឡើងចំនួន៣លើក គឺលើកទី១ នៅថ្ងៃទី៣១ ខែសីហា, លើកទី២ នៅថ្ងៃទី៣១ ខែតុលា និងលើកទី៣ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នេះ។

បន្ថែមពីលើកម្មវិធីអតិថិជនមហាសំណាងនេះ ទឹកពិសាកម្ពុជា ក៏ផ្ដល់ជូនប្រូម៉ូសិនលក់ក្នុងតម្លៃពិសេស មិនធ្លាប់មានពីមុនមក ជូនដល់ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន ភោជនីយដ្ឋាន សណ្ឋាគារ ក្លឹបហាត់ប្រាណ កន្លែងលេងកីឡា ឬសម្រាប់ប្រើប្រាស់ក្នុងកម្មវិធីនានា។ ដើម្បីទទួលបានតម្លៃពិសេសនេះ អតិថិជនទាំងអស់អាចធ្វើការទំនាក់ទំនងមកកាន់លេទូរស័ព្ទ 061 902 902, 067 902 902, 069 902 902។

សូមបញ្ជាក់ថា ទឹកពិសាកម្ពុជា គឺជាផលិតផល «Made in Cambodia» គុណភាពស្តង់ដារពិភពលោក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលឆ្លងកាត់ការបន្សុទ្ធគ្រប់តំណក់ជាមួយនឹងបច្ចេកវិទ្យា SMART TRIPLE FILTER ទំនើប និងចុងក្រោយបំផុតពីអាល្លឺម៉ង់ ដោយបំពាក់នូវឧបករណ៍វាស់ស្ទង់ ស្វ័យប្រវត្តិ ដែលមិនអនុញ្ញាតឱ្យទឹកច្រកចូលទៅក្នុងដបដោយខុសស្តង់ដារ។ ទឹកពិសាកម្ពុជា មានកម្រិត pH ល្អបំផុត និងជាទឹកពិសាគុណភាពខ្ពស់ ផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពបេះដូង ចលនាសាច់ដុំ ជួយប្រព័ន្ធប្រសាទ ពង្រឹងស្មារតី ការចងចាំ និងជួយឱ្យស្បែកស្រស់ថ្លា៕