មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្ដរទ្វីប អាមេរិកាំង ពង្រីកវិសាលភាពនៃគុណភាពអប់រំនៅសាខាចំការដូង

អាជីវកម្ម

មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និង សាលារៀន អន្ដរទ្វីប អាមេរិកាំង (AIS) មានមោទកភាពក្នុងការសម្ពោធសាខាថ្មី ចំការដូងរបស់ខ្លួន ដើម្បីបន្តបេសកកម្មរបស់ខ្លួនក្នុងការផ្តល់នូវការអប់រំប្រកបដោយគុណភាពលើជំនាញភាសាជូនដល់ ប្រទេសកម្ពុជាកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សាខាថ្មីនេះ គឺជាសាខាទី 21 និង 22 ដែលស្ថិតក្នុងគម្រោងពង្រីកវិសាលភាពរបស់Aii និង​ AIS ហើយត្រូវបានដាក់សម្ពោធដើម្បីឆ្លើយតបទៅនឹងតម្រូវការអប់រំដែលកំពុងកើនឡើងនៅក្នុងតំបន់ពីសំណាក់សិស្សានុសិស្ស និងអ្នកអាណាព្យាលបាល។

Aii នឹងទទួលស្វាគមន៍សិស្សានុសិស្សមកកាន់សាខាចំការដូងសម្រាប់វគ្គសិក្សាថ្មីទី 85 នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ហើយ AIS នឹងទទួលសិស្សានុសិស្សសម្រាប់បវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤។

សិស្សថ្មីទាំងអស់ដែលចុះឈ្មោះចូលរៀននៅ Aii នឹងទទួលបានអាហារូបករណ៍រហូតដល់ 40% សម្រាប់ការចុះឈ្មោះឆ្លងកម្មវិធី និងការចុះឈ្មោះជាក្រុម។ នេះគឺជាការប្តេជ្ញាចិត្តរបស់សាលា ក្នុងការផ្តល់ឱកាសឱ្យសិស្សានុសិស្សដែលមកពីគ្រួសារដែលមានប្រាក់ចំណូលទាប ដល់មធ្យមអាចទទួលបានការសិក្សាប្រកបដោយគុណភាព។

ស្ថិតនៅក្នុងតំបន់ដែលកំពុងមានកំណើនសក្តានុពលនៃរាជធានីភ្នំពេញ សាខាចំការដូង ហ៊ុមព័ទ្ធទៅដោយ ផ្សារ ធនាគារ ភោជនីយដ្ឋាន មន្ទីរពេទ្យ និង​កន្លែង​កម្សាន្ត​ជា​ច្រើន​​​ ហើយអាចធ្វើដំណើរទៅមកបានយ៉ាងងាយស្រួល។ ការរចនាស្ថាបត្យកម្មអគារសិក្សាសម្រាប់សាខាថ្មីនេះ មានរាងជាអក្សរ U ដែលតំណាងលើការប្តេជ្ញាចិត្តរបស់ Aii និង​ ​AIS ក្នុងការផ្តល់ការអប់រំប្រកបដោយគុណភាពដល់​សិស្សានុសិស្ស​នៅ​ក្នុង​សហគមន៍​អ្នកសិក្សា​នៅ​សតវត្សរ៍​ទី​២១​។​

ពិធីនេះបានប្រព្រឹត្តទៅយ៉ាងអធិកអធម ដោយមានវត្តមានអ្នកឧកញ៉ា​ វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន​ ម៉េងលី ជេ. អេឌ្យូខេសិន (MJQE)​ ក្រុមប្រឹក្សាភិបាល ​លោក ឡាយ សុភា ប្រធាន នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ​ ​(Aii) លោកស្រី រស់ យ៉ាណា ប្រធាន នៃ​​សាលារៀន អន្ដរទ្វីប អាមេរិកាំង (AIS) ​មាន​កា​រ​ចូល​រួម​ដោយ​គណៈកម្មការកម្មវិធីសិក្សារបស់ Aii និង AIS និងថ្នាក់ដឹកនាំនៃ MJQE ជាច្រើនទៀតផងដែរ។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃ​ក្រុមហ៊ុន​​ ម៉េងលី ជេ. អេឌ្យូខេសិន​ បាន​មាន​ប្រសាសន៍​ថា​៖ «ការសម្ពោធសាខាចំការដូងនេះ គឺជាការបោះជំហានឆ្ពោះទៅមុខយ៉ាងសំខាន់មួយទៀតរបស់យើងក្នុងបេសកកម្មផ្តល់ការអប់រំដែលមានគុណភាពពិតប្រាកដ ដើម្បីអប់រំសិស្សានុសិស្សទូទាំងប្រទេសកម្ពុជា ដើម្បីឱ្យពួកគាត់អាចមានសមត្ថភាពក្នុងការចាប់យកឱកាសនានានៅទូទាំងពិភពលោក»។

Aii សាខាចំការដូង ផ្តល់ជូននូវកម្មវិធីភាសាដ៏ទូលំទូលាយ រួមទាំងភាសាអង់គ្លេស និងភាសាចិន ចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់កម្រិតឌីប្លូម។ ដើម្បីធានាបានថាសិស្សានុសិស្សនៅគ្រប់ដំណាក់កាលនៃដំណើរសិក្សារបស់ពួកគេទទួលបានការណែនាំប្រកបដោយគុណភាពខ្ពស់បំផុត និងត្រួសត្រាយពួកគេសម្រាប់ភាពជោគជ័យនៅក្នុងសកលភាវូបនីយកម្ម។

គុណភាពអប់រំនៅតែជាតម្លៃស្នូល

ការប្តេជ្ញាចិត្តក្នុងការផ្តល់គុណភាពអប់រំរបស់ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្ដរទ្វីប អាមេរិកាំង (AIS) និងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) គឺលើសពីការអប់រំនៅថ្នាក់រៀន។ ថ្មីៗនេះ សន្និសីទនែការបង្រៀនថ្នាក់ជាតិលើកដំបូងរបស់ប្រទេសកម្ពុជា ត្រូវបានរៀបចំឡើងដើម្បីជម្រុញការពិភាក្សា និងអប់រំលើបច្ចេកវិទ្យា និងឌីជីថលនៅទូទាំងប្រទេស។ 

នាពេលថ្មីៗនេះ «ព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌លក្ខណៈគ្រួសារ (Family Fun Run)»​ បានដឹកនាំសិស្សានុសិស្ស ក្រុមគ្រួសារ និងសហគមន៍នៅតំបន់ចំការដូងមកជុំគ្នា ដើម្បីលើកកម្ពស់សុខុមាលភាព  និងរៃអង្គាសថវិកាសម្រាប់សកម្មភាពសប្បុរសនៅក្នុងតំបន់នេះ។ ព្រឹត្តិការណ៍ទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ Aii,​ AIS និង MJQE ក្នុងការចូលរួមសហគមន៍ ដោយឆ្លុះបញ្ចាំងពីបេសកកម្មដ៏ធំរបស់ខ្លួនក្នុងការរួមចំណែកជាវិជ្ជមានដល់សង្គមកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមអំពី Aii និង AIS សូមទាក់ទងតាមរយៈទូរសព្ទលេខ 077 212 610 ឬ​ទាក់ទង​តាម​រយៈអ៊ីមែល [email protected][email protected]​​​។

Aii និង AIS គឺជាគ្រឹះស្ថានអប់រំឈានមុខគេមួយនៅប្រទេសកម្ពុជា ដែលផ្តល់ជូននូវកម្មវិធី និងវគ្គសិក្សាយ៉ាងសម្បូរបែបលើជំនាញភាសាអង់គ្លេស ចិន ថៃ និងថ្នាក់ចំណេះទូទៅខ្មែរ ។ ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំលើការផ្តល់ការអប់រំប្រកបដោយគុណភាព និងភាពជោគជ័យរបស់សិស្សានុសិស្ស Aii និង AIS ទទួលបានកេរ្តិ៍ឈ្មោះ និងទំនុកចិត្តក្នុងការផ្តល់ការអប់រំលើជំនាញភាសា និងថ្នាក់ចំណេះទូទៅខ្មែរ៕