ក្រុមការងារមេជាង និងអ្នកម៉ៅការសំណង់ ប្រមាណ ៦០នាក់ ដែលសុទ្ធសឹងតែជាជាងជំនាញ និងមានបទពិសោធន៍ក្រាស់ក្រែលក្នុងវិស័យសំណង់ ជាពិសេសបានរៀនចប់វគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកទេសសំណង់ ពីវិទ្យាស្ថានពហុបច្ចេកវិទ្យាកម្ពុជា NPIC បានបបួលគ្នាឡើងរថយន្តក្រុង ចុះទស្សនៈកិច្ចស្វែងយល់ដោយផ្ទាល់ ពីច្រវាក់ផលិតកម្មសុីម៉ងត៍អូដ្ឋ នៅរោងចក្រស្តង់ដារកម្រិតអន្តរជាតិ របស់ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី នាទឹកដីខេត្តកំពត។

ឯកឧត្តម ប៊ុនភារិន នាយកសាលា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា មានប្រសាសន៍ថា ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ស៊ីមេន តែងតែជួយជ្រោមជ្រែងផ្តល់នូវឱកាសការងារ និងចំណេះដឹងបច្ចេកទេសផ្សេងៗដល់និស្សិតជាច្រើននាក់ ទន្ទឹមនឹងនោះ ជាងជំនាញដែលបានមកទស្សនកិច្ចនៅរោងចក្រនាពេលនេះ ក៏ត្រូវបានក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី សហការជាមួយវិទ្យាស្ថាន ត្រួសត្រាយផ្លូវផ្តល់នូវចំណេះដឹងជាច្រើន លើសពីអ្វីដែលធ្លាប់ធ្វើកន្លងមកក្នុងវិស័យសំណង់។
គួរបញ្ជាក់ថា ក្នុងនាមជា រោងចក្រផលិតស៊ីម៉ងត៍ ជីប ម៉ុង អុិនស៊ី ដែលជាក្រុមហ៊ុនចូលរួមភាគហ៊ុន រួមគ្នារវាង ក្រុមហ៊ុន ជីប ម៉ុង គ្រុប និង ក្រុមហ៊ុន ស្យាម ស៊ីធី ស៊ីមេន ដែលមានស្តង់ដារគុណភាពកម្រិតពិភពលោកមួយនេះ តែងតែបើកទូលាយ ក្នុងការនាំសិស្សនិស្សិត ជាង និងក្រុមវិស្វករជំនាញពាក់ព័ន្ធផ្សេងៗ ចុះទស្សនៈកិច្ចសិក្សាស្វែងយល់ផ្ទាល់ៗពីបច្ចេកទេស និងដំណើរការនៃការផលិតស៊ីម៉ងត៍ ។
ទ្រឹស្ដីផ្សារភ្ជាប់ នឹងការអនុវត្តន៍! ក្រឡេកមកមើល ក្រុមមេជាងជំនាញៗ ដែលធ្លាប់តែបានប្រើប្រាស់ផលិតផលស៊ីម៉ងត៍អូដ្ឋ នៅតាមការដ្ឋានរបស់ខ្លួន ពេល មានឱកាសចុះទស្សនៈកិច្ចផ្ទាល់ ស្ដាប់អ្នកជំនាញពន្យល់ផ្ទាល់ ឃើញផ្ទាល់ ជាពិសេសយល់ដឹងកាន់តែច្បាស់ អំពីសមាសធាតុផ្សំដើម្បីយកទៅផលិតស៊ីម៉ងត៍ ក៏ដូចជា បច្ចេកទេស បច្ចេកវិទ្យា ក្នុងការផលិតស៊ីម៉ងត៍គ្រប់ប្រភេទ ចេញពី រោងចក្រ ជីប ម៉ុង អុិនស៊ី ពីមួយដំណាក់កាលទៅមួយដំណាក់កាល ទម្រាំកើតចេញជាផលិតផលសម្រេច សម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារ សុទ្ធតែបង្ហាញចំណាប់អារម្មណ៍ពេញចិត្តជាខ្លាំង ដែលអាចធ្វើអោយក្រុមមេជាងជំនាញៗទាំងអស់មានទំនុកចិត្ត និងយកផលិតផលស៊ីម៉ងអូដ្ឋទៅសាងសង់ប្រកបដោយមោទនភាព។

ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី មិនត្រឹមតែជាក្រុមហ៊ុនផលិតស៊ីម៉ងត៍ប្រកបដោយនិរន្តរភាព និងជាក្រុមហ៊ុនដំបូងដែរទទួលបានវិញ្ញាបនបត្រ ប្រកាសថាជាផលិតផលបរិស្ថាន (EPD)សម្រាប់ផលិតផលរបស់ខ្លួន ដែលមានគុណភាពខ្ពស់ តែប៉ុណ្ណោះទេ ក្រុមហ៊ុនក៏តែងតែយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលជាងសំណង់ជំនាញនៅតាមបណ្តាខេត្តនានាស្ទើតែទូទាំងប្រទេសកម្ពុជា នេះបង្ហាញពីការចូលរួមចំណែក អភិវឌ្ឍន៍ការងារ ស្របតាមស្តង់ដារួមនៃវិស័យសំណង់ក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ជាក្រុមហ៊ុនខ្មែរ ដែលមានរោងចក្រប្រើប្រាស់ម៉ាស៊ីន និងបច្ចេកវិទ្យាទំនើបចុងក្រោយ មានសមត្ថភាពផលិតស៊ីម៉ងត៍បានរហូតដល់ជាង ៥០០០តោនក្នុងមួយថ្ងៃ។ រាល់ផលិតផលស៊ីម៉ងត៍របស់ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី ត្រូវបានផលិតចេញពីវត្ថុធាតុដើមក្នុងស្រុក ដែលសម្រិតសម្រាំងយ៉ាងល្អ ជាមួយនឹងស្ដង់ដាគ្រប់គ្រង និងធានាគុណភាពលំដាប់ពិភពលោក។










