ហេតុ​អ្វី​បានជា​វីសាអុីនហ្វីនីតក្រេឌីតកាត របស់ធនាគារ វីង ក្លាយ​ជា​ជម្រើស​ប្រកបដោយ​អភិជនភាព?​

អាជីវកម្ម

កាលពីពេលថ្មីៗនេះ ធនាគារ វីង បាន​ដាក់​ឱ្យដំណើរវីសាអុីនហ្វីនីតក្រេឌីតកាត​ប្រកប​ដោយ​ប្រណីតភាព និង​មាន​សុវត្ថិភាពបំផុត។ កាត​មួយ​នេះ​ត្រូវ​បាន​​បំពាក់ដោយ​បច្ចេកវិទ្យាទំនើបចុងក្រោយ​ដើម្បី​ការពារ​អ្នក​ប្រើប្រាស់​ពី​​ការបន្លំ​ផ្សេងៗ ក៏​ដូច​ជា​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ជាច្រើនសម្រាប់ការ​រស់នៅបែប​អភិជន​ភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តើវីសាអុីនហ្វីនីតក្រេឌីតកាត​របស់ធនាគារ វីង មានលក្ខណៈពិសេសអ្វីខ្លះដែលត្រូវបានចាត់ទុកជាក្រេឌីតកាតដែលមានប្រណីតភាព​តែមួយគត់នៅក្នុងប្រទេសកម្ពុជា?

ឥណទានខ្ពស់បំផុតមិនធ្លាប់មាន

មានត្រឹម វីសាអុីនហ្វីនីតក្រេឌីតកាតធនាគារ វីង អ្នក​ប្រើប្រាស់​នឹងទទួលបានសិទ្ធិក្នុងការប្រើប្រាស់ហិរញ្ញវត្ថុកាន់តែច្រើន ដោយអាចស្នើទំហំឥណទានក្នុងកាតរហូតដល់​ ១លានដុល្លារអាមេរិក និងអាចដកសាច់ប្រាក់មកប្រើប្រាស់រហូតដល់ទៅ ៥០% នៃទឹកប្រាក់ឥណទានក្នុងកាតសរុប។ បន្ថែមលើនេះ អតិថិជន​ក៏អាចរីករាយក្នុងការចាយវាយ​ទូទាត់នានានៅជុំវិញពិភពលោក ដោយឥតការប្រាក់រហូតដល់រយៈពេល៥៥ថ្ងៃ​ ព្រមទាំង​អាចស្នើកាតបន្ថែមសម្រាប់សមាជិកគ្រួសារបានរហូតដល់ទៅ៥កាត និងអាចប្រើប្រាស់សាលរង់ចាំ Premier Banking Lounges ដោយសេរីនៅគ្រប់សាខាធនាគារ វីង ទូទាំងប្រទេសផងដែរ។

ធ្វើដំណើរទូទាំងពិភពលោកប្រកបដោយអភិជនភាព

ដើម្បីប្រាកដថារាល់ការធ្វើដំណើរទទួលបាននូវភាពរីករាយនិងផាសុកភាពទាំងកាយនិងចិត្តនោះ វីសាអុីនហ្វីនីតក្រេឌីតកាត ធនាគារ វីង ផ្តល់ជូនអ្នកប្រើប្រាស់​នូវកញ្ចប់ធានារ៉ាប់រងធ្វើដំណើរដល់ទៅ​ ១លានដុល្លារអាមេរិក​ ក៏ដូចជា​អាចប្រើប្រាស់សាលរង់ចាំដ៏ប្រណីតរបស់ Plaza Premium Lounge ក្នុងអាកាសយានដ្ឋាននៅជុំវិញពិភពលោកឥតដែនកំណត់។

ទទួលបានសាច់ប្រាក់ត្រលប់មកវិញច្រើន​​សន្ធឹកសន្ធាប់

កាន់តែ​ពិសេស​ជាងនេះ​ទៅ​ទៀតនោះ​ កាត​នេះ​អាច​​ទូទាត់តាមម៉ាស៊ីន POS និងតាមអនឡាញ នៅគ្រប់កន្លែងជុំវិញពិភពលោកដែលមានទទួលការទូទាត់តាមរយៈវីសា ហើយថែមទាំងមានឱកាសទទួលបានសាច់ប្រាក់ត្រលប់មកវិញរហូតដល់ទៅ​ ៥០០ដុល្លារអាមេរិកក្នុងមួយខែរាល់ពេលទូទាត់​​ ក៏ដូចជាទទួលបានការផ្តល់ជូនពិសេសពីបណ្តាហាងដៃគូវីសាជាច្រើននៅទូទាំងពិភពលោកផងដែរ។

បញ្ចុះតម្លៃដល់ទៅ ១៥% ជាមួយមន្ទីរពេទ្យដៃគូល្បីៗក្នុងប្រទេសសិង្ហបុរី

ក្រៅពីអត្ថប្រយោជន៍ផ្តល់ជូនគ្មានគូប្រៀបដែលបានរៀបរាប់ត្រួសៗខាងលើ វីសាអុីនហ្វីនីតក្រេឌីតកាត របស់ធនាគារ វីង ក៏បានគិតគូពីអត្ថប្រយោជន៍សុខភាពផ្តល់ជូនទៅដល់អ្នកប្រើប្រាស់ផងដែរ ដោយបានសហការជាមួយមន្ទីរពេទ្យល្បីៗជាច្រើននៅក្នុងប្រទេសសិង្ហបុរី។ ការផ្ដល់ជូននេះ នឹងអនុញ្ញាតឱ្យម្ចាស់កាត និងសមាជិកគ្រួសារកាត់បន្ថយថ្លៃចំណាយមួយកម្រិត ដោយទទួលបានការបញ្ចុះតម្លៃ ១០% សម្រាប់ការពិនិត្យសុខភាពទូទៅ និង៥% ទៀតសម្រាប់ការចំណាយសរុបជាមួយមន្ទីរពេទ្យដៃគូ​ជាច្រើន​រួមមាន៖ មន្ទីរពេទ្យ Gleneagles Hospital, Mount Elizabeth Hospital, Mount Elizabeth Novena Hospital, និងមន្ទីរពេទ្យParkway East Hospital ជាដើម​។

មានការការពារ និងសុវត្ថិភាពខ្ពស់

ដោយ​​ត្រូវបានរចនាឡើងផ្តោតលើប្រណីតភាព និងសុវត្ថិភាព​ជា​សំខាន់​នោះ​ វីសាអុីនហ្វីនីតក្រេឌីតកាត ធនាគារ វីង ជាប្រភេទកាតគ្មានលេខដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែល​​ត្រូវ​បាន​បំពាក់មកជាមួយនូវបច្ចេកវិទ្យាចុងក្រោយ Contactless ដោយ​គ្រាន់តែប៉ះកាតទៅនឹងម៉ាស៊ីនPOS ក៏អាច​ទូទាត់បានយ៉ាងងាយស្រួល។ លើសពីនេះទៀត​បច្ចេកវិទ្យាEMV 3-D ដ៏ទំនើបក៏ត្រូវបានដាក់ឱ្យ​ដំណើរការជាមួយកាតនេះផងដែរ ​ដើម្បី​ធានាបាននូវសុវត្ថិភាពខ្ពស់រាល់ពេលធ្វើប្រតិបត្តិការទាំងម្ចាស់កាត និងម្ចាស់ហាង​ផងដែរ​។

ដោយ​សារ​កាតនេះ​ ត្រូវបានភ្ជាប់ជាមួយអេប Wing Bank ដូច្នេះមានតែម្ចាស់កាតប៉ុណ្ណោះដែលអាចមើលឃើញពីព័ត៌មាននៃកាតទាំងអស់​ ហើយថែមទាំងអាចផ្លាស់​ប្តូរគណនីទូទាត់ស្វ័យប្រវត្តិ កំណត់ការដកសាច់ប្រាក់ ទិញទំនិញប្រចាំថ្ងៃ ឬប្តូរលេខកូដសម្ងាត់ជាដើម​។ អ្នកប្រើប្រាស់ក៏​អាចបើក ឬបិទដំណើរកាតបានឆាប់រហ័ស​តាមរយៈអេបដោយ​ផ្ទាល់ផងដែរ ក្នុងករណីដែលកាតជ្រុះបាត់ ឬត្រូវបានគេលួច។ ម្យ៉ាងវិញទៀត កាតនេះត្រូវបានផលិតឡើងស្រោបដោយលោហៈធាតុដ៏ស្ដើង និងអុីណុកនៅលើផ្ទៃកាតខាងមុខ   ជាមួយនឹងស្រទាប់ខាងក្រោយប៉ូលីមែរ ដែលលោហៈធាតុផ្សំទាំងអស់មានទម្ងន់ត្រឹម​តែ ១៦ ក្រាមប៉ុណ្ណោះ។

ការផលិត​ប្រកប​ដោយភាព​សម្រិតសម្រាំងនេះ បង្ហាញពីភាពច្នៃប្រឌិតខ្ពស់ និងទំនើបស័ក្តិសមសម្រាប់​អ្នក​​ប្រើ​ប្រាស់​ដែល​ត្រូវ​ការ​អភិជនភាព និង​សុវត្ថិភាព​ខ្ពស់​ពេល​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​៕

https://www.facebook.com/WingBankKH/videos/396713929752208