រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ កន្លងទៅនេះ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បានសហការគ្នាជាមួយ Fashionista KH ក្នុងការបង្កើតនូវកម្មវិធីដើរបង្ហាញម៉ូតដ៍ធំមួយ Runway Renovation Fashion Show Festival ដែលមានការចូលរួមពីប្រេនក្នុងស្រុក និងអន្តរជាតិល្បីៗជុំវិញពិភពលោកបានចូលរួមរហូតទៅដល់ជាង ២០ ប្រេនថែមទៀតផង ដូចជា៖ Zara, Blvnc, Above, Guess, Sky, Clash, Manson, Tommy Hilfiger, Urban Night, Calvin Klein និងប្រេនល្បីៗជាច្រើនផ្សេងទៀតនៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។ ហើយការដើរបង្ហាញម៉ូតនេះមានការចូលរួមពីម៉ូឌែលជាង ១០០ នាក់ បានបង្ហាញស្តាយសម្លៀកបំពាក់ប្លែកៗគ្នាគួរអោយទាក់ទាញមិនធម្មតា ជាពិសេសគឺមានការចូលរួមពីសំណាក់វត្តមានរបស់បវរកញ្ញា កញ្ញា កុយ អេនណា និង លោក KWAN ផងដែរ។ កម្មវិធីនេះត្រូវបានបញ្ចប់ទៅដោយជោគជ័យ ដោយមានការចូលរួមគាំទ្រទស្សនាយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវជាតិ នឹងអន្ដរជាតិ។

យើងអាចឃើញបានថា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល មិនត្រឹមតែជាផ្សារដែលលក់ទំនិញពោរពេញទៅដោយប្រេនល្បីៗ មជ្ឈមណ្ឌលកម្សាន្ត ឬសេវាកម្មប៉ុណ្ណោះទេ ប៉ុន្ដែផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល តែងតែនាំយកនៅព្រឹត្តការណ៍ធំៗ និងពិសេសៗ មកជាហូហែរមិនដែលដាច់សោះឡើយ។ សកម្មភាពទាំងនេះកើតឡើងមកបានក៏ដោយសារតែមានការសហការយ៉ាងជិតស្និត នឹងការជឿទុកចិត្តពីដៃគូរពាណិជ្ជកម្មមកលើផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលជាទីតាំងមួយដ៏ល្អ នឹងធំទូលាយដែលសាកសមសម្រាប់គ្រប់កម្មវិធី ថែមទាំងមានអ្នកជំនាញរបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល ក្នុងការជួយជ្រោមជ្រែងទៅលើព្រឹត្តការណ៍តូចធំដើម្បីអោយទទួលបានភាពជោគជ័យ។

គួរបញ្ជាក់ថា សម្រាប់លោកអ្នកដែលមានបំណងចង់ជួលទីតាំងធ្វើព្រឹត្តការណ៍ ឬកម្មវិធីទាំងខ្នាតតូច ឬខ្នាតធំផ្សេងៗ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល គឺជាដៃគូសហការដ៏ល្អបំផុតក្នុងការជួយជ្រោមជ្រែងកម្មវិធីរបស់លោកអ្នកអោយកាន់តែអធឹកអធម។ សម្រាប់ព័ត៏មានបន្ថែម លោកអ្នកអាចតាមដានផេកផ្លូវការរបស់ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល (Chip Mong 271 Mega Mall) ឬទាក់ទងជួលទីតាំងតាមរយៈលេខទូរស័ព្ទ៖ 066 401 222 (@Amkeolong)









