នាពេលថ្មីៗនេះក្រុមហ៊ុន អុីតមីអោត ឯ.ក (Gēgē HotPot) បានរៀបចំពិធីចុះហត្ថលេខា លើអនុស្សរណនៃការយោគយល់គ្នារវាង ក្រុមហ៊ុន អុីតមីអោត ឯ.ក (Gēgē HotPot) និង ឡាផ្លេនថេសិន មេនេចមេន ខូ អិលធីឌី ដែលធ្វើឡើងនៅការិយាល័យ Borvor ដើម្បីណែនាំផលិតផលដ៏ថ្មីស្រឡាងបំផុតនៅប្រទេសកម្ពុជា។ កម្មវិធីនេះមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងដៃគូរសហការការងារជាច្រើន។

គោលបំណងសំខាន់នៃការចុះហត្ថលេខានេះ គឺដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ដើម្បីផ្តល់ជូននូវផលិតផលថ្មីដែលមានរសជាតិ ឆ្ងាញ់ រួមផ្សំជាមួយកាប្រើប្រាស់គ្រឿងផ្សំដែលមានគុណភាពខ្ពស់ ពីកសិករខ្មែរ និងបង្កើតផលិតផលដែលមានភាពទាក់ទាញយ៉ាងគួរឪ្យកត់សំគាល់។
Gēgē HotPot និង La Plantation បានធ្វើការសហការនឹង ផ្តោតលើការនាំយកនូវផលិតផលដែលសាកសមសម្រាប់ប្រជាជនកម្ពុជានាយុគសម័យថ្មីនេះ និងបូករួមទាំងមានគុណភាណ និងភាពច្នៃប្រឌិតមកទីផ្សារ ដោយចាប់ផ្តើមពីការបង្ហាញផលិតផលថ្មីដ៏លេចធ្លោគឺ ស៊ុបម្រេចដីប្លី ដំបូងគេបង្អស់នៅកម្ពុជា។

ស៊ុបថ្មីនេះត្រូវបានបង្កើតឡើងដោយប្រើម្រេចដែលមានគុណភាពខ្ពស់ ពីខេត្តកំពតរបស់ La Plantation ដែលល្បីទូទាំងពិភពលោក និងសំបូរដោយអត្ថប្រយោជន៍ដល់សុខភាពជាច្រើន។ ស៊ុបម្រេចដីប្លី ចម្អិនដោយការយកចិត្តទុកដាក់ និងចំណាយពេលជាច្រើនម៉ោងដែលធ្វើឱ្យម្ហូបនេះមានរសជាតិដិត ក្លិនឈ្ងុយ និងមានអត្ថន័យជ្រាលជ្រៅ។
ជាមួយនឹងស៊ុបម្រេចដីប្លី អ្នកមិនគ្រាន់តែបរិភោគអាហារនោះទេ – អ្នកកំពុងភ្លក់មរតករាប់សតវត្ស និងគាំទ្រកសិករក្នុងស្រុកមកពីខេត្តកំពត។










