ជីប ម៉ុង អុីនដាស្ទ្រីស៍ កំណត់គោលដៅក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់ឈានមុខ និងរក្សាវឌ្ឍនភាពក្នុងទីផ្សារ!

អាជីវកម្ម

ជីប ម៉ុង អុីនដាស្ទ្រីស៍ ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់បេតុងលាយស្រេចចាប់តាំងពីឆ្នាំ២០០៧ រហូតបន្តផ្គត់ផ្គង់ក្បឿង និងទុយោ រួមជាមួយក្រុមហ៊ុនសម្ភារសំណង់ផ្សេងៗទៀតដែលជាបុត្រសម្ព័ន្ធ ជីប ម៉ុង គ្រុប បានរៀបចំពិធីជួបជុំដៃគូពាណិជ្ជកម្ម ជាមួយក្រុមហ៊ុន និងដេប៉ូចែកចាយដែលជាដៃគូសហការ កាលពីថ្ងៃទី៧ វិច្ឆិកា ២០២៤ នៅខេត្តព្រះសីហនុ ដើម្បីអបអរភាពជោគជ័យនៃដៃគូប្រកបដោយទំនុកចិត្តយូរអង្វែង និងការបន្តពង្រឹងទំនាក់ទំនងយ៉ាងរឹងមាំសម្រាប់អនាគត ជាមួយនឹងគុណភាពផលិតផលឈានមុខ និងសេវាកម្មដ៏យកចិត្តទុកដាក់បំផុតជូនអតិថិជន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ភារសំណង់ ជីប​ ម៉ុង តែងផ្ដោតលើការវិនិយោគលើបច្ចេកវិទ្យា និងម៉ាស៊ីនទំនើប វត្ថុធាតុដើមល្អៗ ផលិតឡើងយ៉ាងសម្រិតសម្រាំង ដើម្បីបំពេញតម្រូវការសាងសង់របស់អតិថិជន ក៏ដូចជាធានានិរន្តរភាពនៃសំណង់។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ គឹម ចាន់ថា អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង អុីនដាស្ទ្រីស៍ ក៏បានមានប្រសាសន៍ថា “ក្រុមហ៊ុន ជីប ម៉ុង អុីនដាស្ទ្រីស៍ មានចក្ខុវិស័យចង់ក្លាយខ្លួនជាក្រុមហ៊ុននាំមុខគេក្នុងការផលិត និងផ្គត់ផ្គង់សម្ភារសំណង់ ដែលទទួលបានការទុកចិត្ត និងគាំទ្រខ្លាំងបំផុតពីសំណាក់អ្នកសាងសង់ក្នុងស្រុក ក៏ដូចជាបន្តអភិវឌ្ឍ និងពង្រីកខ្លួនឲ្យក្លាយជារោងចក្រដ៏ធំលំដាប់ពិភពលោក មានភាពល្បីល្បាញឈានមុខគេនៅកម្ពុជា និងមានលទ្ធភាពអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនដែលជាការវិនិយោគដោយបរទេសទាំងក្នុងប្រទេស និងក្នុងតំបន់។” ការអភិវឌ្ឍនេះ ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា។

នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន ជីប ម៉ុង អុីនដាស្ទ្រីស៍ កំពុងក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់ដ៏មានទំនុកចិត្តមួយលើទីផ្សារកម្ពុជា និងត្រូវបានទទួលស្គាល់គុណភាពផលិតផលលំដាប់អន្តរជាតិ ជាមួយការអភិវឌ្ឍ និងច្នៃប្រឌិតជាបន្តបន្ទាប់ ដើម្បីជំរុញដល់ការសាងសង់កាន់តែមានប្រសិទ្ធភាព។

“សម្ភារសំណង់ ជីប ម៉ុង ឈានមុខគេនៅកម្ពុជា។”