អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម បានអះអាងថា ខ្លួនពុំដែលអនុញ្ញាតឱ្យមានការនាំចូលស៊ុត ពីប្រទេសជិតខាង ចូលកម្ពុជាឡើយ ហើយប្រកាសឱ្យមានការចូលរួមផ្ដល់ព័ត៌មាន ពីការនាំចូល ដើម្បីឈានដល់ការបង្រ្កាប។
ការអះអាងនេះ បានធ្វើឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយរបស់ខ្លួន កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ និងបន្ទាប់ពីមានការលើកឡើងពីការធ្លាក់ចុះតម្លៃស៊ុត នៅតាមតំបន់មួយចំនួន។
ហ្វេសបុកឈ្មោះ Sothea Som បានប្រកាស ទិញពងទាពីកសិដ្ឋាន ២ខេត្តនៅដំណាក់កាលតំបូងចំនួន 200,000ពង ។ លោកសូមឲ្យជួយ Like ឬ share អោយដល់ម្ចាស់ទ្រុងចិញ្ចឹមទាពងផង!!!! ក្រុមការងារយើងចង់ជួយទិញ និងជួយលក់។
លោក សុធា សំ បានឲ្យដឹងថា ត្រូវការប្រមូលទិញពងទាដំណាក់កាលដំបូង 200,000ពង (ពីរសែនពង) ពីខេត្តចំនួន ០២សិន គឺខេត្តតាកែវ និងខេត្តព្រៃវែង។
ក្រុមការងារភូមិពងទាខ្មែរយើងនិងប្រមូលទិញក្នុងមួយគ្រាប់ 400រៀល (បួនរយរៀល) ដើម្បីរួមចំណែកក្នុងយុទ្ធនាការលក់ពងទាក្នុងស្រុកតាមរយ:បណ្តាញរបស់យើងទាំង១២ខេត្ត និង១៤ខណ្ឌក្នុងរាជធានីភ្នំពេញ ជាពិសេសចូលរួមសម្រួលវិបត្តិធ្លាក់ថ្លៃរបស់ពងទាយើង។
សូមបញ្ជាក់ យើងមិនប្រមូលទិញពីឈ្មួញកណ្តាលឡើយ ហើយក្រុមការងាររបស់យើងនឹងចុះទៅដល់ទីតាំងចិញ្ចឹមដោយផ្ទាល់ដើម្បីប្រមូលទិញ។ មួយវិញទៀត សម្រាប់ពងទាដែលស្តុកគាំងយូរ ក្រុមការងារយើងនឹងបរិច្ចាគថវិការផ្ទាល់ ៥០% ស្មើនិងមួយគ្រាប់ពងទាខូចៗគឺ២០០រៀល តាមជាក់ស្តែងដើម្បីជួយសម្រួលដល់ការខាតបង់បងប្អូន ហើយបើអាចនៅល្អខ្លះៗគឺចែកជូនក្មេងកំព្រា ឬប្រជាជនក្នុងសហគមន៍តែម្តង។
សូមទំនាក់ទំនងមកកាន់ក្រុមការងារ ដើម្បីយើងអាចចុះទៅដល់គោលដៅផ្ទាល់ប្រមូលទិញយកពងទា 096 2777 820 / 096 6148 966 / 096 4525 465