ភ្នំពេញ៖ ដើម្បីបំពេញតម្រូវការអតិថិជន ខ្មែរ ប៊ែវើរីជីស បានសម្រេចបង្ហាញសមិទ្ធផលមួយថ្មីទៀត CAMBODIA LITE ដបថ្លាថ្មី ជាមួយជាតិអាល់កុលត្រឹមតែ ៤% ប៉ុណ្ណោះ កាលពីថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២៥ ដែលបានដាក់លក់ជាផ្លូវការនៅលើទីផ្សារ។
CAMBODIA LITE ដបថ្លាថ្មី មានរូបរាងទាន់សម័យ រំលេចរចនាបទខ្មែរប្រកបដោយភាពលេចធ្លោ ជាពិសេសបានឆ្លងកាត់បច្ចេកវិទ្យាទំនើប Ultra-Filtered ដើម្បីធានាបាននូវក្លិន និងរសជាតិស្រាលស្រទន់ មានកាឡូរីទាបល្អបំផុត សក្តិសមជាមួយបរិយាកាស CHILL CHILL ជួបជុំបានកាន់តែយូរ។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាងរោងចក្រធំបង្អស់ក្នុងស្រុកអាចផលិតបានស្រាបៀរ និងភេសជ្ជៈជាច្រើនមុខ រួមទាំងទឹកពិសា កម្ពុជា ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបឈានមុខគេនៅកម្ពុជា។ ខ្មែរ ប៊ែវើរីជីស មានក្រុមហ៊ុនមេ ជីប ម៉ុង ដែលមានប្រភពច្បាស់លាស់ប្រវត្តិយូរអង្វែង និងទទួលបាន ISO 9001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព, ISO 14001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន, WORLD-CLASS OPERATIONS MANAGEMENT ជាពានរង្វាន់គ្រប់គ្រងច្រវាក់ផលិតកម្មលំដាប់ពិភពលោក, ASEAN-OSHNET Excellence Award ជាពានរង្វាន់គ្រប់គ្រងប្រព័ន្ធសុវត្ថិភាព និងសុខុមាលភាពការងារដ៏ល្អឥតខ្ចោះ-អាស៊ាន និងមេដាយមាស Monde Selection សរុប ៣៧គ្រឿង បញ្ជាក់ពីការវាយតម្លៃខ្ពស់លើគុណភាពផលិតផលពីស្ថាប័នអន្តរជាតិ, ពានមាសឧស្សាហកម្មបៃតងកម្ពុជា និងវិញ្ញាបនបត្របញ្ជាក់ពីការបំពាក់ឧបករណ៍តាមដានស្វ័យត្រួតពិនិត្យសំណល់រាវពីក្រសួងបរិស្ថានផងដែរ។
CAMBODIA LITE ស្រាលស្រទន់ ជួបជុំបានយូរ!
ពិសាដោយការទទួលខុសត្រូវ!