ពិសេសមែន! បុរី ឆាយលី គម្រោងទី2 កាន់តែធំកាន់តែវែង មានត្រឹមតែ172ដុល្លារ ក្លាយជាម្ចាស់វីឡាកូនកាត់ដ៏ទំនើបទាន់សម័យភ្លាមៗ

អាជីវកម្ម

នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥នេះ បុរី ឆាយលី បានបើកគម្រោងទី2 ដែលមានទីតាំងស្ថិតនៅជិតផ្សារព្រែកជ្រៃ ភាគខាងត្បូងនៃរាជធានីភ្នំពេញ ជាទីតាំងមានសក្តានុពល។ ពិធីបុកគ្រឹះសាងសង់គម្រោងទី2 នេះ ធ្វើឡើងក្រោមអធិបតី លោក លីម ម៉េង លី អគ្គនាយក បុរី ឆាយលី ព្រមទាំងមានភ្ញៀវកិត្តិយសជាច្រើននាក់ចូលរួមផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីនេះ លោក លីម ម៉េងលី អគ្គនាយក បុរី ឆាយលី មានប្រសាសន៍ថា ទីតាំងគម្រោងទី2 របស់បុរីឆាយលី មានទីតាំងស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ជាទីតាំងទីប្រជុំជន ជិតផ្សារព្រែកជ្រៃ ដែលរួមមានសាលារៀន មន្ទីរពេទ្យ ជាពិសេសនៅជិតផ្សារអ៊ីអន3 ហើយអ្វីកាន់តែពិសេសទៀតនោះគឺជិតព្រលានយន្តហោះថ្មី។

លោកបន្តថា លោកមានក្តីស្រមៃមួយគឺចង់ឱ្យអតិជនបុរីឆាយលី ចំណាយប្រាក់ត្រឹមផ្ទះល្វែងតែទទួលបានការរស់នៅបែបវីឡាលំហែពិតៗ។ហើយក្តីស្រមៃនេះបានសម្រេច និងជោគជ័យហើយដោយសារកត្តា៥ចំណុច៖ ទី១, ជ្រើសរើសទីតាំងល្អ ២, គូសម៉ូតផ្ទះស្អាត ៣, សំណង់រឹងមាំ ៤, តម្លៃធូរថ្លៃ ៥,គោលការណ៍បង់ប្រាក់ងាយៗ។

លោកអគ្គនាយក បានបន្ថែមទៀតថា ថ្ងៃបើកសម្ពោធគម្រោងទី2នេះ លោកក៏មានការតាំងចិត្តថានឹងសង់ផ្ទះឱ្យស្អាត ល្អ រឹងមាំ និងបញ្ចប់គម្រោងប្រគល់ផ្ទះជូនអតិថិជនឱ្យមុនផែនការកំណត់។

បើតាមលោក លីម ម៉េងលី ដោយសារមើលឃើញតំបន់សក្តានុពលភាគខាងត្បូងរាជធានីភ្នំពេញ បានធ្វើឱ្យការបើកគម្រោង១ទទួលបានជោគជ័យ ហើយគម្រោងទី២ ក៏ជឿជាក់ថានឹងជោគជ័យដែរ ខណៈក្រុមហ៊ុនបានទិញដីរួចជាស្រេចសម្រាប់គ្រោងនឹងបើកគម្រោងទី៣ ទី៤ និងទី៥ទៀតផងដែរ។

សូមបញ្ជាក់ថា បុរី ឆាយលី កំពុងមានការបើកលក់ប្លុកថ្មី គម្រោងទី2 ដោយមានការបញ្ចុះតម្លៃច្រើនខ្លាំងមែនទែនចាប់ពី5,000ដុល្លារ និងមានកាតថែមជូនយ៉ាសន្ធឹកសន្ធាប់ និងបង់រំលោះ ត្រឹមតែ172ដុល្លារតែប៉ុណ្ណោះ ដោយមិនអស់ការប្រាក់រហូតដល់រយៈពេល20ខែ។

បុរី ឆាយលី គម្រោងទី2 នេះគឺកាន់តែធំកាន់តែវែង ដោយ បុរី ឆាយលី មានការបើកលក់ទៅលើផ្ទះ៣ប្រភេទ ដែលធំជាងមុន វែងជាងមុន

  • ទី1 ប្រភេទផ្ទះអាជីវកម្ម បង់ត្រឹមតែ 297$ក្នុងមួយខែតែប៉ុណ្ណោះ ដែលមាន4បន្ទប់គេងនិង5បន្ទប់ទឹកដែលមានទំដី 4.2×22.5m ទំហំផ្ទះ 4.2x14m សល់ខាងមុខផ្ទះបានដល់ទៅ 6.5កន្លះមានរបងស្រាប់ទៀត ហើយបើនិយាយម៉ូតផ្ទះគឺថាស្រស់សស្អាតធំទូលាយល្អងាយក្នុងការរស់នៅ និងប្រកបអាជីវកម្មអាចរកចំណូលបានច្រើនបន្ថែមទៀត ។
  • ទី២ Link Villa កូនកាត់ បង់ត្រឹមតែ 190$ក្នុងមួយខែតែប៉ុណ្ណោះ ដែលមាន ២បន្ទប់គេង ៣បន្ទប់ទឹក ដែលមានទំហំដី 4.2m x 23m និងទំហំផ្ទះ 4.2m X 14m សល់ខាងមុខផ្ទះរហូតដល់ 7mមានរបងបិទជិតជាលក្ខណ:ឯកជនធ្វើអោយបងប្អូនកាន់តែមានភាពងាយក្នុងការចតឡាន ចតម៉ូតូបានយ៉ាងមានសុវត្ថិភាព ខាងក្រោយសល់ 2mឡើងទៅ និងទំហំផ្ទះជាន់ខាងលើទំហំ 4.2m X 19m ហើយពិសេសក្នុងនោះមានវេរ៉ង់ដារហូតដល់ 2.5m ។
  • ទី៣ ប្រភេទផ្ទះវីឡាកូនកាត់ ដែលមានប្រជាប្រិយភាព មានការគំទ្រនិងលក់ដាច់ច្រើនជាងគេក្នុងគម្រោងបុរីឆាយលីយើង គឺមានតម្លៃត្រឹមតែ6x,xxx$ ជាងតែប៉ុណ្ណោះ។ ហើយបង់ត្រឹមតែ172$ក្នុងមួយខែ ដែលមាន2បន្ទប់គេង 3បន្ទប់ទឹកដែលមានទំហំដី4.8m x 18.5m និងទំហំផ្ទះ4.8m x 10m ហើយសល់មុខផ្ទះរហូតដល់7mមានរបងបិទជិតជាលក្ខណ:ឯកជនធ្វើអោយបងប្អូនកាន់តែមានភាពងាយស្រួលក្នុងការចតឡាន ចតម៉ូតូបានយ៉ាងមានសុវត្ថិភាព ហើយជាន់ខាងលើមានទំហំរហូតដល់ 4.8m X 15.3m។

បុរី ឆាយលី សាងសង់ដោយរចនាម៉ូតយ៉ាងយកចិត្តទុកដាក់ ដើម្បីបំពេញដល់ការរស់នៅរបស់បងប្អូនកាន់តែមានភាពងាយស្រួល និងផាសុខភាព ។ ហើយដើម្បីជាការអបអរ បុរី ឆាយលី បើកគម្រោងទី2នេះ បុរី ឆាយលី នឹងមានប្រម៉ូសិនធំមែនទែន សម្រាប់បងប្អូនដែលធ្វើការកក់ក្នុងពេលនេះបងប្អូន និងទទួលបានការបញ្ចុះតម្លៃរហូតទៅដល់ 7,000$ ។មិនតែប៉ុណ្ណោះ ក៏មានឱកាសវាយពងមាសឈ្នះរង្វាន់យ៉ាងច្រើនរួមមាន ម៉ូតូ sccopy ទូរស័ព្ទ IPhone 16promix និងសម្ភារៈជាច្រើនទៀតរួមមាន ទូរទឹកក ម៉ាស៊ីបោកគក់ ម៉ាស៊ីនត្រជាត់ កាំមេរ៉ាសុវត្ថិភាព សំបុត្រដំណើរកសាន្តទៅប្រទេសថៃផងដែរ។

សូមបញ្ជាក់បន្ថែមថា គម្រោងទី2 បុរីឆាយ លី នៅជិតផ្សារព្រែកជ្រៃ ទីប្រជុំជន ប្រមូលផ្តុំទៅដោយសក្តានុពលធំៗរួមមាន ផ្សារព្រែកជ្រៃ ក្បែរផ្សារទំនើបអ៊ីអន3 និងផ្សារទំនើបKmall ជិតប្រលានយន្តហោះថ្មី មន្ទីពេទ្យ សាលារៀន និងចេញចូលទៅភ្នំពេញកាន់តែមានភាពងាយស្រួល៕