ញាក់ភ្នែកចម្លែកខុសធម្មតា សង្ស័យមានប្រផ្នូលអ្វីមួយ ស្រាប់តែគាស់ឃើញរូបរថយន្តនៅលើក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំង ដាស្ស ទៅវិញ

អាជីវកម្ម

(ភ្នំពេញ)៖ សុខៗ ញាក់ភ្នែក មានអារម្មណ៍ថាបុកពោះចម្លែកខុសធម្មតា ស្មានមិនដល់ថាមកត្រូវរង្វាន់រថយន្តពីភេសជ្ជៈប៉ូវកម្លាំង ដាស្ស ទៅវិញ! បងប្រុសមហាសំណាងរូបនេះមានឈ្មោះ ឃួន គា ជាអ្នកខេត្តកំពង់ស្ពឺ សព្វថ្ងៃធ្វើការជាអ្នកដឹកគ្រឿងសំណង់ បានរៀបរាប់ទាំងអារម្មណ៍រំភើបឥតឧបមាថា គាត់តែងតែទិញភេសជ្ជៈប៉ូវកម្លាំង ដាស្ស មកពិសាពេលបាយថ្ងៃជាប្រចាំ តែចម្លែកអី ថ្ងៃនេះ ចេះតែញាក់ភ្នែកជាប់រហូត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដល់ម៉ោងសម្រាកថ្ងៃត្រង់ គាត់យកភេសជ្ជៈប៉ូវកម្លាំង ដាស្ស មកគាស់ដូចសព្វដង ស្រាប់តែគាស់ឃើញរូបរថយន្តនៅលើក្រវិលកំប៉ុងទៅវិញ។ បងប្រុសបានបន្តទៀតថា គាត់មិនបាននឹកគិតដល់ថាខ្លួនឈ្នះរថយន្តនោះទេ តែគាត់ចាប់អារម្មណ៍ឃើញក្រវិលកំប៉ុងមានរូបប្លែកពីរាល់ដង ក៏ដើរសួរគេឯងជុំវិញខ្លួន និងទាក់ទងមកលេខទូរស័ព្ទលើក្រវិលកំប៉ុង ទើបដឹងថារូបគាត់ឈ្នះបានរថយន្តពិតមែន។ អារម្មណ៍សប្បាយរកអ្វីប្រៀបផ្ទឹមពុំបាន គាត់ទាញទូរសព្ទមក ទាក់ទងទៅប្រពន្ធគាត់ភ្លាមៗតែម្តង។

បងប្រុសក៏បានបន្ថែមទាំងរំភើបថា គាត់ស្មានមិនដល់សោះថាខ្លួនមានសំណាងអាចមានរថយន្តស៊េរីថ្មីជិះបែបនេះ ព្រោះបើពឹងលើប្រាក់ខែគាត់​ ទោះធ្វើការមួយឆ្នាំ ក៏គាត់គ្មានលិទ្ធភាពទិញដែរ។ បងប្រុសមហាសំណាងរូបនេះរៀបរាប់បន្ថែមថា រង្វាន់ធំមួយនេះ មិនត្រឹមជួយសម្រាលការធ្វើដំណើរផ្លូវឆ្ងាយរបស់គ្រួសារគាត់នោះទេ ឥឡូវសម្រេចក្តីប្រាថ្នាបានរថយន្តថ្មីជិះទៅស្រុកនឹងគេដែរហើយ ព្រោះពីមុនជិះតែម៉ូតូ អ្នកផងមិនសូវចង់រាប់រក។

ដាស្ស ភេសជ្ជៈប៉ូវកម្លាំង ខ្លាំងលេខ ១! រង្វាន់ខ្លាំង ឈ្នះច្រើន!