គ្រប់អាជីវកម្មមិនអាចពឹងផ្អែកលើតែជំនាញលក់និងទីផ្សារប៉ុណ្ណោះទេ ការធ្វើជំនួញ មានការប្រែប្រួលឥតឈប់ឈរជារៀងរាល់ថ្ងៃ។ ហើយក្នុងសម័យឌីជីថល ដើម្បីគ្រប់គ្រងអាជីវកម្មមួយឲ្យរឹងមាំ សហគ្រិនគ្រប់រូបមិនគួរមើលរំលងជំនាញមួយចំនួនដែលកំពុងពេញនិយមដើម្បីទទ្រង់អាជីវកម្មឲ្យបានល្អ។
.jpg?fit=1300%2C867&ssl=1)
ចេះប្រើប្រាស់បណ្ដាញសង្គម៖ ការចេះប្រើប្រាស់បណ្ដាញសង្គមបានច្រើនជាប្រយោជន៍ដើម្បីទាក់ទាញអតិថិជនតាមរយៈ Facebook, Twitter និង Instagram។ សហគ្រិនដែលចេះជំនាញព័ត៌មានវិទ្យាច្បាស់ អាចស្វែងយល់ពីរបៀបក្នុងការបង្ហោះផ្សាយផលិតផល ពេលណាដែលត្រូវបង្ហោះ និងប្រើប្រាស់សញ្ញា #Hastag បែបណាជាដើម។ តាមរយៈមធ្យោបាយដ៍ល្អនេះ នឹងជួយក្នុងការផ្សព្វផ្សាយ Brand របស់ក្រុមហ៊ុនបានយ៉ាងមានប្រសិទ្ធភាពទៀតផង។

បង្កើតគេហទំព័រ៖ Website គឺជាឧបករណ៍ធ្វើទីផ្សារនាំមុខមួយក្នុងអាជីវកម្មសម័យឌីជីថល ដើម្បីផ្សព្វផ្សាយព័ត៌មានថ្មីៗអំពីផលិតផល ជួយជំរុញការលក់ និងបង្កើនទំនាក់ទំនងជាមួយអតិថិជនផងដែរ។

គ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុន៖ សព្វថ្ងៃនេះ បច្ចេកវិទ្យា ចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការរបស់អាជីវកម្ម។ ចំពោះសហគ្រិនវៃឆ្លាតនឹងដឹងច្បាស់ពីសារៈសំខាន់ក្នុងការទាញយកប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។ ជំនាញផ្នែកព័ត៌មានវិទ្យា អាចជួយកាត់បន្ថយការចំណាយប្រាក់ ចំណេញពេលវេលា ជួយឲ្យគ្រប់គ្រងក្រុមហ៊ុនបានល្អ។
