សហគ្រិនស្ត្រីវ័យក្មេងជាច្រើន បាននិងកំពុងប្រឡូកក្នុងមុខរបរអនឡាញ ដូចជាការលក់សម្លៀកបំពាក់ កាបូប ស្បែកជើង គ្រឿងសម្អាង ផលិតផលបំប៉នសុខភាពជាដើម ភាគច្រើនជាឥវ៉ាន់នាំចូលពីបរទេស។ខណៈការលក់អនឡាញ មានប្រូម៉ូសិនយ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់អតិថិជន ដើម្បីទាក់ទាញចំណាប់អារម្មណ៍ទៅទិញ ព្រោះវាចំណេញ ហើយបានរបស់ប្រេនស្អាតថែមទៀតផង។
បច្ចុប្បន្នអ្នកលក់ផលិតផលតាមអនឡាញឃើញថា កាកកប់ចំណេញច្រើន ព្រោះវិស័យ onlineនេះ ងាយស្រួលដោយគ្រាន់តែមាន Smart phone មួយគឺអាចលក់បានគ្រប់ពេល។ គេហទំព័រឧកញ៉ាញូស៍ សូមណែនាំលោកអ្នកមកស្គាល់ ជំទាវតូច ៣រូប ដែលកំពុងប្រឡូកវិស័យអនឡាញ ស្របពេលដែលពួកគាត់កំពុងក្តោបមុខជំនួញជាច្រើនផ្សេងទៀត។
លោកជំទាវ សុខ ស្រីអូន

ម្ចាស់ក្រុមហ៊ុន UPP Collection ដែលជាប្រេនលក់ដុំ និងរាយ នូវផលិតផលពីប្រទេសកូរ៉េ លោកជំទាវតែងប្រើយុទ្ធសាស្រ្តទីផ្សារ Liveផ្ទាល់ ផុសរូបផលិតផល និងសរសេររៀបរាបពីអត្ថប្រយោជន៍នៃផលិតផល។

ប្រេន UPP ស្ថិតលើផ្លូវ592 ភូមិ7 សង្កាត់បឹងកក់ទី2 ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាប់ស្តុបផ្សាមាន់អាំង។

អ្នកលក់ផលិតផលអនឡាញរូបស្រស់សោភាម្នាក់នេះ គឺជាឧត្តមភរិយារបស់ឧកញ៉ា អ៉ឹង គីមហុង អ្នកជំនួញអចលនទ្រព្យនៅផ្លូវ៥១ ជាប្រធានក្រុមប្រឹក្សាភិបាលជាន់ខ្ពស់ នៃក្រុមហ៊ុន ធីអិអិល រៀល អុីស្ទេត ឯ.ក។

លោកជំទាវ លីឈី

ជាអតីតតារាសម្តែង និងម្ចាស់ LyChee Brand ដែលជាហាងលក់សម្លៀកបំពាក់អនឡាញ ហើយថ្មីៗនេះលោកជំទាវ Live លក់គ្រឿងសមុទ្រដែលមានរសជាតិឆ្ងុយឆ្ងាញ់ គាត់តែងប្រើយុទ្ធសាស្រ្តទីផ្សារ live និងមានការបញ្ចុះតម្លៃពិសេសជារៀងរាល់ពេលLive។

អ្នកជំនួញអនឡាញជោគជ័យរូបនេះ គឺឧត្តមភរិយារបស់លោកឧកញ៉ា ប៊ុន រតនាសេម អ្នកជំនួញល្បីវ័យក្មេងកំពុងមានឈ្មោះបោះសម្លេង និងជាម្ចាស់ យានដ្ឋាន S-Auto ទិញលក់រថយន្តផងដែរ។

លោកជំទាវ ឈុង សុភី

ម្ចាស់ក្រុមហ៊ុន ស៊ីវ ហាន ត្រេឌីង ឯ.ក និងម្ចាស់ប្រេន 24 -Madam P ដែលជាកន្លែងលក់ផលិតផលថែរក្សាសម្ពស្សល្បីឈ្មោះ មកដល់ពេលបច្ចុប្បន្នប្រេនរបស់លោកជំទាវ មានដៃសហការជាច្រើននៅទូទាំងប្រទេស។ ចង់ស្អាតបែបធម្មជាតិ ស្អាតដោយសុវត្ថិភាព ទំនុកចិត្ត សាកប្រើឡេលាបខ្លួន និងឡេលាបមុខរបស់ Madam P អមជាមួយរូបភាព ទាំងនេះសុទ្ធតែជាយុទ្ធសាស្រ្តក្នុងការលក់របស់ម្ចាស់ក្រុមហ៊ុន ស៊ីវ ហាន។

លោកជំទាវ ឈុង សុភី ជាឧត្តមភរិយាលោកឧកញ៉ា សឿ សុវណ្ណ អ្នកជំនួញ អចលនទ្រព្យល្បីឈ្មោះម្នាក់ មានក្រុមហ៊ុនជាច្រើននៅក្នុងដៃ ដូចជា ក្រុមហ៊ុនអចលនទ្រព្យ ឃុន សឿ រៀលធី រកស៊ីលើគម្រោងឡូតិ៍ និងផ្ទះល្វែង។ ឃុន សឿ គ្រុប ខូអិលធីឌី និងក្រុមហ៊ុន សាងសង់ យូនីប៊ីល ខនស្រ្តាក់សិន ដែលទទួលម៉ៅការសាងសង់ នៅគម្រោងអាគារគ្រប់ប្រភេទ៕