មានឆ្ងល់ទេ ហេតុអ្វី The Pizza Company ជោគជ័យនៅស្រុកខ្មែរ បើទោះបីមានដៃគូប្រកួតប្រជែងគ្រប់ច្រកល្ហក់?

អាជីវកម្ម

បច្ចុប្បន្នហាងអាហារចូលមកកម្ពុជា រួមនិងហាងក្នុងស្រុកកាន់តែច្រើនឡើង ប៉ុន្តែមានចំណុច ២ ដែលយីហោល្បីពេញពិភពលោកមួយនេះដើរត្រូវគឺ ការរក្សាគុណភាពដូចគ្នាគ្រប់សាខា ប្រព័ន្ធដឹកជញ្ជួនដល់ទីកន្លែងមានប្រសិទ្ធភាពខ្ពស់។ The Pizza Company តែសម្លឹងមើលអតិថិជនជាយុវវ័យ ដែលចូលចិត្តភាពស៊ីវិល័យ និងចូលចិត្តបង្កើតភាពសប្បាយរីករាយតាមបែបមិត្តភក្តិ និងគ្រួសារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
Our Brands – EFG

មានឆ្ងល់ទេ ហេតុអ្វី The Pizza Company ជោគជ័យនៅស្រុកខ្មែរ បើទោះបីមានដៃគូប្រកួតប្រជែងគ្រប់ច្រកល្ហក់? ត្រង់សំនួរនេះ ត្រូវបានគេសង្កេតឃើញមានថា ៧ ចំណុចដែលនាំឲ្យយីហោនេះជោគជ័យក្នុងស្រុកខ្មែររហូតដល់ទល់ពេលបច្ចុប្បន្ន៖

១/ ការរក្សាគុណភាពដូចគ្នាគ្រប់សាខា
២/ ការប្រើប្រាស់ទីផ្សារ
៣/ ផ្តល់សេវាកម្មលើពី Pizza
៤/ ប្រព័ន្ធដឹកជញ្ជួនដល់ទីកន្លែងមានប្រសិទ្ធភាពខ្ពស់
៥/ រៀចចំទីតាំងហាងទាំងក្នុង និងក្រៅប្រកបដោយផាកសុខភាព
៦/ បុគ្គលិកមានភាពរួសរាយរាក់ទាក់
៧/ សេវាកម្មឆាប់រហ័ស

Travel by Tuk Tuk from Otres Beach to Sihanoukville | Lunch at the Pizza...  | Travel, Pizza company, Beach

យីហោល្បីឈ្មោះមួយនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៨០ ដោយធ្វើការសហការជាមួយក្រុមហ៊ុនភីហ្សារបស់សហរដ្ឋអាមេរិក គឺ Pizza Hut។ The Pizza Company បានចាប់ផ្ដើមអាជីវកម្មនៅប្រទេសកម្ពុជានៅឆ្នាំ ២០០៦ ហើយមានភាពជោគជ័យយ៉ាងខ្លាំង៕