កុំចាំតែ​ស្រែកតាមហ្វេសបុក​ខ្លាំងពេក មករៀនគិតវៃឆ្លាតតាមមហាសេដ្ឋីកសិកម្ម ម៉ុង ឫទ្ធី

អាជីវកម្ម

ការរីកាលដាលនៃជំងឺកូវីដ១៩បានអូសបន្លាយពេលយូជាហេតុបណ្តាលឲ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋនិងសេដ្ឋកិច្ចយ៉ាងដំណំ ដោយពួកគាត់តែងរអ៊ូរទាំជារឿយៗថា អត់មានទីផ្សារលក់ ផលិតផលលក់មិនចេញ ខាតដើមខាតចុង។ ការជួបបញ្ហាទាំងអស់នេះ ប្រជាកសិករតែងបង្ហោះសារលើបណ្តាញសង្គមជាហូរហែលដើម្បីប្រាប់មហាជនឲ្យបានដឹងពីទុក្ខលំបាក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អូសហ្វេសប៊ុកចុះឡើងៗ ឃើញបងប្អូនប្រជាកសិករ រអ៊ូ មហាសេដ្ឋីដ៏ប៉ិនប្រសព្វក្នុងវិស័យកសិកម្មខ្មែរល្បីឈ្មោះ ម៉ុង ឫទ្ធី បានផ្ដាំផ្ញើសារទុកគ្រាន់ជាផ្នត់គំនិតមួយដល់បងប្អូនកសិករ កុំចេះតែជួបបញ្ហាភ្លាមបង្ហោះសារលើហ្វេសបុកព្រោងព្រាតអាចធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ប្រទេសកម្ពុជាទៅវិញទេ។

ឧកញ៉ា ម៉ុង ឫទ្ធី បានឲ្យដឹងថា «ខ្ញុំ​មានសំណូមពរ​ដល់​ប្រជាកសិករ​យេីង​ សូមមេត្តា​កុំចាំតែ​ស្រែកតាម​បណ្តាញសង្គម​ខ្លាំងពេក​ វាអាច​ធ្វេីអោយ​មានផល​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ​របស់​យេីង»។

បើតាមអ្នកជំនួញជើងចាស់ជោគជ័យក្នុងវិស័យកសិកម្មរូបនេះ បានផ្តាំឲ្យកសិករ​ត្រូវ​​តែមានភាព​ឆ្លាតវៃ​ រាល់​ការដាំគួតែ​ចិញ្ចឹម​សត្វ​ដូចលោក​។ លោកបានឲ្យគំនិតថា ពេលយេីង​លក់មិនចេញ​នោះត្រូវ​តែយកមកអោយសត្វសុី​ បេីយេីងគិតពី​តម្លៃ​វិញវាមិន​ថ្លៃ​ជាង​ចំណីសត្វទេ​គឺ​ផ្លែល្ពៅ​នេះ៦០០៛មួយគីឡូ​ ឈ្នួលដឹក​ជញ្ជូន​២០០៛សៀមរាប​ភ្នំពេញ​សរុប​៨០០៛​មួយគីឡូ​ បេីយេីងគឹតពី​តម្លៃ​ចំណី​សត្វ​ពេលនេះ១.៨០០៛​មួយគីឡូក្រាម​ ប្រមាណ​ជា​៤២៥ដុល្លារ​មួយតោន​។ 

ការផ្តល់ដំបូន្មាន និងផ្នក់គំនិតអាជីវកម្មដ៏ល្អប្រពៃថ្លៃក្នុងការច្នៃផលិតផល និងចេះមើលស្ថានភាពសង្គម ដើម្បីឲ្យបងប្អូនប្រជាកសិករទទួលបានប្រាក់ចំណូលខ្ពស់ មិនខាតចុងខាតដើមទៀតនោះទេ។ បងប្អូនប្រជាកសិករ ត្រូវតែរៀនគិតដូចមហាសេដ្ឋីកសិកម្មរូបនេះ ទើបទទួលបានជោគជ័យ យកគាត់ជាគំរូ មិនថាអ្នកដាំល្ពៅ ដាំស្វាយ ឬដាំដំណាំផ្សេងៗនោះទេ បងប្អូនគួរតែចេះរកមធ្យោបាយ និងដំណោះស្រាយដ៏ល្អមួយឲ្យសមស្របទៅនឹងតម្រូវការទីផ្សារ៕