មកស្គាល់សហគ្រាស​ផលិត​ឱសថ​ដំបូង​គេ​បំផុត​របស់​កម្ពុជា ដែលបាននាំឱសថទៅ​កាន់​ប្រទេស​ជា​ច្រើន

អាជីវកម្ម

លោកអ្នកនាងប្រហែលជាធ្លាប់បានស្គាល់ ថ្នាំគ្រាប់ គី​ណា​ល់ (KINAL) ជាឱសថ​ដ៏ពេញនិយម និងល្បីឈ្មោះបោះសំឡេងក្នុងប្រទេសកម្ពុជា ដែលផលិតដោយកុលបុត្តខ្មែរតាំងពីឆ្នាំ១៩៦០មកម្លេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាព La Rue Cambodia

បន្ទាប់​ពី​កសាង​កេរ្តិ៍​ឈ្មោះ ​និង​ម៉ាក​យីហោ​ដ៏​រឹងមាំ​នៅ​ក្នុង​អាជីវកម្ម​ឱសថ​រយៈពេល ​៦​ទសវត្សរ៍​កន្លង​មក​នេះ សហគ្រាស​ផលិត​ឱសថ ប៉េប៉េអឹម (PPM) កំពុង​សម្លឹង​ទៅ​រក​ការ​បង្កើន​ចំណែក​ទីផ្សារ​ក្នុង​ស្រុក ក៏​ដូចជា​ការ​ពង្រីក​ទីផ្សារ​នាំចេញ​ទៅ​កាន់​ប្រទេស​ថ្មីៗ​ផ្សេង​ទៀត។

រូបភាពហ្វេសបុក ប៉េប៉េអឹម

សហគ្រាស​ផលិត​ឱសថ ប៉េប៉េអឹម ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស ​កម្ពុជា ជាមួយ​នឹង​ការ​ផលិត ឱសថ​គីណាល់ ជា​ឱសថ​ដំបូង​គេ​បំផុត​របស់​កម្ពុជា ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ​១៩៦០ ដោយ​បច្ចុប្បន្ន​សហគ្រាស​ផលិត​ឱសថ ប៉េប៉េអឹម បាន​នាំចេញ​ផលិតផល​បំបាត់​ការ​ឈឺ​ចាប់​នេះ​រួម​នឹង​ផលិតផល​​សុខភាព​ជា​ច្រើន​ទៀត​ ទៅ​កាន់​ប្រទេស​ជា​ច្រើន ដូចជា​ប្រទេស​ក្នុង​តំបន់​អាហ្វ្រិក​ ​តំបន់​អាស៊ី​អាគ្នេយ៍ និង​អឺរ៉ុប​ជាដើម​។ គីណាល់​គឺ​ជា​ឱសថ​ដំបូង​គេ​បង្អស់​ដែល​ត្រូវ​បាន​ផលិត​នៅ​ក្នុង​ប្រទេស ​កម្ពុជា ​ដោយ​លោក​ឱសថ​បណ្ឌិត កុក សុខគីម​។

លោក​ឱសថ​បណ្ឌិត កុក សុខគីម ដែល​ជា​ស្ថាបនិក​ឱសថ​គីណាល់

រហូតមកដល់​បច្ចុប្បន្ន ​ឱសថ​គី​ណា​ល់​ មានការ​រីកចម្រើន​ដោយបាន​ផលិត​ចេញ​ជា​៧​ប្រភេទ ​ដែលជា​ចែកចេញជា​១៥​ទម្រង់​ផលិតផល​ផ្សេងគ្នា ​ដែលមាន​ប្រសិទ្ធភាព​ព្យាបាល​ទៅតាម​កម្រិត​នៃ​ការឈឺ​ចុកចាប់​ខុសៗ​គ្នា ​ដូចជា KINAL សម្រាប់​ការឈឺ​ចុកចាប់​ធម្មតា​; KINAL IBU​សម្រាប់​ការឈឺ​ចុកចាប់​និង​ហើម​ខ្លាំង​; KINAL CODEINE, KINALVIC​និង​KINALDOL​សម្រាប់​ការឈឺ​ចុកចាប់​ខ្លាំង​កម្រិត​ទី​២; KINAL​សុល​សម្រាប់​ក្មេង​, KINAFON​សម្រាប់​បំបាត់​ការឈឺ​ចុកចាប់​ដោយ​ការ​កន្ត្រាក់​និង​ចុងក្រោយ KINAL Alcool de Menthe សម្រាប់​ប្រើប្រាស់​ពេល​មាន​អាកា​រៈ ឈឺក្បាល ធេងធោង ដូចជា​ពុល​រថយន្ត និងសម្រួល​ខ្លួនប្រាណ​ពេល​ស្ត្រី​ឆ្លងទន្លេ​រួច​។​

រូបភាពហ្វេសបុក ប៉េប៉េអឹម

សហគ្រាស​ផលិត​ឱសថ ​ប៉េ​ប៉េអឹម អាចចាត់ថាជាក្រុមហ៊ុន​ឱសថមួយដែល បាន​ជំរុញ​ដល់​មនុស្ស​ជំនាន់​ថ្មី​ឲ្យមាន​ការតស៊ូ​សិក្សា​ស្រាវជ្រាវ និង​បង្កើត​ចេញ​ជា​គំនិត​ច្នៃប្រឌិត​ ដើម្បី​ឈានដល់​ការបង្កើត​ផលិតផល​កម្ពុជា​ ដែល​ចូលរួម​ដល់​ការអភិវឌ្ឍ​វិស័យ​សុខាភិបាល​ និង​ប្រទេសជាតិ​ទាំងមូល ។

បើយោង​តាម​អ្នក​អង្កេត​ក្នុង​ឧស្សាហកម្ម​នេះ​បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា ​នាំចូល​ឱសថ​ប្រមាណ ​៩០ ភាគរយ ដែល​មាន​តម្លៃ​ជិត ៣០០ លាន​ដុល្លារ ​ជា​រៀង​រាល់​ឆ្នាំ​។ ក្នុង​នោះ​វិស័យ​ឯកជន​នាំចូល​ឱសថ​មាន​តម្លៃ​ប្រមាណ ​២០០ លាន​ដុល្លារ ​ក្នុង ​១ ឆ្នាំ ខណៈ​រដ្ឋាភិបាល​នាំចូល​ប្រមាណ ១០០ លាន​ដុល្លារ​អាមេរិក​។​

ឱសថ​ដែល​ត្រូវ​បាន​នាំចូល​ភាគ​ច្រើន​មក​ពី​ប្រទេស បារាំង ឥណ្ឌា ចិន រុស្ស៊ី វៀតណាម និង​ថៃ​ជា​ដើម​៕