វិស័យសាងសង់ និងលំនៅដ្ឋានមានការរីកលូតលាស់ដូចផ្សិតនៅប្រទេសកម្ពុជា ខណៈការផ្គត់ផ្គង់សម្ភាៈសំណង់ក៏មានតម្រូវការខ្ពស់ក្នុងទីផ្សារ។ ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់ដ៏ធំល្បីឈ្នោះបោះសម្លេងមួយរបស់លោកឧកញ៉ា ហ៊ួត ជា ប្រកាសបើកបេះដូងរង់ចាំទទួលស្វាគមន៍បងប្អូនដែលចង់បានអាជីវកម្មផ្ទាល់ខ្លួន។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ

លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់សម្ភារៈសំណង់ បានមានប្រសាសន៍ថា៖ មានចាប់ផ្តើមទុនពី ៣០០០ដុល្លារ បងប្អូនអាចចាប់ដៃរកស៊ីជាមួយក្រុមហ៊ុន ហ៊ួត ជា ដោយបើកសាខាលក់គ្រឿងសំណង់នៅទូទាំងប្រទេស និងទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត។

បើតាមអ្នកជំនួញក្នុងវិស័យអចលនទ្រព្យ និងលំនៅដ្ឋានបានគូសបញ្ជាក់ថា ក្រុមហ៊ុន ហ៊ួត ជា គ្រុប គឺជាក្រុមហ៊ុនមួយផ្គត់ផ្គង់សម្ភារៈសំណង់ដែលផ្តើមពីអាជីវកម្មធម្មតា ដោយប្រើទុនវិនិយោគត្រឹមតែ ៥០០០ ដុល្លារ រហូតលក់សិទ្ធចែកចាយនិងមានការគាំទ្រច្រើនពីអតិថិជនទូទាំងប្រទេស។

លោកឧកញ៉ាបន្តថា ទំនិញភាគច្រើនចេញពីរោងចក្រផ្ទាល់ ដោយទទួលបានតម្លៃពិសេស (សម្រាប់ការលក់ដុំ-លក់រាយ) និងមានឃ្លាំងស្តុកទំនិញផ្ទាល់ខ្លូន ដែលមានទំនិញជិត ១០០០ប្រភេទ និងផលិតផលបែងចែក ១០ មុខធំៗ ទំនិញគ្រឿងសំណង់អ្វីក៏មាន មានផលិតផល និងម៉ាកផ្ទាល់ខ្លួន ដែលមានការធានាគុណភាព និងស្តង់ដារបច្ចេកទេសត្រឹមត្រូវ ព្រមទាំងធានាជូនអតិថិជន។

ជាមួយគ្នានោះ បងប្អូននឹងមានការសិក្សាវគ្គបណ្តុះបណ្តាលជូនទាំងម្ចាស់សាខា និងផ្នែកលក់ ព្រមជាមួយការគ្រប់គ្រងអំពីការលក់គ្រឿងសំណង់ ដែលមានបទពិសោធន៍ជាង ១០ឆ្នាំ។ សម្រាប់បន្ថែម៖ 077/016 8888 10
Download App NOW: http://onelink.to/yh4sey
Website:www.houtchea.com.kh





