ចេះ ៦ក្បាច់នេះ ចាប់ផ្ដើម​​អាជីវកម្ម​ខ្នាត​តូច​មួយ​ កម្រ​បរាជ័យ

អាជីវកម្ម

បើទោះបីគន្លឹះទាំងនេះមិន​មែនជា​រូបមន្ត​ជាក់លាក់​ សម្រាប់​ជោគជ័យ​ក៏​ដោយ តែក៏មាន​វិធីមួយ​ចំនួន​ ដើម្បី​ជួយ​យើង​ក្នុង​ការ​ចាប់ផ្ដើម​សុបិន ​ជាមួយ​​អាជីវកម្ម​ខ្នាត​តូច​មួយ​ដែល​មាន​ផែនការ​ច្បាស់​និងប្រកបដោយ​ទំនុកចិត្ត​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

Three businesswomen working in the office. Positive workplace concept.

គេហទំព័រឧកញ៉ាញូស៍ សូមលើកបើកកកាយ ៦គន្លឹះដើម្បីជាយន្តការក្នុងចាប់ផ្ដើម​​អាជីវកម្ម​ខ្នាត​តូច​មួយ ឆ្ពោះទៅរកជោគជ័យបាន៖

១. ស្វែងរក​ទី​ផ្សារ៖ រឿង​ពិបាក​បំផុត​មួយ នៃ​ការ​ចាប់ផ្ដើម​អាជីវកម្ម​ គឺ​ការ​ជ្រើសរើស​ទីផ្សារឲ្យបានត្រឹមត្រូវ។ ក្រុមហ៊ុន​ថ្មី​អាច​នឹង​ជួប​ការ​លំបាក​ត្រង់​ចំណុច​នេះ។ ប៉ុន្តែសូម​គិត​ពី​ទីផ្សារជា​ពិសេស​ និង​ច្នៃប្រឌិត​ ដើម្បី​វិនិយោគ​ សូម​ធ្វើការ​ស្រាវជ្រាវ​និង​ស្វែងរក​តម្រូវការ​ដែល​មិន​ទាន់​មាន ឬគ្មាន​អ្នកណា​ទាន់​ធ្វើ។

ធ្វើការ​វិនិយោគ​ចម្រុះ​នៅ​ក្នុង​អាជីវកម្ម​ខ្នាត​តូច​ ដែល​នឹង​កំណត់​គោលដៅ​​ ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​អតិថិជន។

២. ធានា​ហិរញ្ញវត្ថុ៖ សហគ្រិន​ត្រូវ​ចេះ​សន្សំសំចៃ​នៅ​ពេល​និយាយ​អំពី​ហិរញ្ញវត្ថុ ហើយរៀប​ចំ​ផែនការ​ចំណាយ​ឲ្យ​បាន​ល្អ​មុន​ពេល​ចាប់ផ្ដើម​ការ​បណ្ដាក់​ទុន។ កំណត់​គោលដៅ​ជាក់ស្ដែង ​និង​អាច​សម្រេច​បាន​សម្រាប់​ខ្លួនឯង ​ដើម្បី​ចៀសវាង​ការ​ចំណាយ​ច្រើន​ និង​ត្រូវ​​ប្រកាន់​ខ្ជាប់​នូវ​ថវិកា​តឹងរ៉ឹង​គ្រប់​ពេល។

កុំ​ស្ទាក់ស្ទើរ​ក្នុង​ការ​ទាក់ទង​ជាមួយ​អ្នក​ស្គាល់​គ្នា ​ឬ​និយាយ​ជាមួយ​អ្នក​ជំនាញ ​ប្រសិនបើ​អ្នក​ត្រូវ​ការ​ជំនួយ ​ក្នុង​ការ​ធ្វើ​ផែនការ​មួយ​នេះ។

រូបភាព business benefit group

៣. ចាប់ផ្ដើម​យុទ្ធនាការ​ទីផ្សារ​ឆ្លាត៖ យុទ្ធសាស្ត្រ​ទីផ្សារ​ប្រកប​ដោយ​ការ​ច្នៃប្រឌិត​និង​ប្លែក​ អាច​ជួយ​ឲ្យអាជីវកម្ម​របស់​អ្នក​លក់​បានដាច់ខ្លាំង។ កុំ​ដាក់​កម្រិត​ខ្លួន​​ចំពោះ​វិធីសាស្ត្រ​ទីផ្សារ​បែប​ប្រពៃណី ​ដូចជា​ប័ណ្ណ​ផ្សព្វផ្សាយ ​និង​ខិត្តប័ណ្ណ។ នៅ​ក្នុង​យុគសម័យ​ឌីជីថល​នេះ ​វា​មាន​ភាព​ងាយស្រួល​ជាង​មុន ​ក្នុង​ការ​ឈោង​ទៅ​រក​អតិថិជន​សក្ដានុពល។

ទាញ​យក​អត្ថប្រយោជន៍​ពី​បណ្ដាញ​ ដោយ​បង្កើត​តាម​មធ្យោបាយវៃឆ្លាត​ ដើម្បី​ជួយ​ផ្សព្វផ្សាយ​ពី​ជំនួញ​របស់​អ្នក។ ធ្វើ​ឲ្យ​គេ​មើល​ឃើញ​អាជីវកម្មយើងនៅ​ក្នុង​ពិភព​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។

៤. គិ​តដើម្បី​ការ​លូតលាស់​ទៅមុខ៖ មិន​មាន​អ្វី​ខុស​ទេ​ ក្នុង​ការ​ចាប់ផ្ដើម​ពី​តូច​ទៅ ហើយរឿង​សំខាន់​គឺ​ថា ​អ្នក​មិន​ឈប់​នៅ​ទីនោះ​ទេ ។ អ្នក​នៅ​តែ​អាច​ទទួល​បាន​ជោគជ័យ​ ទោះបីជា​ចាប់ផ្ដើម​ពី​មធ្យោបាយ​តូចតាច​ក៏​ដោយ ​ដរាប​ណា​អ្នក​នៅ​តែ​មាន​គោលដៅ​ខ្ពស់។

មិន​ចាំ​បាច់​ដាក់​សម្ពាធ​ខ្លួនឯង​ ឲ្យ​ប្រញាប់​ទេ ​សន្សឹម​ៗ ​គិត​មួយៗ​ ដើម្បី​គោលដៅ​ទៅថ្ងៃមុខបន្ត​ទៀត។

រូបភាព  True Coffee Cambodia Facebook

៥. រក​ដៃគូ​សហការ៖ យើង​មិន​អាច​ដំណើរការ​អាជីវកម្ម​តែ​ម្នាក់​ឯង​បាន​ទេ វា​ត្រូវការ​ការ​គាំទ្រ​ទាំងអស់ ​​ជា​ពិសេស​ប្រសិន​បើ​នេះ​ជា​ការ​ផ្សងព្រេង​ដំបូង​របស់​អ្នក។ ស្វែងយល់​ពី​មុខ​តំណែង​សំខាន់ៗ​ក្នុង​អាជីវកម្ម​ខ្នាត​តូច​របស់​អ្នក​ និង​មនុស្ស​ដែល​អាច​បំពេញ​មុខងារ​ទាំង​នេះ​បាន។

៦. ទទួល​យក​ហានិភ័យ៖ កុំ​ឲ្យ​ក្ដី​សុបិន​របស់​អ្នក ​គ្រាន់​តែ​ជា​សុបិន។ ការ​ចាប់ផ្ដើម​អាជីវកម្ម​ខ្នាត​តូច ​គឺ​ពាក់ព័ន្ធ​នឹង​ហានិភ័យ​ជា​ច្រើន​ ហើយ​ជា​រឿង​ធម្មតា​ដែល​យើង​តែង​ភ័យ​និង​ស្ទាក់ស្ទើរ​ នៅ​ពេល​ដំបូង។ ទោះ​យ៉ាងណា ​អ្នក​គួរ​តែ​យក​ជំហាននៃ​សេចក្ដី​ជំនឿ​នោះ។

ភាព​ជោគជ័យ​មិន​កើត​ឡើង​តែ​មួយ​យប់​នោះ​ទេ ​ប៉ុន្តែ​ជា​ជ័យ​ជម្នះ​តូចតាច​ ដែល​នៅ​តាម​ផ្លូវ។ វា​អាច​ចំណាយ​ពេល​ច្រើន​ខែ ​ឬ​ច្រើន​ឆ្នាំ​ សម្រាប់​ភាគ​ច្រើន ​ប៉ុន្តែ​ដោយ​ការ​តស៊ូ​និង​ការ​ខិតខំ​អាជីវកម្ម​របស់​អ្នក ​នឹង​រីក​ចម្រើន​បន្តិច​ម្តងៗ ៕