មកស្គាល់អ្នកជំនួញស្រ្តីជោគជ័យម្ចាស់បុរី សម្បត្តិ មានហេង៣ ដែលវិនិយោគលើសំណង់រាប់រយខ្នងផ្ទះ

អាជីវកម្ម

ក្រុមហ៊ុន បុរី សម្បត្តិមានហេង ៣ ធ្វើការអភិវឌ្ឍលំនៅដ្ឋានប្រកបទៅដោយគុណភាព សុវត្ថិភាព ព្រមទាំងផ្តល់ជូនលំនៅដ្ឋាន​ដែលមានស្តង់ដារ តម្លៃសមរម្យ និងភាពច្នៃប្រឌិតជានិរន្តរ៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

បច្ចុប្បន្ន បុរី​ សម្បតិ្ត មានហេង ៣ កំពុងដំណើរការសាងសង់គម្រោងពីរក្នុងទីតាំងផ្សេងគ្នា គម្រោងទី១ មានសំណង់ផ្ទះចំនួន២៤៨ផ្ទះ និង​គម្រោងទី២ “ភូមិប្រណិតព្រែកឯង” ដែលលាតសន្ធឹងលើផ្ទៃដីជិត ៥​ហិចតា ជាមួយសំណង់ផ្ទះចំនួនប្រហែល២០០ខ្នងផ្ទះ។

បុរីមួយនេះទើបតែហក់មកប្រឡូកក្នុងវិស័យសាងសង់ និងលំនៅដ្ឋានត្រឹមរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែឃើញទទួលបាននូវភាពជោកជ័យដ៏អស្ចារ្យក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាននៅកម្ពុជា។ បើនិយាយពីម្ចាស់បុរីហាក់មិនសូវមានអ្នកស្គាល់ ជាអ្នកជំនួញប្រកបដោយចំណេះដឹងបទពិសោធន៍មួយក្នុងការអភិវឌ្ឍន៍វិស័យសាងសង់ និងជាថ្នាក់ដឹកនាំដែលមានចក្ខុវិស័យច្បាស់លាស់ គឺលោកជំទាវ សែម សម្ផស្ស អគ្គនាយិកាក្រុមហ៊ុន បុរី សម្បត្តិមានហេង ៣ និងជាសមាជិកានៃសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា។

លោកជំទាវគឺជាអ្នកជំនួញស្រ្តីមួយរូបក្នុងពិភពជំនួញនៅកម្ពុជា និងជាសហគ្រិនស្រ្តីជោគជ័យក្នុងវិស័យអចលនទ្រព្យ និងជា​​ថ្នាក់ដឹកនាំ​ម្នាក់​ដែល​មាន​​ជំនាញ​គ្រប់គ្រង​មនុស្ស​ ធ្វើ​ឲ្យ​បុគ្គលិក​គោរព​ស្រលាញ់​​ជា​ខ្លាំង ។ ជាមួយគ្នានោះ​ដែរ លោកជំទាវក៏​ធ្លាប់​បាន​ជួយ​ដល់​សង្គម​ទាំងថវិកា និងគ្រឿងឧបភោគបរិភោគជា​ច្រើន​កន្លង​មក​ក្នុងគ្រាលដែលកម្ពុជាជួបគ្រោះមហន្តរាយផ្សេងៗ​។

លោកជំទាវ សែម សម្ផស្ស មានស្វាមីជាមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល គឺឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញវត្ថុក្រសួងមហាផ្ទៃ។

ខាងក្រោមជាគម្រោងទាំងពីររបស់បុរី​ សម្បតិ្ត មានហេង ៣ កំពុងដំណើរការសាងសង់៖

ម្រោងទី១ មានចំងាយប្រហែល១,000ម ពីវិទ្យាល័យច្បារអំពៅ ស្ថិតនៅ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានសំណង់ផ្ទះចំនួន២៤៨ផ្ទះ ជាប្រភេទលំនៅដ្ឋានដែលសាកសមសម្រាប់មនុស្សបែបសម័យថ្មី។​

គម្រោងទី២ “ភូមិប្រណិតព្រែកឯង” ទីតាំងស្ថិតនៅភូមិមិត្តភាព-ទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​ ដែលលាតសន្ធឹងលើផ្ទៃដីជិត ៥​ហិចតា ជាមួយសំណង់ផ្ទះចំនួនប្រហែល២០០ ផ្ទះ រួមមានប្រភេទផ្ទះ វីឡាភ្លោះ វីឡាកូនកាត់ ដែលមាន៥បន្ទប់គេង ៦បន្ទប់ទឹក កំពស់៣ជាន់ និងផ្ទះល្វែងមានចំនួន៤ បន្ទប់គេង ៥បន្ទប់ទឹកកម្ពស់២ជាន់។

បុរី សម្បតិ្ត មានហេង ៣ ផ្តល់ជូនលោកអ្នកទីកន្លែងដ៏ស្អាតប្រណិតសម្រាប់ចាប់ផ្តើមគ្រួសារដ៏កក់ក្តៅរបស់អ្នក រួមជាមួយសន្តិសុខ សុវត្ថិភាពល្អ ការតុបតែងបែបទំនើបទាន់សម័យ​ និង​ខ្យល់បរិសុទ្ធ។ លោកអ្នកអាចទិញផ្ទះបានជាមួយជម្រើសបង់ប្រាក់សំបូរបែបដូចជា៖ បងរំលស់ដោយឥតការប្រាក់ ការបង់ផ្តាច់ នឹងបង់រំលស់តាមរយៈធនាគារ ព្រមទាំងមានការបញ្ចុះតម្លៃពិសេសរហូតដល់១០%ផងដែរ៕