សហគ្រិនស្ត្រីវ័យក្មេងកំពុងមានអាជីវកម្មក្នុងដៃ២រូប ចែករំលែកចំណេះដឹងក្នុងការគ្រប់គ្រងជំនួញ

អាជីវកម្ម

សមាគមសហគ្រិនវ័យក្មេងកម្ពុជា YEAC សហការជាមួយ USAID តាមរយៈអង្គការផេកប្រចាំនៅកម្ពុជាបានរៀបចំកម្មវិធីមួយក្រោមប្រធានបទ «ស្ត្រី និងការគ្រប់គ្រងអាជីវកម្ម និងគ្រួសារ» ដែលមានវាគ្មិនសំខាន់ជាម្ចាស់អាជីវកម្ម តាមរយៈកម្មវិធី Zoom និងហ្វេសបុកផេក YEAC នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

នៅក្នុងទស្សវត្តថ្មីនេះ ស្ត្រីបាននឹងកំពុងចូលរួមយ៉ាងសកម្មនៅក្នុងសង្គម ជាអ្នកដែលស្វែករកប្រាក់ចំណូលផ្តត់ផ្ទង់គ្រួសារ និងបាននឹងកំពុងចូលរួមយ៉ាងសកម្មក្នុងការចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ ដូច្នេះចង់ដឹងថាពួកគាត់មានយុទ្ធសាស្ត្រយ៉ាងដូចម្តេច ដើម្បីជំនះនូវរាល់ឧបសគ្គ ជាពិសេសគឺដើរចេញពីតំបន់សុវត្ថិភាព (comfort zone)។

កម្មវិធី The Rising Stars & 3rd Women Empowering Session នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នឹងរៀបចំកម្មវិធីជាមួយប្រធានបទ «ស្ត្រី និងការគ្រប់គ្រងអាជីវកម្ម និងគ្រួសារ» ដែលមានការអញ្ជើញចូលរួមពីវាគ្មិនចំនួន ២ រូបគឺ កញ្ញា ម៉ារឌី ម្ចាស់ហាងកាហ្វេ ឡាអេខនន័រ ខហ្វហ្វី និង កញ្ញា ថូង ធីតា នាយិកាសហគ្រាស ថូង អ៊ីនធ័រប្រាយស៍។

វាគ្មិនស្រ្តីទាំងពីរូប គឺជាអ្នកដែលបានតស៊ូជំនះរាល់បញ្ហាដែលបានកើតមានទាំងនៅក្នុងគ្រួសារ និងក្នុងអាជីវកម្ម រហូតឈានមកដល់ថ្ងៃនេះ។ ក្នុងនោះដែរ ក៏មានការសម្របសម្រួលពីសហគ្រិនស្រ្តីមួយរូបទៀតគឺ កញ្ញា ឌី ចំរើន ម្ចាស់ហាង ចេកមាស ដែលនឹងធ្វើឡើងនៅវេលាម៉ោង ១៤:០០នាទី ដល់ម៉ោង ១៦:០០នាទីរសៀល។

លោកអ្នកអាចចូលរូមកម្មវិធីនេះដោយសេរី គ្រាន់តែចុះឈ្មោះតាមរយៈ Link នេះ https://bit.ly/3tXg9Iw ។
បញ្ជាក់៖ កម្មវិធីធ្វើឡើងតាម Zoom ហើយលោកអ្នកក៏អាចរងចាំតាមដានការផ្សាយផ្ទាល់ (Live) នៅលើ Facebook Page ផ្លូវការរបស់ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និង BizKhmer Media បានផងដែរ៕