ជំនួបពាណិជ្ជកម្មកម្ពុជា-ចិន រវាងក្រុមហ៊ុនវិស័យផលិតផលសម្ភារៈផ្ទះបាយ និង ឧបករណ៍ប្រើប្រាស់ ជាមួយរោងចក្រជាង ៨០ នៅប្រទេសចិន

អាជីវកម្ម

ជំនួបពាណិជ្ជកម្មកម្ពុជា-ចិន លើវិស័យផលិតផលសម្ភារៈផ្ទះបាយ និង ឧបករណ៍ប្រើប្រាស់ ដែលជាវេទិកាសម្រាប់អាជីវករ ឬ ក្រុមហ៊ុនដែលកំពុងនាំចូលនិងចែកចាយផលិតផល នៅកម្ពុជាជួបផ្ទាល់ជាមួយ រោងចក្រផលិតនៅប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ លោកឧកញ៉ា ងួន ម៉េង តិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ចើញចូលរួមជាគណ:អធិបតី ក្នុងកម្មវិធីបើកជំនួបពាណិជ្ជកម្មកម្ពុជា-ចិន លើផលិតផលសម្ភារៈផ្ទះបាយ និង ឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត ដែលកម្មវិធីនេះ សហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និង សភាពាណិជ្ជកម្មចិនសម្រាប់ការនាំចេញ-នាំចូលគ្រឿងអេឡិចត្រូនិកនិងគ្រឿងម៉ាស៊ីន (China Chamber of Commerce for Import and Export Machinery and Electronic Product)។

ជំនួបពាណិជ្ជកម្មនេះ ជាវេទិកាសម្រាប់អាជីវករ ឬ ក្រុមហ៊ុនដែលកំពុងនាំចូលនិងចែកចាយផលិតផល សម្ភារៈផ្ទះបាយ ឧបករណ៍ប្រើប្រាស់ នៅកម្ពុជាមានឱកាសជួបដោយផ្ទាល់ជាមួយ រោងចក្រចិនដែលផលិតនូវផលិតផលជាច្រើនប្រភេទនិងកំពុងនាំចេញទៅទីផ្សារនានាលើពិភពលោក រួមមាន អ៊ឺរ៉ុប សហរដ្ឋអារមេរិក និងប្រទេសផ្សេងៗក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជំនួបពាណិជ្ជកម្មនេះ មានការចូលរួមពីរោងចក្រចំនួនជាង ៨០ នៅប្រទេសចិន៕