គម្រោងអភិវឌ្ឍលំនៅឋានបែបច្នៃប្រឌិតថ្មីមួយនឹងលេចរូបរាងឡើងនៅតំបន់កួរស្រូវ

អាជីវកម្ម

ថ្មីៗនេះ ក្រុមហ៊ុន Urbanland បានប្រារព្វពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងបុរី ចន្ទគីរី ដែលជាគម្រោងលំនៅឋានច្នៃប្រឌិត និងគ្រប់ដណ្ដប់ដោយលំហរបៃតង ដំបូងបង្អស់ក្នុងតំបន់កួរស្រូវ នៃផ្លូវជាតិលេខ ២ ចម្ងាយប្រមាណ ៥ នាទីពីមហាវិថីសម្ដេចតេជោ ហ៊ុន សែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

គម្រោងបុរី ចន្ទគីរី គឺជាគម្រោងអភិវឌ្ឍន៍លំនៅឋានដំបូងគេរបស់ក្រុមហ៊ុន Urbanland ដែលផ្តោតលើការរចនាផ្ទះដែលគិតគូរពីតម្រូវការរបស់អ្នករស់នៅជាចម្បង។ ក្រុមហ៊ុននេះ បានចំណាយពេល២ ឆ្នាំ ដើម្បីសិក្សាស្រាវជ្រាវពីបែបបទរស់នៅថ្មីដែលម្ចាស់ផ្ទះ សិក្សាពីបញ្ហាដែលអតិថិជនជួបប្រទះក្នុងបូរីផ្សេងៗ ដោះស្រាយបញ្ហាទាំងនោះ ហើយច្របាច់បញ្ចូលដំណោះស្រាយទាំងអស់ចូលទៅក្នុងគម្រោងបុរី ចន្ទគីរី។

ការរចនានេះធ្វើឡើងដើម្បីបង្កើតផ្ទះដ៏កក់ក្ដៅពិតប្រាកដ ដោយផ្ដោតលើកត្តាសុវត្ថិភាព និងសន្ដិសុខជាចំបង។ លើសពីនេះ គ្រប់គេហដ្ឋានត្រូវបានរចនាឡើងហ៊ុមព័ទ្ធដោយធម្មជាតិ មានលំហូរចេញចូលនៃពន្លឺថ្ងៃ និងខ្យល់ធម្មជាតិចេញចូលគ្រប់គ្រាន់ ដើម្បីការរស់នៅប្រកបដោយផាសុកភាព។ ជាក់ស្ដែង ផ្ទះទាំងនេះមិនត្រឹមតែមានមុខងារច្បាស់លាស់នោះទេ ថែមទាំងមានសោភ័ណភាពស្អាតប្លែកទៀតផង ពោលគឺប្លែកថ្មីពីគម្រោងអភិវឌ្ឍនានានៅក្នុងទីផ្សារ។

គួរបញ្ជាក់ផងដែរថា បុរីចន្ទគីរី គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៣។ សម្រាប់ព័ត៌មានបន្ថែមពីបុរី ចន្ទគីរី សូមចូលទៅកាន់គេហទំព័រក្រុមហ៊ុន Urbanland។ (ចុចទីនេះ) ឬទាក់ទងទៅកាន់លេខទូរសព្ទ 061 888 580 សម្រាប់ការណាត់ជួបដើម្បីទស្សនាផ្ទះគំរូ៕

_