មកស្គាល់ CEO ធនាគារ វឌ្ឍនៈ របស់មហាសេដ្ឋី សំ អាង

អាជីវកម្ម

ធនាគារ វឌ្ឍនៈ គឺជាធនាគារមួយឈរលេខរៀងលំដាប់កំពូលនៅកម្ពុជា The Top Banks in Cambodia Include ដែលវិនិយោគដោយកូនខ្មែរសុទ្ធសាធត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២។ ធនាគារ វឌ្ឍនៈ ផ្តល់ជូននូវសេវាកម្មធនាគារពាណិជ្ជកម្មគ្រប់ប្រភេទ។ ដោយគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ធនាគារ វឌ្ឍនៈ មានទ្រព្យសកម្មសរុបចំនួន ៨១២,៤លានដុល្លារកើនឡើង ១៣% បើធៀបនឹងឆ្នាំ២០១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ធនាគារ វឌ្ឍនៈ ទទួលបានចំណាត់ថ្នាក់ជាធនាគារដែលមាន “សុវត្ថិភាព” ពីធនាគារជាតិនៃកម្ពុជា ក្រោយចុះត្រួតពិនិត្យ និងវាយតម្លៃដោយផ្ទាល់។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ឧកញ៉ាញូស៍ សូមណែនាំប្រិយមិត្តមកស្គាល់ CEO ធនាគារ វឌ្ឍនៈ ដែលកំពុងសាងភាពល្បីល្បាញជាង ២ទស្សវត្សន៍មកហើយ តើគាត់ជានរណា? គ្មាននរណាក្រៅពីលោក ចាន់ កុកចយ ដែលជាជនជាតិម៉ាឡេស៊ី ជានាយក​ប្រតិបត្តិនៃធនាគារ វឌ្ឍនៈ (Chief Executive Officer of Vattanac Bank) ជាថ្នាក់ដឹកនាំដ៏ឆ្នើមក្នុងការនាំមកនូវភាពជោគជ័យដ៍អស្ចារ្យ ហើយរក្សាកិត្តិនាមល្បាញល្បី និងឈរលើលេខរៀងលំដាប់កំពូលមួយក្នុងឧស្សាហកម្មធនាគារនៅប្រទេសកម្ពុជា។

លោក ចាន់ កុកចយ បានចូលបំរើការងារជាអគ្គនាយកប្រតិបត្តិនៅធនាគារ វឌ្ឍនៈ ក្នុងខែកក្ដដា ឆ្នាំ ២០០២ បន្ទាប់មកក៏ត្រូវបានតែងតាំងជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាល នៅខែមិថុនា ឆ្នាំ ២០០៧។

ក្នុងឆ្នាំ ១៩៨៤ លោកទទួលបានបរិញ្ញាបត្រកិត្តិយស ផ្នែកសេដ្ឋកិច្ច និងគ្រប់គ្រង ពីសាកលវិទ្យាល័យ Sains នៅប្រទេសម៉ាឡេស៊ី។ លោកមានបទពិសោធន៍ជោគជាំក្នុងវិស័យធនាគារជាង ៣៦ ឆ្នាំ ដូចជាកាន់តួនាទីជាអ្នកគ្រប់គ្រងតាមបណ្តាលសាខាធនាគារ Public Bank Berhad ប្រទេសម៉ាឡេស៊ី ពីឆ្នាំ ១៩៨៨ ដល់ ឆ្នាំ ១៩៩១។ ហើយពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ២០០២ ជាអគ្គនាយកធនាគារកម្ពុជាសាធារណៈ Cambodian Public Bank នៅប្រទេសវៀតណាម។

ធនាគារ វឌ្ឍនៈ ក្រោមការដឹកនាំ និងគ្រប់គ្រងដោយផ្ទាល់ជាមួយយុទ្ធសាស្រ្តដ៏វែងឆ្ងាយរបស់លោក ចាន់ កុកចយ និងថ្នាក់ដឹកនាំសំខាន់ជាច្រើនទៀត បានប្រែក្លាយជាធនាគារឈានមុខគេមួយ និងទទួលបានជោគជ័យជាជំហានៗក្នុងពិភពជំនួញនៅកម្ពុជា មកឲ្យមហាសេដ្ឋី សំ អាង ប្រធានក្រុមប្រឹក្សាភិបាល ជាសហស្ថាបនិក ភាគទុនិកបង្កើត ធនាគារ វឌ្ឍនៈ

មួយវិញទៀត បើទោះស្ថិតជាស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃវិបត្តិកូវីដ-១៩ យ៉ាងណាក៏ដោយ ធនាគារ វឌ្ឍនៈ បានបន្តបង់ពន្ធជូនរដ្ឋតាមជាច្បាប់ជាធរមាន រហូតត្រូវបានទទួលស្គាល់ជាសហគ្រាសបង់ពន្ធច្រើនជាងគេលំដាប់ទី៧០ នៅកម្ពុជា ហើយត្រូវបានអគ្គនាយកដ្ឋានពន្ធដារកម្ពុជាផ្តល់វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ “មាស” សម្រាប់ឆ្នាំ២០២០ និង២០២១ ជាធនាគារដែលបានបំពេញកាតព្វកិច្ចសារពើពន្ធបានគ្រប់លក្ខណៈវិនិច្ឆ័យ ស្របតាមបទប្បញ្ញត្តិជាធរមាន។

គួររម្លឹកជូនថា កាលពីថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១ ធនាគារ វឌ្ឍនៈ បានប្រារព្ធពិធីបើកដំណើរការសាខានៅខេត្តរតនគិរីបន្ថែម ដែលស្ថិតនៅគារលេខ ០២៩ ផ្លូវលេខ ៧៨ ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។

បច្ចុប្បន្ន ធនាគារ វឌ្ឍនៈ មានចំនួន ២៥ សាខា ដែលនៅរាជធានីភ្នំពេញមាន ១២សាខា និងនៅតាមបណ្តាខេត្តមាន ១៣សាខា ដូចជា ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ ខេត្តបៃលិន ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តរតនគិរី។

មុនដំណាច់ឆ្នាំ២០២១ នេះ ធនាគារ វឌ្ឍនៈ គ្រោងនឹងបើកឱ្យដំណើរការសាខាចំនួន ៤ ទៀត រួមមាន សាខាខេត្តព្រះវិហារ សាខាខេត្តបន្ទាយមានជ័យ សាខាខេត្តព្រៃវែង និងសាខាខេត្តឧត្តរមានជ័យផងដែរ៕