មានប្រិយមិត្តជាច្រើនស្គាល់ច្បាស់ពីទឹកបរិសុទ្ធ វីតាល់ ដែលជាម៉ាកល្បីឈ្មោះមួយក្នុងចំណោមក្រុមហ៊ុនផលិតទឹកបរិសុទ្ធឈានមុខគេនៅស្រុកខ្មែរ ជាមួយនឹងគុណភាពខ្ពស់ តម្លៃសមរម្យ ព្រមទាំងបានជួយឧបត្តម្ភជួយដល់សង្គមជាច្រើនតាមរយៈគំនិតផ្តូចផ្តើមនៅកម្មវិធីសប្បុរសធម៌ “មូលនិធិ២៥៛” ។ មានន័យថា រាល់ការពិសាទឹកវីតាល់១ដបរបស់លោកអ្នក គឺបានបរិច្ចាគប្រាក់ចំនួន២៥៛ ជូនមូលនិធិនេះ។
សូមចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពីសកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ក្រុមហ៊ុនផលិតទឹកបរិសុទ្ធ វីតាល់ គ្រប់គ្រងដោយផ្ទាល់ពីកូនស្រីបង្កើតរបស់អ្នកស្រី ជឹង សុភាព ហៅ «យាយភូ» គឺអ្នកឧកញ៉ា ជឹង សុគន្ធាវី ដែលជាអគ្គនាយិកា ហើយក៏ជាអគ្គនាយិកាក្រុមហ៊ុនផលិត មីជាតិ ដែលត្រូវបានផ្តល់គោរមងារជា «អ្នកឧកញ៉ា» នៅដើមខែមករា ឆ្នាំ២០២១នេះ។
ឈរជើងក្នុងទីផ្សារកម្ពុជាជាងមួយទស្សវត្សរ៍ វីតាល បានសាងភាពល្បីល្បាញ និងបង្កើតនូវស្តង់ដារមួយដែលមានការទទួលស្គាល់ពីសហគមន៍ជាតិ និងអន្តរជាតិ។ រហូតមកដល់សព្វថ្ងៃនេះ វីតាល់នៅតែជាផលិតផលនាំមុខគេនៅលើទីផ្សារ ដែលផ្តល់ជូនទឹកពិសាដល់ប្រជាជនរាប់លាននាក់ជារៀងរាល់ថ្ងៃ។
ភាពជោគជ័យដ៏សំបើម និងធំមហិមារនៅពេលបច្ចុប្បន្ននេះគឺដោយសារ “វីតាល់” ប្រកាន់យកនូវគោលការណ៍ចំនួន ៥ ដែលជាគុណតម្លៃស្នូលដើម្បីប្រកួតប្រជែងក្នុងទីផ្សារ៖
១.គុណភាព
វីតាល់ បានប្តេជ្ញាចិត្តថា គ្រប់យ៉ាងដែលយើងធ្វើ គឺផ្តោតទៅលើគុណភាពជាចំបង យើងជឿជាក់ថាបុគ្គលិកទាំងអស់នៅក្នុងអង្គភាពមួយ មានតួនាទីសំខាន់ក្នុងការធានាឲ្យបាននូវគុណភាពនៃផលិតផល និងសេវាកម្មរបស់អង្គភាពនោះ។ ដូច្នេះ យើងត្រូវយកចិត្តទុកដាក់ទៅលើរាល់កិច្ចការរបស់យើង ហើយអ្វីដែលយើងធ្វើ គឺយើងប្តេជ្ញាថានឹងធ្វើឲ្យមានគុណភាពល្អបំផុតតាមដែលអាចធ្វើទៅបាន។
២.លទ្ធផលជាចំបង
ការងារគ្រប់យ៉ាង គឺយើងធ្វើដោយមានគោលដៅច្បាស់លាស់ យើងក្លៀវក្លា ហើយគ្រប់ពេលចង់សម្រេចឲ្យបាននូវគោលដៅរបស់យើង។ វីតាល់ បញ្ជាក់ថា យើងលើកទឹកចិត្ត ឲ្យមានការច្នៃប្រឌិតខ្ពស់ បង្កើតយុទ្ធសាស្ត្រ និងយន្តការប្លែកៗដើម្បីសម្រេចគោលដៅរបស់យើងដោយប្រើប្រាស់ពេលវេលា និងធនធានយ៉ាងមានប្រសិទ្ធិភាព។
៣.សុចរិតភាព
យើងធ្វើការងារដែលត្រឹមត្រូវ សុចរិត និងដោយការគោរពគ្នាទៅវិញទៅមក ហើយនិយាយ និងធ្វើការតាមអ្វីដែលយើងជឿជាក់។ យើងមានភាពស្មោះត្រង់ គោរពអ្នកដទៃ ហើយយើងមានឥរិយាបទប្រកបទៅដោយក្រមសីលធម៌ខ្ពស់។
៤.ទំនាក់ទំនង
យើងបើកទូលាយក្នុងការទំនាក់ទំនងប្រកបដោយភាពច្បាស់លាស់ និងសុភវិនិច្ឆ័យ។ វីតាល់ ជឿជាក់លើការចរចារ ជជែកវែកញែក ជាជាងការដាក់គំនាប ហើយផ្តោតសំខាន់លើភាពច្បាស់លាស់ និងគោលបំណងជាក់លាក់នៅក្នុងពេលទំនាក់ទំនងគ្នា។ យើងគោរពសិទ្ធិ និងលើកទឹកចិត្តដល់គ្រប់បុគ្គលិក និងអតិថិជនក្នុងការបញ្ចេញមតិ និងចែករំលែកទស្សនៈរបស់ពួកគេដោយគ្មានដែនកំណត់។