លោក អួន សារ៉ាត់ ម្ចាស់ក្រុមហ៊ុន យូ ខេន និងជាអ្នកនិពន្ធសៀវភៅដ៏ល្បីឈ្មោះម្នាក់ ថ្មីៗនេះបានចែករំលែកនូវទស្សន:ផ្ទាល់ខ្លួនរបស់លោកមួយចំនួនលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន ដើម្បីជាទស្សនៈទានដល់មិត្តអ្នកអាន ទុកគ្រាន់ជាជ្រុងមួយនៃគំនិតគួរពិចារណា។ សង្ឃឹមថា ការចែករំលែកទស្សនៈទានល្អៗទាំងឡាយ ដោយសហគ្រិនរូបនេះ នឹងអាចក្លាយជាប្រយោជន៍ និងផ្ដល់ជាផ្នត់គំនិតបន្ថែម ដល់លោកអ្នក ក្នុងការឈ្វេងយល់ឱ្យបានទូលំទូលាយ ព្រមទាំងអាចយកមកអនុវត្តសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ ដើម្បីធ្វើឲ្យជីវិតឆ្ពោះទៅរកភាពជោគជ័យ នៅថ្ងៃខាងមុខ ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ
ទស្សនៈល្អៗ របស់ស្ថាបនិកក្រុមហ៊ុន យូ ខេន និងជាម្ចាស់យីហោអាជីវកម្មក្នុងស្រុក King Cow និង King Sweet រូបនេះ មានដូចជា៖
១. ការសម្រេចចិត្តដោយប្រើអារម្មណ៍ តែងននាំមកនូវវិប្បដិសារី។
២. ស្រលាញ់ខ្លាំងទុក្ខក៏ខ្លាំង ស្រលាញ់ដោយល្ងង់ខ្លៅទុក្ខកាន់តែខ្លាំង។
៣. កុំច្រណែនចំពោះលទ្ធផល ត្រូវគិតដល់សកម្មភាពរបស់គេផង។
៤. កុំយកខួរក្បាលទៅត្រងរឿងអាក្រក់ដែលធ្លាប់ចេញពីមាត់គេ ព្រោះខួរក្បាលរបស់យើងមិនមែនជាធុងសំរាមទេ។
៥. គ្មានអ្នកណាល្អឥតខ្ចោះនោះទេ ត្រូវរៀនស្ងប់ចិត្ត ចំពោះអ្វីដែលជាចំណុចខ្វះខាត។
៦. មនុស្សភាគច្រើនដែលចេះរិះគន់ តែមនុស្សតិចណាស់ដែលចេះកែលម្អ។
៧. កុំទៅបំផ្លាញក្តីសុខរបស់អ្នកដទៃដើម្បីតែសេចក្តីសុខខ្លួនឯង។
៨. ចង់រីកចម្រើនត្រូវនៅឲ្យឆ្ងាយពីមនុស្សអវិជ្ជមាន។
៩. ធ្លាប់លើកលែងឲ្យគេជាច្រើន អ្នកក៏ត្រូវចេះលើកលែងឲ្យខ្លួនឯងដែរ។
១០. មនុស្សរមិលគុណ គ្មានកំណើតទេ។
១១. បើមិនចង់ហត់កុំធ្វើជាអាយ៉ងនៃអារម្មណ៍របស់អ្នកដទៃ។
១២. ការលើកលែងឲ្យមនុស្សត្រូវមានការកំណត់ មិនត្រូវលើកលែងរហូតហួសលក្ខខណ្ឌនោះទេ។
១៣. មនុស្សដែលមិនទទួលបានអ្វីដែលខ្លួនចង់បាន ភាគច្រើនមកពីមូលហេតុពួកគេចង់បានមិនពិតប្រាកដ។
១៤. ទោះជាមានគោលដៅ ឬគ្មានគោលដៅ ប៉ុន្តែមនុស្សកំពុងតែធ្វើដំណើរទៅ ដូច្នេះត្រូវមានភាពច្បាស់លាស់។
អត្ថបទ៖ Phath Phannet