ដោយមើលឃើញផ្លែមៀនប៉ៃលិន ឬតាង៉ែន បច្ចុប្បន្នកំពុងតែមានការកកស្ទះ រកទីផ្សារនាំចេញមិនបាន យុវជន វ៉ាន់ គិមវ៉ាង ដែលជាម្ចាស់ស្ថាបនិកសិប្បកម្មមីល្ពៅខ្មែរបាត់ដំបង បានបង្ហើបពីគម្រោងក្នុងការកែច្នៃផ្លែមៀន ទៅជាដំណាប់ និងភេសជ្ជ: សម្រាប់លក់ចេញនៅលើទីផ្សារ។
សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់សកម្មភាពឧកញ៉ា អាជីវកម្ម ចែករំលែក ជោគជ័យ

លោកបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដែលមានឈ្មោះថា “មីល្ពៅខ្មែរបាត់ដំបង” ថា៖ លោកមិនមានលទ្ធភាពគ្រប់គ្រាន់ដើម្បីជួយទិញផ្លែមានពីប្រជាកសិករ ដែលកំពុងជួបបញ្ហនោះទេ ប៉ុន្តែលោកអាចប្រើប្រាស់ចំណេះដឹងដែលបានចឹងសិក្សារៀនសូត្រកន្លងមក ដើម្បីស្រាវជ្រាវពីផ្លែមៀន និងអាចយកទៅធ្វើជាភេសជ្ជ: ឬដំណាប់ជាដើម។

យ៉ាងណាយុវជន វ៉ាន់ គិមវ៉ាង បន្តទៀតថាថាប្រសិនបើមានអ្នកចង់បណ្តាក់ទុន នោះលោកនឹងអាចផលិតវាដាក់លក់នៅលើទីផ្សារបាន ជាពិសេសគឺអាចជួយសម្រួលដល់កសិករ ដែលកំពុងជួបបញ្ហារាំងស្ទះ ដោយសារតែប្រមូលផលហើយ មិនអាចលក់ចេញនៅលើទីផ្សារបាន ស្របពេលប្រទេសថៃបិទច្រកព្រំដែន អំឡុងមានវិបតិ្តកូវីដ ១៩ នេះ ។
យុវជន ដែលបានបញ្ចប់ការសិក្សាជំនាញកែច្នៃអារហារ នៅសាកលវិទ្យាលូយជាតិបាត់ដំបង បានបញ្ជាក់ទៀតថា ដើម្បីអាចសម្រេចគម្រោងកែច្នៃមៀននេះបានទៅជាសហគ្រាសធុនតូច គឺត្រូវការដើមទុកប្រមាណ ៣ម៉ឺនដុល្លារ ប៉ុន្តែបើទៅជារោងចក្រធំប្រមាណ ៥០ ម៉ឺនដុល្លារ ខណ:លោកអាចនឹងកែច្នៃបានទោជាផលិតផលរហូតដល់ទៅ ៤ មុខ ចេញពីមៀន ដូចជាទាក់ទងនឹងមៀនសម្ងួត ដែលគ្មានសំបក មួយទៀតមៀនដែលមានសំបកផង មានគ្រាប់ផង និង បែបជាភេសជ្ជ: ដោយយកផ្លែទៅកិនឲ្យម៉ដ្ឋ និងចុងក្រោយ គឺមៀនដែលមានសាច់ យើងទទួលបានខាងក្រៅ ៕

