ដើមទុនវិនិយោគ សម្រាប់ចាប់ផ្ដើមអាជីវកម្ម នៅតែជាចំណុចចាប់ផ្ដើមស្នូល សម្រាប់សហគ្រិនដែលចង់ចាប់ផ្ដើមបង្កើតមុខរបរទាំងខ្នាតតូច និងមធ្យម ដែលបានសំឡឹងមើលឃើញឱកាសចេញរកទទួលទាន តែ ខ្វះដើមទុន។ ថ្ងៃនេះ Oknha news សូមណែនាំចំៗ ពីព័ត៌មានកម្ចីសម្រាប់ទុនបើកអាជីវកម្មទាំងខ្នាតតូច និងមធ្យម ជាមួយអត្រាការប្រាក់សមរម្យ អាចទទួលយកបាន។

តើគ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុកទាំងអស់នោះ ផ្ដល់លក្ខខណ្ឌកម្ចីជាពិសេស ទៅលើអាត្រាការប្រាក់កម្ចីទាប និងទំហំកម្ចី ដូចម្ដេចខ្លះ? តោះ ស្វែងយល់ទាំងអស់គ្នា!
១. ធនាគារ ហត្ថា
សម្រាប់ប្រភេទឥណទានអាជីវកម្ម ធនាគារ ហត្ថា ផ្ដល់ជូនទំហំប្រាក់កម្ចីរហូតដល់ ៥ មុឺនដុល្លារ និងអាត្រាការប្រាក់ ចាប់ពី ១%ទៅ ១.៥% ក្នុងមួយខែ មិនថាជាប្រាក់រៀល ឬជាប្រាក់ដុល្លារឡើយ។

២.ធនាគារ អេស ប៊ី អាយ លី ហួរ
អតិថិជនអាចខ្ចីប្រាក់ពីធានាគារ អេស ប៊ី អាយ លី ហួរ ក្នុងទំហំដល់ ៣០ មុឺនដុល្លារ សម្រាប់ធ្វើជាទុនបង្វិលអាជីវកម្ម និងអាចបានដល់ ៥០ មុឺនដុល្លារ សម្រាប់វិនិយោគលើការពង្រីកអាជីវកម្ម ក្នុងអាត្រាការប្រាក់ត្រឹមតែ ៦.៥% ក្នុងមួយឆ្នាំ។

៣.ធនាគារ ប្រាសាក់
លោកអ្នកអាចស្នើកម្ចីប្រាក់សម្រាប់បើកអាជីវកម្មបាន ពីធានាគារ ប្រាសាក់ ក្នុងទំហំកម្ចីរហូតដល់២,១០០លានរៀល ឬស្មើនឹង៥០មុឺនដុល្លារ ជាមួយអាត្រាការប្រាក់ត្រឹមតែ ០.៥៤% ប៉ុណ្ណោះក្នុងមួយខែ។

៤.ធនាគារ កាណាឌីយ៉ា
ធនាគារ កាណាឌីយ៉ា មានប្រកាសផ្ដល់ប្រាក់កម្ចីសម្រាប់អ្នកមានបំណងចង់បើក ឬពង្រីកអាជីវកម្ម ដែលជាឥណទានមានកាលកំណត់រយៈពេលវែង និងមានអាត្រាការប្រាក់ចាប់ពី ៧%ក្នុងមួយឆ្នាំ ជាមួយទំហំកម្ចីរហូតដល់ ៥០មុឺនដុល្លារ។

៥.ធនាគារ អេសុីលីដា
ស្រដៀងគ្នានេះដែរ ធនាគារ អេសុីលីដា ភីអិលស៊ី ក៏ផ្ដល់ប្រាក់កម្ចីសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមក្នុងអាត្រាការប្រាក់ពី ៨.៥% ទៅ១៨% ក្នុងមួយឆ្នាំ ជាមួយទំហំកម្ចីធំជាង ២០០ លានរៀល។ ហើយគិតអាត្រាការប្រាក់ចន្លោះពី ៧.២៥% ទៅ១៨% ក្នុងមួយឆ្នាំ សម្រាប់ទំហំកម្ចីធំជាង ៥ មុឺនដុល្លារ។

សម្រាប់ព័ត៌មានលម្អិតបន្ថែម ប្រិយមិត្តអាចចូលទៅកាន់ផេកហ្វេសប៊ុកផ្លូវការ របស់គ្រឹះស្ថានហិរញ្ញវត្ថុខាងលើបាន!