នៅក្នុងដំណាក់កាលជំងឺកូវីតដ៏កាចសាហាវមួយនេះ គឺមានអាជីវកម្មជាច្រើនត្រូវបានដួលរលំ ឬដើរទៅមុខស្ទើរតែមិនរួចព្រោះគ្មានប្រាក់ចំណេញ។ អ្នកប្រហែលជាគិតថានិងចង់បោះបង់វា តែមុននឹងឈានទៅដល់ដំណាក់កាលនោះមានរឿងមួយចំនួនដែលអ្នកគួរសាកល្បងពិចារណាជាមុនសិន៖
១. ការស្វែងរកដើមទុនបន្ថែម៖ បើអ្នកមានដើមទុនផ្ទាល់ខ្លួនបម្រុងរួចមកហើយវាជារឿងល្អ តែបើអ្នកមិនទាន់មានទេការយកប្រាក់កម្ចីជារឿងមួយដែរអ្នកគួរពិចារណា។ សម័យនេះមានធានាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ ផ្ដល់ប្រាក់កម្ចីជាច្រើន ជាពិសេសធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ក៏បានផ្ដល់នូវប្រាក់កម្ចីជាច្រើនសម្រាប់ជួយអាជីវកម្មធុនតូច និងមធ្យមនៅកម្ពុជា ដែលខ្វះធនធានហិរញ្ញវត្ថុ ជាមួយនិងអត្រាការប្រាក់ទាប។ មុននិងអ្នកសម្រេចចិត្តខ្ចីប្រាក់ពីធនាគារណាមួយផ្សេងទៀត អ្នកត្រូវដឹងអោយច្បាស់ថាធនាគារនោះមានការប្រាក់ទាប និងត្រូវតាមសមត្ថភាពដែរអ្នកមាន ជៀសវាងពីការប្រាក់កម្ចីណាដែរមានការប្រាក់ថ្លៃហួសហេតុ។ ពេលដែលបានដើមទុនមកបន្តអាជីវកម្មហើយ អ្នកត្រូវប្រើប្រាស់វាអោយបានល្អ កុំខ្ចីយកមកគ្រាន់តែបើកប្រាក់ខែអោយបុគ្គលិក និងចំណាយធម្មតា។
២. ការបន្ថែមសេវាកម្ម និងផលិតផល៖ ប្រសិនបើអាជីវកម្មរបស់ អ្នកអាចអោយអ្នកបន្ថែមសេវាកម្ម ឬផលិតផលបាន អ្នកគួរតែសាកល្បងធ្វើវា។ ឧទាហរណ៌ ថាអាជីវកម្មរបស់អ្នកបើកលក់នូវបាយពេលព្រឹក ហើយពេលថ្ងៃ និងពេលល្ងាចអ្នកអាចបើកលក់នូវភេសជ្ជះ និងអាហារផ្សេងៗទៀត ដែរអាចជួយរកប្រាក់ចំណូលអោយអ្នកបានបន្ថែមទៀត។
៣. ការដុះខាតជំនាញបុគ្គលិក និងខ្លួនឯងផ្ទាល់៖ មូលហេតុដែលធ្វើអោយហាងរបស់អ្នកមានអតិថជនតិចជាងបើធៀបទៅ និងគូរប្រកួតអ្នក អាចមកពីសមត្ថភាពបុគ្គលិករបស់អ្នកនៅខ្សោយពេក។ បើហាងរបស់អ្នកកបើលក់នូវសម្លៀកបំពាក់ ឬសម្ភារះប្រើប្រាស់ផ្សេងៗ វាអាចមកពីសេវាកម្មរបស់អ្នកមិនល្អ យឺតយ៉ាវ មិនមានអនាម័យ គ្មានភាពរួសរាយរាក់ទាក់។ល។ ដូច្នេះអ្នកត្រួវមើលពីបុគ្គលិកខ្លូនឯងថាតើមានចំណុចណាខុសឆ្គងដែរឬទេ រួចធ្វើការកែខៃទៅតាមនោះ។
៤. កុំទិញរបស់ស្តុកទុកច្រើន៖ សម្រាប់អ្នកដែរលក់នូវសម្ភារះ និងផលិតផលប្រើប្រាស់ផ្សេងៗ ក្នុងរដូវការកូវីតនេះអ្នកមិនត្រូវទិញផលិតផលស្តុកទុកប្រើនពេកទេ ព្រោះអ្នកមិនដឹងថាថ្ងៃណាតំបន់ណាត្រូវបានបិទ ឬថ្ងៃណាអ្នកត្រូវបានឃុំខ្លួននៅក្នុងផ្ទះ ដូច្នេះមិនត្រូវស្ដុកទុកផលិតផលប្រើនពេកទេ ដែលអាចធ្វើអោយខូចគុណភាព និងធ្វើអោយអ្នកខាតថវិការផងដែរ។
៥. ការប្រើប្រាស់សេវាកម្ម និងដឹកជញ្ជូន៖ សម្រាប់អ្នកដែលលក់ចំណីអាហារ ផលិតផលប្រើប្រាស់ និងលក់សម្លឿកបំពាក់់ អ្នកអាចសាកល្បងដាក់ហាងរបស់អ្នកទៅលើកម្មវិធីដឹងជញ្ជូនដូចជា Food Panda Nham24 និងកម្មវិធីផ្សេងទៀតបាន។ ការធ្វើបែបនេះអ្នកមិនត្រឹមតែបន្ថែមអតិថិជនប៉ុណ្ណោះទេ តែអ្នកក៏អាចធ្វើអោយគេស្គាល់ហាងរបស់អ្នកកាន់តែច្រើនថែមទៀតទោះគេទិញ ឬមិនទិញក៏ដោយ។