ការ៉ាស់សាំង PTT បានសាងកេរ្តិ៍ឈ្មោះយ៉ាងលឿនក្នុងរយៈពេលខ្លី។ យុទ្ធសាស្រ្តដែលគេទទួលស្គាល់ការ៉ាស់សាំង PTT គឺការប្រូម៉ូតបរិស្ថានជាពិសេសបន្ទប់ទឹកស្អាត ដែលជាក្រុមហ៊ុនសាំងដំបូងគេដែលបានវិនិយោគខាងអនាម័យនេះ ដើម្បីឆក់ការគាំទ្រពីអតិថិជន។
ក្រុមហ៊ុន PTT Plc ជាក្រុមហ៊ុនប្រេង និងឧស្ម័នរដ្ឋរបស់ថៃ និងជា ក្រុមហ៊ុនផ្គត់ផ្គង់ប្រេងសាំងនាំមុខមួយនៅកម្ពុជា ទោះបីបើកទីផ្សារក្រោយគេបន្តិចក៏ដោយ។ យ៉ាងណាយុទ្ធសាស្រ្តដ៏ទាក់ទាញគឺការបង្កើតបរិស្ថានស្អាតពីការ៉ាស់សាំង PTT ជាពិសេសតែងតែប្រូម៉ូតបន្ទប់ទឹកស្អាតជានិច្ច។ បន្ទប់ទឺកធំទូលាយ មានអនាម័យ មានអ្នកសម្អាតប្រចាំការជានិច្ច ដែលធ្វើឲ្យអ្នកដំណើរឆ្ងាយជិតដែលត្រូវសម្រួលអារម្មណ៍បត់ដៃបត់ជើងផ្សេងៗ មិនអាចរំលងការ៉ាសក់សាំង PTT បាន។
ក្រៅពីនេះយុទ្ធសាស្រ្តមួយទៀតគឺការផ្តល់ទំនុកចិត្តលើផលិតផល។ ជាក់ស្តែងយីហោកាហ្វេអាម៉ាហ្សូន មានគ្រប់ការ៉ាស់សាំង PTT ដែលក្រៅពីផ្តល់រសជាតិកាហ្វេប្លែកស្តង់ដា អមដោយបរិយាកាសដេគ័រយ៉ាងពេញចិត្តដល់អតិថិជន។ ការបង្កើនគុណភាពនៃជីវិតសម្រាប់អតិថិជនដែលចូលមកក្នុងហាងកាហ្វេអាម៉ាហ្សូន នឹងអារម្មណ៍មួយនេះហើយ គឺធ្វើឲ្យអតិថិជនមានអារម្មណ៍ល្អប្រសើរឡើងពេលចូលញាំកាហ្វេ និយាយឲ្យស្រួលស្តាប់អតិថិជនពេញចិត្ត និងមានអារម្មណ៍ពេញចិត្តពេលកាន់កែវកាហ្វេយីហោនេះជាមួយនឹងភាពងាយស្រួលទីតាំងធំទូលាយកន្លែងស្អាត កាហ្វេឆ្ងាញ់ មានផាសុខភាព និងតម្លៃសមរម្យ ។
គួរជម្រាបថា PTT ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 1978 ដែលពាក្យកាត់ដំបូងនោះគឺ Petroleum Authority of Thailand ។ ក្រុមហ៊ុន PTT បច្ចុប្បន្នស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ៨១ នៃបញ្ជី Fortune Global 500 companies ផងដែរ។