ពានរង្វាន់ឆ្នើមផ្នែកទំនួលខុសត្រូវសង្គម«CSR» ត្រូវបានម្ចាស់អាជីវកម្មធំៗនៅកម្ពុជាកំពុងប្រើប្រាស់ជាយុទ្ធសាស្រ្ត ដើម្បីបានទទួលជោគជ័យក្នុងអាជីវកម្មនិងចូលរួមជួយសង្គម។ ចាប់តាំងពីឆ្នាំ១៩៨២ ជីប ម៉ុង និងពាណិជ្ជកម្មនានាតែងឈរលើគោលការណ៍ទំនួលខុសត្រូវសង្គម ដែលបានក្លាយជាចំនុចស្នូលមួយនៃអត្តសញ្ញាណខ្លួន។

មកដល់ពេលនេះជីប ម៉ុង បានឈ្នះពានរង្វាន់ឆ្នើមផ្នែកទំនួលខុសត្រូវសង្គម «CSR Business Award» ប្រចាំឆ្នាំ២០២១ ក្នុងកម្មវិធីប្រកួតពានរង្វាន់«CSR» របស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham Cambodia) ប្រចាំឆ្នាំ២០២១។ ពានរង្វាន់នេះបានសបញ្ជាក់យ៉ាងច្បាស់ ពី ការរួមចំណែកដ៏ប្រសើររបស់ ជីប ម៉ុង ក្នុងនាម ជា ក្រុមហ៊ុនក្នុងស្រុកដែលអនុវត្តយុទ្ធសាស្រ្ត និងគុណតម្លៃ ប្រកបដោយ ការទទួល ខុសខ្ពស់ត្រូវ ចំពោះសង្គម នៅក្នុងប្រត្តិបត្តិការស្នូលនៃអាជីវកម្មរបស់ខ្លួន។ ហើយ ជីប ម៉ុង បានប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការបន្តអនុវត្តនូវគុណតម្លៃដ៏ប្រសើរនេះនៅក្នុងយុទ្ធសាស្ត្រនិងប្រតិបត្តិការអាជីវកម្ម ដើម្បីផ្ដល់ភាពវិជ្ជមានសម្រាប់សង្គម សេដ្ឋកិច្ច និងបរិស្ថាន។
សូមបញ្ជាក់ថា CSR ជាទំនួលខុសត្រូវរបស់ក្រុមហ៊ុនទៅលើសង្គម។ នេះបើយោងតាមឯកសារស្តីពីទំនួលខុសត្រូវសង្គមនៅកម្ពុជា ដែលបោះពុម្ពក្នុងឆ្នាំ២០១៦ ដោយអង្គការDPA។ គិតរហូតមកដល់ពេលនេះ មានក្រុមហ៊ុនគំរូជាងច្រើន ដែលបានចងក្រងក្នុងការអនុវត្ត CSR ហើយវាពិតជាទទួលបានការរីកចម្រើនយ៉ាងខ្លាំង។ ពានរង្វាន់នេះត្រូវបាន វាយ តម្លៃ យ៉ាងសុក្រឹត្យ ដោយគោរពតាមលក្ខខណ្ឌដែលផ្ដោតលើសកម្មភាពអាជីវកម្ម យុទ្ធសាស្រ្តគ្រប់គ្រង វិធីសាស្រ្ត ក្នុងការគ្រប់គ្រងអភិវឌ្ឍន៍ធនធានមនុស្ស និងទំនាក់ទំនងជាមួយអតិថិជន ដៃគូអាជីវកម្មនិងភាគីពាក់ព័ន្ធនានា ដែលគិតគូរនិងលើកកម្ពស់សង្គម សហគមន៍ និងបរិស្ថាននៅប្រទេសកម្ពុជា៕

