យុវតីវ័យក្មេងម្នាក់មានអាយុទើបតែ២១ឆ្នាំ បានក្លាយជានាយិកាសាលា ថែមទាំងចេះនិពន្ធសៀវភៅ និងមានអាជីវកម្មជាច្រើននៅក្នុងដៃ។

លោកអ្នកប្រហែលជាធ្លាប់ស្គាល់ថៅកែស្រីវ័យក្មេង ដាវ ដែលកញ្ញាគឺជាសហគ្រិនដ៏ស្រស់ស្អាត និងមានទេពកោសល្យម្នាក់ដែលជាម្ចាស់ហាងនំ The Cake ដ៏ល្បីនៅស្រុកខ្មែរ។ សព្វថ្ងៃនេះ ដាវ ជានាយិកាសាលាបង្រៀនជំនាញធ្វើនំមួយ ដែលកំពុងល្បីល្បាញមានការគាំទ្រច្រើនពីសំណាក់បងប្អូនពូមីងមកទទួលសិក្សាជំនាញធ្វើនំ។
មិនតែប៉ុណ្ណោះថ្មីៗនេះ នាយិកាសាលានំវ័យក្មេងរូបនេះ ទើបតែសម្ភោធចេញសៀវភៅទី១របស់ខ្លួន ដែលមានចំណងជើងថា “១រយនំ” ថែមទៀតផង។ សៀវភៅ “១រយនំ” នេះ ចងក្រងរូបមន្ដនៃនំ១រយក្បួនជាភាសាខ្មែរ ដែលប្រមូលផ្ដុំសុទ្ធសឹងតែជាប្រភេទនំ ដែលចាំបាច់និងមានការទទួលស្គាល់ច្រើន ថែមទាំងមានភាពងាយស្រួលខ្លាំងក្នុងការអនុវត្តតាមរយៈការអាន តម្រូវគ្រប់វ័យគ្រប់និស្ស័យ ។
កញ្ញាណែនាំចាំបាច់ត្រូវតែមាន១ក្បាលនៅក្នុងចង្រាន្ដ” ~ សៀវភៅ “១រយនំ” របស់សាលានំ។


គួររំលឹកផងដែរថា ដាវ ដែលស្គាល់ថាជាថៅកែតូច ក្រៅពីពោរពេញដោយឆន្ទៈចែករំលែកយុវតីវ័យ ២១ឆ្នាំរូបនេះ ក៏មានភាពជោគជ័យខ្លាំងលើអាជីវកម្មហាងនំខេកដែលមានឈ្មោះថា ដឹខេក ដែលមានសរុប 12 សាខា នៅរាជធានីនិងខេត្ត ក៏ដូចជាមានមុខជំនួញក្នុងដៃជាច្រើនទៀតដូចជា TheCake Factory ផ្គត់ផ្គង់និងបោះដុំនំបុ័ងក្នុងទីក្រុងភ្នំពេញទៅកាន់ហាងកាហ្វេ ភោជនីយដ្ឋាន សណ្ឋាគារ និង TheCake Warehouse បោះដុំចែកចាយនិងផ្គត់ផ្គង់សម្ភារៈនិងគ្រឿងផ្សំផលិតនំ នំបុ័ងគ្រប់ប្រភេទ រួមទាំង TheWedding Cake ដែលមានលក់និងជួលនំអាពាហ៍ពិពាហ៍សំរាប់កម្មវិធីមង្គលទៀតផង។
អ្វីដែលគួរអោយភ្ញាក់ផ្អើលនិងស្ញប់ស្ញែង នោះគឺយុវតីរូបនេះមានបទពិសោធន៍លើការធ្វើអាជីវកម្មរយៈពេល ៥-៦ឆ្នាំមកហើយ ដែលត្រូវបានគេដឹងថាកញ្ញាចាប់ផ្ដើមពីការលក់នំខួបកំណើតតាមអនឡាញនិងដឹកដល់កន្លែង ។



