ក្រុមហ៊ុនអចលនទ្រព្យធំមកពីអ៉ឺរ៉ុប ចុះហត្ថលេខាសហការគ្នាពាំនាំនូវឱកាសវិនិយោគថ្មីៗមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា

អាជីវកម្ម

ក្រុមអ្នកវិនិយោគិនខ្មែរ និងអ៉ឺរ៉ុប ចាប់ដៃគ្នាបង្កើតដៃគូរសហការជាយុទ្ធសាស្ត្រ ដើម្បីជំរុញការវិនយោគអចលនទ្រព្យរវាងកម្ពុជា និងប្រទេសសមាជិកអុឺរ៉ុប។ ក្រុមហ៊ុនដែលបានចុះអនុស្សរណៈយោគយល់គ្នារួមមាន ក្រុមហ៊ុន Zillennium Co., Ltd, ក្រុមហ៊ុន Z1 Financial, ក្រុមហ៊ុន Century 21 Fortuna Investment, ក្រុមហ៊ុន Mercan Group និងក្រុមហ៊ុន Mercadia Cambodia។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយលោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Zillennium Co., Ltd, លោក សាយ សុខ ហេង នាយកប្រតិបត្តិក្រុមហ៊ុន Z1 Financial, លោកវ៉ា វីរៈ អគ្គនាយកក្រុមហ៊ុន Century 21 Fortuna Investment, លោក Jerry Morgan ស្ថាបនិកនិងអគ្គនាយកក្រុមហ៊ុន Mercan Group និងអ្នកនាង Jasmine Dang អគ្គនាយកក្រុមហ៊ុន Mercadia Cambodia ប្រចាំប្រទេសកម្ពុជា និងប្រចាំតំបន់អាស៊ីអាគ្នេយ៍។

កិច្ចសហការគ្នានេះ ត្រូវបានរំពឹងថានឹងក្លាយជាការត្រួសត្រាយផ្លូវដ៏សំខាន់រវាងក្រុមហ៊ុន ក្នុងការសហការដើម្បីពាំនាំនូវឱកាសវិនិយោគថ្មីៗសម្រាប់ប្រជាជនកម្ពុជាែដលមានលទ្ធភាពទិញអចលនទ្រព្យនៅប្រទេសព័រទុយហ្កាល់ និងទទួលបានសិទ្ធរស់នៅ ហើយកិច្ចសហការនេះនិងរួមចំណែកដ៏សំខាន់ក្នុងការកៀរគអ្នកវិនិយោគពីប្រទេសសមាជិកសហគមន៍អុឺរ៉ុបមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។

លើសពីនេះ គឺជាការបោះជំហានដ៏សំខាន់ សំដៅរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេស។

របាយការណ៍​ចក្ខុវិស័យ​អភិវឌ្ឍន៍អាស៊ី (ADO) ដែល​បានចេញ​ផ្សាយ​កាលពី​ខែមីនា ឆ្នាំ២០២១ ​បាន​កត់សម្គាល់​ថា សេដ្ឋកិច្ច​ត្រូវបាន​ព្យាករ​ថា នឹង​កើនឡើង ៤,០ ភាគរយ​ក្នុង​ឆ្នាំ ២០២១ និង ៥,៥ ភាគរយ​ក្នុង​ឆ្នាំ ២០២២។ ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ជាមួយ​បណ្តា​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ នឹង​គាំទ្រ​តម្រូវការ​ដ៏រឹងមាំ​សម្រាប់​ការនាំចេញ​ទំនិញ​របស់​ប្រទេស​កម្ពុជា និង​ការវិនិយោគ​ផ្ទាល់​បរទេស​ជា​បន្ត។

ការកើនឡើង​ការវិនិយោគ​ផ្ទាល់​បរទេស​ដែល​បានអនុម័ត​អំឡុងពេល​ឆ្នាំ ១៩៩៤ ដល់​ឆ្នាំ ២០១៩ ដែលជា​ចំណែក​ភាគច្រើនបំផុត​បានមក​ពី​ប្រទេស​ចិន មានប្រមាណ ២១,៨១ ភាគរយ ដែល​កាលពីដើម​ឆ្នាំ២០២១ គឺជា​ប្រភព​នៃ​ការវិនិយោគ​ដ៏ទូលំទូលាយ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ប្រភព​អភិវឌ្ឍ​ដែល​រួមមាន​កៅស៊ូ និង​ទេសចរណ៍។ ប្រទេស​ចិន​តាម​ពីក្រោយ​ដោយ​ប្រទេស​កូរ៉េ​ក្នុង​ចំនួន ៦,១៦ ភាគរយ​ និង​ចក្រភព​អង់គ្លេស ៥,០១ ភាគរយ។ នេះ​បើ​យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។

ប្រភព​សំខាន់ៗ​ផ្សេង​ទៀត​គឺ​ប្រទេស​ម៉ាឡេស៊ី ៣,៥៩ ភាគរយ ជប៉ុន ៣,១៣ ភាគរយ ហុងកុង ៣,០៥ ភាគរយ កោះ​តៃវ៉ាន់ ១,៧៧ ភាគរយ វៀតណាម ២,៣១ ភាគរយ សិង្ហបុរី ១,៦៤ ភាគរយ និង​ថៃ ១,៥៤ ភាគរយ ដែល​ការវិនិយោគ​ទាំងនោះ​ភាគច្រើន​បាន​មកពី​ក្រុមហ៊ុន​ឧស្សាហកម្ម​កាត់ដេរ​។