ប្រកួតអស់ច្រើនម៉ោង ទីបំផុតរកឃើញម្ចាស់ជយលាភីពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២១ ទាំង ៤រូបហើយ

អាជីវកម្ម

តាមរយៈការប្រកួតប្រជែងយ៉ាងស្វិតស្វាញ និងប្រកបដោយសុក្រឹតភាពអស់រយៈពេលប្រមាណ៣ខែ កន្លងមកនេះ កម្មវិធី «ពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២១» បានរកឃើញ បេក្ខជនជាជ័យលាភីចំនួន ២០រូបមកពី ៥តំបន់ផ្សេងៗគ្នានៅទូទាំងប្រទេស ដើម្បីចូលរួមធ្វើបទបង្ហាញអំពីគំរូអាជីវកម្ម និងសក្តានុពលរបស់ខ្លួនក្នុងវគ្គផ្ដាច់ព្រ័ត្រនៅ ចំពោះមុខគណៈកម្មការចំនួន៧រូប ដែលមកពីអង្គភាព-ស្ថាប័នចម្រុះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះជាលើកទី២ហើយ ដែលសហគ្រិនខ្មែរ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានរួមគ្នាបង្កើត ឱ្យមាន កម្មវិធីប្រកួតប្រជែងនេះឡើង ក្នុងគោលបំណងលើកកម្ពស់វិស័យ សហគ្រិនភាពនៅកម្ពុជា តាមរយៈការយល់ដឹងជាសាធារណៈអំពីតួនាទីរបស់សហគ្រិនក្នុងការគ្រប់គ្រង សហគ្រាសធុនតូច និងមធ្យម ព្រមទាំងដើម្បីពង្រឹង និងពង្រីកភាពជាដៃគូររវាងវិស័យសាធារណៈ និង វិស័យឯកជន។

May be an image of 15 people, people standing and indoor

ក្រោយការប្រកួតអស់ជាច្រើនម៉ោង នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២១ នេះ គណៈកម្មការទាំង ៧ រូប បានរកឃើញម្ចាស់ជយលាភីពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២១ទំាង៤រូប ដែលរួមមាន៖

ម្ចាស់ជយលាភីលេខ៤ បានទៅលើ លោកស្រី រី ថានី (ម្ចាស់អាជីវកម្ម នរា អង្គរ ហេនឌីក្រាហ្វ ឯ.ក មកពីខេត្តសៀមរាប)

ម្ចាស់ជយលាភីលេខ៣ បានទៅលើ លោក យិន សុភាព (ម្ចាស់អាជីវកម្ម សាលារៀនគ្រូយើង មកពីខេត្ត រតនៈគិរី)

ម្ចាស់ជយលាភីលេខ២ បានទៅលើ លោកស្រី ឆាប៉ូច អឹប៉េពណ៍រេណាថាលីម៉ារី (ម្ចាស់អាជីវកម្ម ឡាផ្លេនថេសិន មកពីខេត្តកំពត)

ម្ចាស់ជយលាភីលេខ១ បានទៅលើ លោក ហៃ លីអ៊ាង (ម្ចាស់អាជីវកម្ម ខនហ្វីរេល មកពីរាជធានីភ្នំពេញ) ។

សហគ្រិនខ្មែរ និងវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ មានមោទកភាពដែល កម្មវិធីពានរង្វាន់ សហគ្រិនថ្នាក់ជាតិឆ្នាំ២០២១ ទទួលបានការដាក់ពាក្យចូលរួមរហូតដល់ ២១០ ក្រុមហ៊ុន ខ្ពស់ជាង ឆ្នាំមុនប្រមាណ ១៦% ពីទូទាំងប្រទេសកម្ពុជា មាន២៥រាជធានី-ខេត្តដែលបែកចែកទៅជា៥តំបន់រួមមាន តំបន់បាត់ដំបង តំបន់សៀមរាប តំបន់កំពង់ចាម តំបន់កំពត និងតំបន់កណ្តាល៕

May be an image of 5 people, people standing and indoor