គ្រួសារលតឆានំគូឆាយ ១៩៨៧ ឈរជើង​ជាង ៣៥ ឆ្នាំចាប់ផ្ដើមបើកលក់ហ្វ្រេនឆាយ

អាជីវកម្ម

គ្រួសារលតឆានំគូឆាយ ១៩៨៧ ដែល​ឈរជើងបានជាង ៣៥ ឆ្នាំ ចាប់ផ្ដើមបើកលក់ហ្វ្រេនឆាយ ដើម្បី​ពង្រឹងអាជីវកម្មលើ​សេវាកម្ម​ផ្នែកម្ហូបអាហារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់អ្នកសៀមរាបដែលចូលចិត្តញ៉ាំលតឆា នំគូឆាយ ច្បាស់ជាស្គាល់ជាមួយរសជាតិ លតឆា និងនំគូឆាយជាមរតកនៃរសជាតិ ដ៏ឈ្ងុយឆ្ងាញ់ល្បីឈ្មោះដែលបើកលក់ ៣៥ ឆ្នាំ មកហើយ​នេះ​គឺថាលក់តជំនាន់តែម្ដងគឺលក់តាំងពីម្តាយរហូតមកដល់ជំនាន់កូន​ចៅ។ នេះ​បើតាមលោក ពិន ពណ្ណរាយ ម្ចាស់យីហោ «គ្រួសារលតឆា នំគូឆាយ ១៩៨៧» បានផ្ដល់បទសម្ភាសន៍តាមទូរសព្ទជាមួយឧកញ៉ាញូស៍ ដែលលោកជាស្ថាបនិក និងអ្នកបន្តវេនហាងម្តាយឪពុកដែលល្បីឈ្មោះរកស៊ីលក់នំគូឆាយនិងលតឆាជាង ៣៥ ឆ្នាំមុខហើយ។

សព្វថ្ងៃនេះលក់ដាច់ច្រើនស្ទើរតែធ្វើជូនភ្ញៀវមិនទាន់ទាំងនៅក្នុងហាង ទាំងតាមរយៈកម្មវិធីកម្មង់អាហារអនឡាញផ្សេងៗ។

ម្ចាស់ហាង​រូប​នេះ​បន្ត​ថា ដំបូងលោកចាប់ផ្ដើមបើកហាងខ្លួនឯង និងពង្រីកសាខានៅសៀមរាបមានសាខាច្រើនបន្តបន្ទាប់ ហើយក៏បានពង្រីកខ្លួនរហូតដល់ភ្នំពេញផងដែរ។ មិនតែប៉ុណ្ណោះឥឡូវលោកប្រកាសលក់ហ្រិ្វនឆាយហាង «គ្រួសារលតឆា នំគូឆាយ ១៩៨៧» ដោយអាចចាប់ផ្ដើមរកស៊ីបានពីដើមទុន ១មុឺន ដុល្លារ ទៅ ២មុឺន ដុល្លារ ហើយហាងរបស់លោកក៏មានទទួលលក់បោះ​ដុំលតឆា និងនំគូឆាយទូទាំងប្រទេសផងដែរ។

គួរបញ្ជាក់ដែរថា លក្ខណៈពិសេសដែលធ្វើអោយម៉ូយៗមកញ៉ាំហើយ សរសើរមិនដាច់ពីមាត់នោះគឺដោយសារតែលតឆា និងនំគូឆាយហាង«គ្រួសារលតឆា នំគូឆាយ ១៩៨៧» ត្រូវបានធ្វើដោយដៃ រូបមន្តតត្រកូល ចម្អិនភ្លាមៗក្ដៅ និងមានទឹកត្រីដ៏មានរសជាតិផ្សំគ្រឿងយ៉ាងពិសេសពីម្ចាស់ហាងផ្ទាល់តែម្ដង គឺថាត្រូវជាតិគ្នាខ្លាំង។

អតិថិជន​ត្រូវ​ការ​កុម្ម់ង់អី​អាច​ទាក់ទង​តាម​លេខ​ទូរសព្ទ​ខាងក្រោម៖

📍សាខា គ្រួសារលតឆា នំគូឆាយ ផ្លូវវត្តបូព៌ សៀមរាប
☎️ 012 535 216
📍 គ្រួសារលតឆា នំគូឆាយ សាខាផ្លូវស៊ីវត្ថា ជាប់ក្រោយអាគារកាណាឌីយ៉ា សៀមរាប
☎️012 535 720
📍សាខាខាងមុខ ផ្សារលើធំថ្មីសៀមរាប នៅជាមួយចំណតម៉ូតូខាងលិចផ្សារ។
☎️ 012 53 50 69
📍សាខាភ្នំពេញ បុរីពិភពថ្មី ផ្សារឈូកមាស ផ្លូវA ផ្ទះលេខ84
☎️ 077 528 882