គម្រោងអគារតម្លៃ ១០០លានដុល្លារនឹងត្របង្ហាញខ្លួនឡើង នៅតំបន់កោះនរាហ៍ នាពាក់កណ្តាលឆ្នាំ២០២៣ខាងមុខ។ គម្រោងនេះមានឈ្មោះថា Vue Aston ដែលជាគម្រោងបញ្ចូលគ្នា ជាមួយនៅការនិយមបែបថ្មី មានសណ្ឋាគារ ដែលមានទាំងបរិក្ខារ និងសេវាកម្មលំដាប់កំពូល ដែលអាចផ្តល់ជូនអតិថិជននូវបទពិសោធន៍ជីវិតប្រកបដោយភាពទំនើបទាន់សម័យ និងងាយស្រួលក្នុងការរស់នៅ។

Vue Aston ជាប់តំបន់កោះនរាហ៍ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ តាមបណ្តោយផ្លូវជាតិលេខ១ ដែលមានចម្ងាយជិត៣គីឡូម៉ែត្រ ពីតំបន់កោះពេជ្រ។ Vue Aston មានកំពស់ ១៤៥ម៉ែត្រ នៅលើផ្ទៃក្រឡា ៥៧០០០ម៉ែត្រការ៉េ ជាមួយទុន វិនិយោគ ប្រមាណ១ពាន់ លានដុល្លារសហរដ្ឋអាមេរិក ដែលវិនិយោគដោយក្រុមហ៊ុន Peninsula Capital Co.,ltd មកពីទីក្រុង សៀងហៃ ប្រទេសចិន។

តាមការគ្រោងទុក គំរោង Vue Aston គ្រោងបញ្ចប់ និងលេចចេញជារូបរាង នាឆ្នាំ២០២២ ដែលមាន ៨៩៥យូនីត មានកំពស់១៤៥ម៉ែត្រ ជាមួយទុនវិនិយោគប្រមាណ១០០លានដុល្លារសហរដ្ឋអាមេរិក តែដោយសារវិបត្តិកូវីដ-១៩ Vue Aston មានការយឺតយ៉ាវមិនដូចតាមផែនការកំណត់។
តាមរយៈការឆ្លើយឆ្លងជាមួយក្រុមការងារឧកញ៉ាញូស៍ ដំណាងគម្រោង Aue Aston បានបញ្ជាក់ថា គិតមកដល់ពេលបច្ចុប្បន្នដំណើរការសាងសង់សម្រេចបានប្រមាណ ៥០% ជាសាច់អាគារបានចំនួន ៦ជាន់ ហើយគ្រោងសម្ពោធជាផ្លូវការនៅពាក់កណ្តាលឆ្នាំ២០២៣ខាងមុខ។

បើតាមលោកស្រី Deng Wenfang សង្កាត់ច្បាអំពៅ គឺជាតំបន់មួយដែលមានសក្តានុពលខ្លាំងជាងតំបន់ផ្សេងៗទៀត ដោយសាមានទីតាំង ស្ថិតនៅដាច់ពីចំណុចកណ្តាល នៃទីក្រុង ហើយដែលមានដីទំនេរជាច្រើន សំរាប់អភិវឌ្ឍន៍ ពិសេសដងទន្លេមេគង្គក្រោម ដ៏ស្រស់ត្រកាល ដែលអាចនឹងក្លាយជាទីក្រុងរណបថ្មីមួយទៀត របស់រាជធានីភ្នំពេញ នាពេលអនាគត់។ នេះជាហេតុផល ដែលក្រុមហ៊ុន ផេនីនសូឡា កាពីថល សម្រេចជ្រើសរើសតំបន់កោះនរាហ៍ សំរាប់អភិវឌ្ឍន៍រោងរបស់ខ្លួន។

លោកស្រីអះអាងថា ការអភិវឌ្ឍន៍នៅតំបន់ ភាគខាងកើត និងខាងត្បូង នៃទីក្រុងភ្នំពេញ គឺមានសក្តានុពលដ៏ធំធេង ប្រកបដោយស្ថេរភាព និងស្រប ទៅតាមការវិវត្តន៍ នៃនគរូបនីយកម្មរបស់រាជធានីភ្នំពេញ៕


