ក្រុមហ៊ុន HBF នៅកម្ពុជាបានបោះជំហ៊ានធំមួយទៀត ចាប់ដៃគូសហការជាមួយរោងចក្រផលិតទឹកស៊ុបខ្មៅ ៣រសជាតិ និងទឹកជ្រលក់ដ៏ល្បីល្បាញនៅប្រទេសថៃ នាំចូលមកលក់នៅប្រទេសកម្ពុជា។ នេះជាជោគជ័យថ្មីបន្ថែមទៀត របស់ក្រុមហ៊ុន HBF ក្នុងការត្រៀមនាំយកនូវរសជាតិទឹកស៊ុបខ្មៅ ៣រសជាតិ និងទឹកជ្រលក់មកជូនអតិថិជន បន្ទាប់ពីទទួលការគាំទ្រទៅលើសាច់ចង្កាក់ HBF ។



បើតាមការឱ្យដឹងពីលោក ថុង គឹមហួន នាយកប្រតិបត្តិ និងជាស្ថានបនិក ប្រេនសាច់ចង្កាក់ HBF បានប្រាប់ Oknha News ពីមហិច្ឆតានាំចូលទឹកជ្រលក់ និងទឹកស៊ុបខ្មៅ ៣រសជាតិនេះថា៖ ដោយសារតែលោកមើលឃើញពីតម្រូវការលើផ្នែកផលិតទឹកស៊ុប និងទឹកជ្រលក់ស៊ុប សាច់អាំងនៅលើទីផ្សារកម្ពុជាយើង ទើបលោកសម្រេចចិត្តចាប់ដៃគូសហការជាមួយរោងចក្រជំនាញខាងផលិតទឹកស៊ុបដ៏ល្បីនៅថៃ នាំយករសជាតិដើមទាំងអស់នេះមកចែកចាយបន្ត។


សហគ្រិនវ័យក្មេងជំនាញក្នុងវិស័យធុរកិច្ចម្ហូបអាហារ និងសាច់ចង្កាក់ ដដែលរូបនេះ ពន្យល់បន្ថែមទៀតថា៖ ហាងស៊ុប និងសាច់អាំង ជំនាញខាងផលិតទឹកស៊ុបខ្មៅ ៣រសជាតិ និងទឹកជ្រលក់រសជាតិដើមនៅខាងប្រទេសថៃដែលោកសម្រេចចិត្តសហការនេះ គឺជារោចក្រផ្គត់ផ្គង់ធំ និងល្បីល្បាញខ្លាំង ឈរជើងនៅថៃជាយូរឆ្នាំមកហើយ។
បច្ចុប្បន្ន ហាងស៊ុប និងសាច់អាំងនេះ បានពង្រីកសាខា រហូតដល់ជាង 5000សាខា ទូនៅទាំងប្រទេសថៃ។ ហេតុដូច្នេះហើយ ទើបជំរុញឱ្យលោក ថុង គឹមហួន ចង់នាំយកនូវរសជាតិដើមទាំងអស់នេះមកជូនអតិថិជននៅកម្ពុជា បានភ្លក់ និងសាកល្បងបទពិសោធន៍រសជាតិទាំងអស់នេះ។


បន្ថែមពីនេះ ក្រុមហ៊ុន HBF ក៏មាននាំចូលនូវសម្ភារៈប្រើប្រាស់ជាឈុត សម្រាប់បម្រើអាជីវកម្មក្នុងហាងស៊ុប និងសាច់អាំងផងដែរ។ ទាំងសម្ភារៈឈុតសម្រាប់បើកហាងស៊ុប និងសាច់អាំង រួមទាំងគ្រឿងផ្សំ និងវត្ថុធាតុដើម សុទ្ធតែត្រូវបាននាំចូលដោយផ្ទាល់ពីរោងចក្រធំនៅប្រទេសថៃមក លក់ជូនអតិថិជន និងតំណាងចែកចាយ ដែលមានបំណងសហការបើកហាងសាច់អាំង HBF និងហាងទឹកស៊ុបខ្មៅ ៣រសជាតិនេះផងដែរ។



សម្រាប់បងប្អូនដែលមានបំណងសហការជាដៃគូ បើកហាងទឹកស៊ុបខ្មៅ ៣រសជាតិ និងសាច់ HBF នៅក្នុងប្រទេសកម្ពុជា លោកអ្នកគ្រាន់តែចំណាយដើមទុនដំបូងចាប់ពី 3000$, 5000$ ឬ 7000$ ប៉ុណ្ណោះ នឹងអាចក្លាយជាថៅកែហាងស៊ុប និងសាច់អាំងប្រេនល្បីបានយ៉ាងងាយ។ លេខទូរស័ព្ទទំនាក់ទំនងសួរពត៌មានលម្អិត៖ 070888222/085292979/087292979/089229992 ៕