នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២នេះ ស្ថាបនិកក្រុមហ៊ុនសាច់ចង្កាក់ HBF លោក ថុង គឹមហួន ស្ថានបនិក ប្រេនសាច់ចង្កាក់ HBF បានសម្ពោធប្រេនស៊ុបទឹកខ្មៅ ៣រសជាតិ និងសាច់អាំង អេច ប៊ី អេហ្វ (HBF) ជាផ្លូវការ និងប្រកាសទទួលតំណាងដៃគូសហការដែលចង់បើកហាងលក់ស៊ុប និងសាច់អាំងទូទាំងប្រទេសកម្ពុជា។ កម្មវិធីនេះ គេក៏ឃើញមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ហ៊ុន ស៊ីណាត ចូលរួមជាភ្ញៀវកិត្តិយស និងចែកជូននូវលិខិតសរសើរជូនដល់ថ្នាក់ដឹកនាំក្រុមហ៊ុន សាច់អាំង HBF នេះផងដែរ។



តើវត្តមានប្រេនស៊ុបទឹកខ្មៅ ៣រសជាតិ ដែលលោក ថុង គឹមហួន ម្ចាស់ហាងសាច់អាំង HBF ទើបសហការជាមួយរោងចក្រផ្គត់ផ្គង់ទឹកស៊ុប សាច់អាំង និងគ្រឿងផ្សំរសជាតិដើមនេះដ៏ល្បី មកពីប្រទេសថៃនេះ មានលក្ខណៈពិសេសអ្វីខ្លះ?



បើតាមការឱ្យពីអគ្គនាយកក្រុមហ៊ុន HBF លោក ថុង គឹមហួន ផ្ទាល់ បានបញ្ជាក់ថា លោកបានសិក្សាយ៉ាងលម្អិតពីកេរ្តិ៍ឈ្មោះ និងរសជាតិទឹកស៊ុបខ្មៅ ៣រសជាតិ ថ៏ល្បីនៅប្រទេសថៃនេះ អស់រយៈពេលជិត ៣ឆ្នាំមកហើយ ទម្រាំសម្រេចចិត្តថា នឹងនាំចូលមកលក់ហ្វ្រេនឆាយបន្តជូនអតិថិជននៅខ្មែរ។ លោកថា ទម្រាំឈានមកទល់ថ្ងៃនេះ មិនមែនជារឿងចៃដន្យទេ។ មូលហេតុចម្បង ដែលលោកសម្រេចចិត្តនាំយកប្រេនស៊ុបទឹកខ្មៅ ៣រសជាតិនេះ មកកម្ពុជា គឺដោយសារ៖
ទី១. គឺតម្រូវការទីផ្សារនៅកម្ពុជា លើរសជាតិទឹកស៊ុបដែលឆ្ងាញ់ និងប្លែក ដូចជារសជាតិទឹកស៊ុបខ្មៅ ៣រសជាតិនេះ នៅមិនទាន់មាននៅឡើយ ជាពិសេសរសជាតិទឹកស៊ុបបែបថៃ-ខ្មែរនេះ វាត្រូវនឹងរសនិយមរបស់ប្រជាជនកម្ពុជាយើង

ទី២. ដោយសារតែខាងរោងចក្រផលិតទឹកស៊ុប និងទឹកជ្រលក់ ដែលកំពុងបើកដំណើរការនៅប្រទេសថៃ បាននឹងកំពុងផ្គត់ផ្គង់ទៅឱ្យសាខាស៊ុប និងសាច់អាំងរហូតដល់ជិត ១០០០០សាខា និងឈរជើងលើទីផ្សារនេះអស់រយៈពេលជិត ២០ឆ្នាំមកហើយ

ទី៣. ដោយសារតែខាងក្រុមហ៊ុន HBF មានផ្គត់ផ្គង់សាច់អាំងគ្រប់ប្រភេទមកស្រាប់ ដូច្នេះបងប្អូនអាជីវករដែលចង់បើកហាងគ្រាន់តែទិញសម្ភារៈ និងទឹកស៊ុប ជាការស្រេច

ទី៤. អ្វីដែលសំខាន់ជាងនេះទៀតនោះ គឺបងប្អូនដែលចង់បើកអាជីវកម្មប្រេនហាងស៊ុបទឹកខ្មៅ ៣រសជាតិនេះ ចំណាយដើមទុនដំបូងចាប់ពី ៣ពាន់ដុល្លារឡើងប៉ុណ្ណោះ នឹងអាចរៀបចំហាងស៊ុប និងសាច់អាំងបានយ៉ាងងាយ


លោក ថុង គឹមហួន បានបន្ថែមឱ្យដឹងទៀតថា ចាប់ដៃគូសហការជាមួយក្រុមហ៊ុន HBF បើកហាងស៊ុបទឹកខ្មៅ ៣រសជាតិ និងសាច់អាំង HBF ពីឥឡូវ អតិថិជននឹងសន្សំថ្លៃដើមបានកាន់តែច្រើន ពោលគឺម្ចាស់ហាងគ្រាន់តែ ទិញឈុតបន្លែស៊ុបមកជាការស្រេច។ លោកថា ពេលបើកហាងស៊ុបទឹកខ្មៅ ៣រសជាតិនេះ ថៅកែហាង ដែលជាដៃគូសហការនឹងកាត់បន្ថយការចំណាយខ្ពស់ទៅលើចុងភៅ និងបុគ្គលិក ក៏ដូចជាឈុតសម្ភារៈផ្គត់ផ្គង់ក្នុងហាងទាំងមូល។


ទឹកស៊ុប ទឹកជ្រលក់ គឺខាងក្រុមហ៊ុនរៀបចំមួយឈុតរួចជាស្រេច ជាពិសេសលោក ក៏បាននាំចូលគ្រប់សម្ភារៈឆ្នាំង ខ្ទះស៊ុប និងសាច់អាំងធ្វើពីស្ព័ន ស្លាបព្រា សម ចាន ចង្កឹះ និងសម្ភារៈផ្ទះបាយ គុណភាពខ្ពស់ផ្ដាច់មុខ មកពីរោងចក្រនៅប្រទេសថៃរៀបចំមួយកំប្លេរតែម្ដង។


សម្រាប់បងប្អូនដែលមានបំណងសហការជាដៃគូ បើកហាងទឹកស៊ុបខ្មៅ ៣រសជាតិ និងសាច់ HBF នៅក្នុងខែឧសភា និងខែមិថុនា នេះ ក្រុមហ៊ុននឹង Free ឈុតសម្ភារៈស៊ុប-សាច់អាំង រួមទាំង តុ-កៅអី សម្រាប់ ២០តុថែមទៀត សម្រាប់កញ្ចប់តំណាងចែកចាយ 5000$ ដែលរួសរាន់ចុះឈ្មោះទិញហ្វ្រេនឆាយក្លាយជាតំណាងដៃគូរសហការក្នុងខែ ឧសភា និងខែមិថុនានេះប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិត ដើម្បីទទួលសិទ្ធិក្លាយជាថៅកែហាងស៊ុបទឹកខ្មៅ ៣រសជាតិ និងសាច់អាំងនេះ តាមរយៈលេខទូរស័ព្ទ៖ 070888222/085292979/087292979/089229992 ៕