អគ្គនាយកក្រុមហ៊ុន អេសអូតូ ខេមបូឌា និងជាស្ថាបនិក S-Auto ទិញលក់រថយន្ត ឧកញ៉ា ប៊ុន រតនាសេម នាពេលថ្មីៗនេះ បានបង្ហើបពីលក្ខខណ្ឌបង់រំលស់រថយន្តជូនអតិថិជន ដែលកំពុងមានតម្រូវការប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ និងមានប្រាក់ចំណូលចាប់ពី ៣០០ដុល្លារ ក្នុងមួយខែ។
ក្នុងវីដេអូ Live ពន្យល់ពីល.ខ បង់រំលស់ជាមួយឃ្លាំងទិញលក់រថយន្ត S-Auto ឧកញ៉ា ប៊ុន រតនាសេម បញ្ជាក់ពីគុណតម្លៃនៃការមានរថយន្តផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖ “បងប្អូនដែលជាមេគ្រួសារ មានប្រពន្ធ មានកូនតូច មានសមាជិកក្នុងគ្រួសារច្រើន មានឧឮឳពុកម្ដាយចាស់ជរា ត្រូវធ្វើដំណើរផ្លូវជិតឆ្ងាយជាប្រចាំ ត្រូវទៅចូលរួមកម្មវិធីក្នុងសង្គមផ្សេងៗ ខែភ្លៀង ខែក្ដៅ ទាំងអស់នេះសុទ្ធតែជាតម្រូវការចាំបាច់ទាំងអស់ នេះហើយដែលខ្ញុំចង់រំលេចឱ្យពុកម៉ែបងប្អូន ដែលមានលទ្ធភាពទិញ មិនថាទិញដាច់ ឬបង់រំលស់ គួរតែទិញរថយន្តមួយគ្រឿងយកមកប្រើប្រាស់ប្រចាំថ្ងៃ”។


“បងប្អូនមានចំណូលត្រឹម ៣០០ដុល្លារជាង ហើយមានតម្រូវការរថយន្ត បងប្អូនអាចពិចារណាការបង់រំលស់។ បើឡានតម្លៃត្រឹម ៦ពាន់ ៧ពាន់ ឬ៨ពាន់ដុល្លារ បង់រំលស់១០០% មួយខែបង់ចាប់ពី ១៦០ដុល្លារ ឡើងទៅប៉ុណ្ណោះ។ ហើយបើបងប្អូនចូលរួមមុនបាន ១០% ទៅ ២០% នោះការបង់រំលស់នឹងកាន់តែតិចជាងនោះទៀត ទៅតាមតម្លៃឡាន”។ ស្ថាបនិក S-Auto បន្ថែម។


ដោយសារតែតម្រូវការអតិថិជនទិញរថយន្តបង់រំលស់កាន់តែច្រើន បច្ចុប្បន្នស្ថាប័នហិរញ្ញវត្ថុ និងធនាគាជាដៃគូសហការជាមួយឃ្លាំងលក់រថយន្ត ក្នុងការផ្ដល់កម្ចីបង់រំលស់រថយន្តជាមួយល.ខ កាន់តែងាយស្រួល។ ក្នុងនោះ អតិថិជនអាចស្នើបង់រំលស់ ១០០% ដោយមិនបាច់ចូលរួមមុន ឬចូលរួមមុនបន្តិចបន្តួចទៅតាមលទ្ធភាពជាក់ស្ដែង និងល.ខ ចំណូលជាក់ស្ដែងរបស់អតិថិជន។


គួរបញ្ជាក់ថា ឃ្លាំងទិញលក់រថយន្ត S-Auto ឧកញ៉ា ប៊ុន រតនាសេម តែងតែមានប្រូម៉ូសិនពិសេសជូនអតិថិជនចាស់ និងអតិថិជនថ្មីរបស់ខ្លួន ដែលកំពុងស្វែងរកជាវរថយន្តយកទៅប្រើប្រាស់។ ក្នុងនោះរួមមានដូចជាការបង់រំលស់រថយន្ត ក្នុងអត្រាការប្រាក់ពិសេស ត្រឹមតែ 0.75% ក្នុងមួយខែ បង់រំលស់រថយន្ត ១០០% ដោយគ្មានប្រាក់កក់ បង់ប្រចាំខែតិចតួច មានចាប់ពី 96$ ក្នុងមួយខែ និងល.ខ យករថយន្តទៅជិះ ៣ខែ ចាំបង់ប្រាក់តាមក្រោយក៏មាន។
ចំពោះល.ខ ស្នើបង់រំលស់នៅឃ្លាំងទិញលក់រថយន្ត S-Auto គឺងាយៗ មិនថាអតិថិជននៅខេត្ត ឬនៅរាជធានីភ្នំពេញ កំពុងជាប់កម្ចី ជាប់ធានា ខូចCBC មិនទាន់មានប័ណ្ណបើកបរ ឬនៅផ្ទះជួលក៏នៅតែអាចបង់រំលស់រថយន្តយកទៅជិះបានដែរ សំខាន់ឱ្យតែអតិថិជនមានប្រភពចំណូលច្បាស់លាស់។


ឃ្លាំងទិញលក់រថយន្ត S-Auto របស់ ឧកញ៉ា ប៊ុន រតនាសេម មានលក់រថយន្តគ្រប់ប្រភេទជូនអតិថិជន។ រថយន្តមានច្រើនគ្រឿង ច្រើនពណ៌ ច្រើនជម្រើសជូនអតិថិជនជ្រើសរើស។ ជាពិសេស ក្រុមហ៊ុនមានការធានាច្បាស់លាស់ទៅលើគុណភាពរថយន្ត ធានាថាមិនមែនជារថយន្តដែលគ្មានប្រវត្តិកាត់ត ស្ងោរដូរពណ៌ ច្រេះ ឬរថយន្តស្ទើរៗលក់ជូនអតិថិជនឡើយ។
ជាពិសេស ប្រសិនបើរថយន្តអតិថិជនមានបញ្ហាទៅលើម៉ាស៊ីន ប្រអប់លេខ ប្រព័ន្ធHybrid, ABS ឬបូមទឹកនៅក្នុងរយៈពេលនៃការធានា នោះ S-Auto នឹងធានាជួសជុល ឬដូរថ្មីភ្លាមជូនអតិថិជនមិនឱ្យខកបំណងឡើយ។ គុណតម្លៃស្នូលមួយទៀត ដែលធ្វើឱ្យឃ្លាំងទិញលក់រថយន្ត S-Auto ទទួលបានការគាំទ្រ និងប្រជាប្រិយភាពពីសំណាក់អតិថិជនទូទាំងប្រទេសកម្ពុជា រហូតមកដល់សព្វថ្ងៃនេះ គឺការផ្ដល់ជូនសេវាកម្មជួសជុលចល័តជូនអតិថិជនដែលមានបញ្ហាបច្ចេកទេសរថយន្តតាមផ្លូវ ឬបញ្ហាណាមួយត្រូវការជំនួយ នោះក្រុមការងារជាងចល័ត ខាង S-Auto នឹងចេញរថយន្តទៅដោះស្រាយជូនអតិថិជនភ្លាមៗផងដែរ។



ឃ្លាំងទិញលក់រថយន្ត S-Auto មានទីតាំងនៅ ផ្ទះលេខ244 នៅតាមបណ្តោយផ្លូវជាសុផារ៉ា ចំងាយ 500ម៉ែត ពីរង្វង់មូល ខេមកូ ខាងឆ្វេងដៃការាសសាំង ភីធីធី ឬអតិថិជនអាចឆាតចូលផេកហ្វេសប៊ុក S-Auto ទិញលក់រថយន្ត បាន៕