ភោជនីយដ្ឋាន ផាកកាហ្វេ ជានិមិត្តសញ្ញាអាជីវកម្មស្នាដៃកូនខ្មែរ ដែលបង្កើតឡើងតាំងពីឆ្នាំ២០០៤ គិតមកដល់ឆ្នាំ២០២២ នេះ ផាកកាហ្វេមានអាយុកាល១៨ឆ្នាំ។ បច្ចុប្បន្ន ផាកកាហ្វេ បានបន្តពង្រីកសាខារហូតដល់ទៅជាង ២០ សាខាទាំងនៅទីក្រុងភ្នំពេញ និងបានពង្រីកដល់ខេត្តកំពង់ចាម និងក្រុងព្រះសីហនុជាដើម។
ផាកកាហ្វេ ហាងកាហ្វេ និងភោជនីយដ្ឋានបែបសុខភាពរបស់ខ្មែរដំបូងគេ ដាក់មហិច្ឆតាត្រៀមបើកសាខាបន្ថែមឱ្យបានដល់ ១០០សាខា ត្រឹមឆ្នាំ ២០២៥។ តើម៉ាកយីហោភោជនីយដ្ឋានអាហារសុខភាព ក្នុងស្រុកមួយនេះ បន្តឈរជើង និងបន្តពង្រីកខ្លួន ក្នុងទីផ្សារកម្ពុជាដោយរបៀបណា?
ការពង្រីកសាខាថ្មីបន្ថែមដូចភ្លៀងរលឹម និងគោលដៅពង្រីកសាខាថ្មីៗជាបន្តបន្ទាប់របស់ ផាកកាហ្វេ មិនមែនជារឿងចៃដន្យនោះទេ។ មានកត្តាស្នូលមួយចំនួន ដែលជាបច្ច័យធ្វើឱ្យអាហារដ្ឋានលក់ម្ហូបអាហារសុខភាពមួយនេះ បន្តឈរជើងបានរហូតដល់ជាង ២០ឆ្នាំ ក្នុងទីផ្សារកម្ពុជា។ ក្នុងនោះ រួមមាន៖
១. រសជាតិម្ហូបអាហារ និងភេស្ជជៈ (សុទ្ធតែជាអាហារសុខភាព)
២. សេវាកម្ម
៣. បរិយាកាសទីតាំង
៤. កេរ្តិ៍ឈ្មោះ
៥. គិតគូរពីសុខភាពរបស់អតិថិជនជាចម្បង
ជារៀងរាល់ខែ ភោជនីយដ្ឋានមួយនេះ តែងតែបញ្ចេញនូវមុខម្ហូប ឬក៏ភេសជ្ជៈបែបសុខភាព និងប្រូម៉ូសិនបញ្ចុះតម្លៃពិសេសជូនអតិថិជនរបស់ខ្លួន។ ទាំងអស់នេះហើយ ជាកត្តាទាក់ទាញមួយទៀត ដែលធ្វើឱ្យអតិថិជនរបស់ ហាងផាកកាហ្វេ ទទួលបាននូវរសជាតិម្ហូបអាហារថ្មីៗ មិនចេះជិនណាយឡើយ។ អ្វីដែលធ្វើឱ្យផាកកាហ្វេមានការល្បីល្បាញរហូតមកដល់សព្វថ្ងៃនេះ គឺផាកកាហ្វេ ជាហាងអត់ប្រើប៊ីចេងដំបូងគេនៅស្រុកខ្មែរ តាំងពីបើកដំបូងមក ។
អ្នកនៅពីក្រោយជោគជ័យនៃអាជីវកម្មផ្នែកអាហារនេះគឺលោកគុយ វ៉ាត។ លោកគុយ វ៉ាត គឺជាអគ្គនាយកក្រុមហ៊ុន V Trust Group ដែលគ្រប់គ្រងលើភោជនីយដ្ឋានផាកកាហ្វេ និងក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនទៀត។
លោក គុយ វ៉ាត អគ្គនាយកក្រុមហ៊ុន VTrust Group ចាប់ផ្តើមអាជីវកម្មនៅអំឡុងឆ្នាំ ២០០៤។ ក្រុមហ៊ុនដំបូងដែលលោកបើកដំណើរការ គឺក្រុមហ៊ុន Atech IT Solutions បន្ទាប់មកភោជនីយដ្ឋាន Park Cafe Foods and Beverages, ក្រុមហ៊ុនអចលនទ្រព្យ VTrust Property Co., Ltd រោងម៉ាស៊ីនកិនថ្មនៅខេត្តកំពង់ស្ពឺ Kamhwa Stone Crushing និងក្រុមហ៊ុន Vtrust Appraisal Co., Ltd។ នាឆ្នាំ ២០០៨ លោកបានវិនិយោគទៅលើក្រុមហ៊ុនចំនួន ២ បន្ថែមទៀត គឺក្រុមហ៊ុន Impact Digital Advertising និងក្រុមហ៊ុន Phnom Penh Security Plc។
ក្រៅពីការអញ្ជើញមកភ្លក់រសជាតិអាហារគ្មានប្រើគ្រឿងផ្សំប៊ីចេង និងភេសជ្ជៈសុខភាពដ៏ច្រើនមុខ លើ Menu ផាកកាហ្វេគ្រប់សាខាងហើយនោះ អតិថិជន ក៏អាចកុម្ម៉ង់ មុខអាហារ ភេសជ្ជៈ និង ទឹកផ្លែឈើស្រស់ៗ តាមរយៈសេវាដឹកជូនដល់ទីកន្លែងរបស់ផាកកាហ្វេដែលអាចទំនាក់ទំនងតាមលេខ 023 990 990 ឬ អាចស្វែងទិញបាននៅលើ Apps សេវាដឹកជញ្ជូន Foodpanda, E-gets, Muuve និង Nham24 ដែលសហការណ៍ជាមួយផាកកាហ្វេផងដែរ៕