ក្រុមហ៊ុន ហ៊ួត ជា សហការ​អ្នកជំនាញអាជីវកម្ម​អន្តរជាតិ រៀបចំវេទិការជំនួបម្ចាស់អាជីវកម្ម និងហ្វ្រេនឆាយដ៏ធំ​ជាងគេ​ប្រចាំឆ្នាំ ២០២២

អាជីវកម្ម

អ្នកជំនាញអាជីវកម្មឥណ្ឌូចិន សហការជាមួយក្រុមហ៊ុន ហ៊ួត ជា បាន រៀបចំវេទិការជំនួបម្ចាស់អាជីវកម្មនិង​ហ្វ្រេន​ឆាយដ៏ធំជាងគេមិនធ្លាប់​មាននៅកម្ពុជា ប្រចាំឆ្នាំ២០២២ ដែលនឹងរៀបចំឡើងនៅថ្ងៃអាទិត្យទី២៦ ខែមិថុនាឆ្នាំ​២០២២ នេះ ក្នុងសណ្ឋាគារសុខាស្ថិតនៅ ជ្រោយចង្វារ រាជធានីភ្នំពេញចាប់ពីម៉ោង ៨ព្រឹក ដល់ ៥រសៀល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វាគ្មិនល្បីៗ នឹងចូលរួមក្នុងវេទិកា ធ្វើបទបង្ហាញអំពីសហគ្រិនភាព ប្រេន ហ្រ្វេនឆាយ ការផ្គត់ផ្គង់ ការងារចែកចាយ ការបំលែងអាជីវកម្ម ការពង្រីកអាជីវកម្ម ការចាប់ផ្តើមអាជីវកម្មថ្មីថ្មោង ស្តង់ដារអាជីវកម្ម និងទុនសម្រាប់អាជីវកម្ម។

សម្រាប់ អ្នកចូលរួមនឹងជួបដោយផ្ទាល់ជាមួយម្ចាស់អាជីវកម្ម ១២០០ ស្ថាប័នជួបផ្ទាល់ជាមួយអ្នកវិនិយោគ ១២ ស្ថាប័ន ជួបផ្ទាល់ជាមួយអ្នកផ្តល់ទុន ៦ ស្ថាប័ន ជួបផ្ទាល់ជាមួយអ្នកប្រឹក្សាអាជីវកម្ម ៥ ស្ថាប័ន ជួបផ្ទាល់ជាមួយនឹងប្រេនល្បីៗ។

វេទិកានេះ នឹងមានការចូលរួមពី 1,200 – 1,500 ស្ថាប័ន/នាក់ មកពីតំណាង ដេប៉ូអាជីវករស្ថាបត្យករប្រធានកម្មករអ្នកអភិវឌ្ឍន៍អចលនទ្រព្យម្ចាស់គម្រោង ក្រុមហ៊ុនសាងសង់ ម្ចាស់ហាងលក់រាយ អ្នកវិនិយោគ ធនាគារម្ចាស់កម្មសិទ្ធិបញ្ញា  ម្ចាស់ម៉ាកយីហោ អ្នកចែកចាយ/លក់បន្ត អ្នកនាំចូលផ្តាច់មុខរោងចក្រអ្នកផ្គត់ផ្គង់។

សម្រាប់អ្នកចង់ចូលរួម៖អ្នកចូលរួម៖ ហ្រ្វីសំបុត្រចូលរួមដោយគ្រាន់តែខលមក អោយបានមុនថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២២ តាមលេខទូរសព្ទសម្រាប់ចុះឈ្មោះ៖ ០77 8888 20 / 066 6789 01 / 096 88 73 339 ។