លោក យឹម តាស្រង់ ត្រៀមចុះ “បន្ថែមថាមពល” តំណាងផ្ដាច់ផ្សារផលិតផល EEw9 កញ្ចប់ $5,000

អាជីវកម្ម

នាយកប្រតិបត្តិក្រុមហ៊ុន EEw9 លោក យឹម តាស្រង់ បានប្រកាសពីយុទ្ធនាការថ្មីមួយទៀត របស់ក្រុមហ៊ុនផលិត និងគ្រឿងសម្អាង EEw9 ជាមួយតំណាងលក់ផ្ដាច់ផ្សារកញ្ចប់ $5,000 នោះគឺកម្មវិធី “បន្ថែមថាមពល”។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការឱ្យដឹងពី យឹម តាស្រង់ ថាបច្ចុប្បន្នក្រុមហ៊ុនកំពុងសម្រុកចុះទៅរៀបចំដេគ័រ តុបតែងហាងលក់ដល់ទីតាំងតំណាងចែកចាយផលិតផលរបស់ក្រុមហ៊ុន EEw9 នៅតាមផ្សារ។ លោក បញ្ជាក់ថា៖ “សូមអភ័យទោស ចំពោះបងប្អូន ដែលបន្តចុះឈ្មោះ ក្លាយជាតំណាងចែកចាយជាច្រើន ប៉ុន្តែដោយសារតែក្រុមហ៊ុន កំពុងតែសម្រុកធ្វើការរៀបចំ ជូនអតិថិជនទៅតាមលេខរៀង ដែលបានចុះឈ្មោះមុនៗសិន”។

យ៉ាងណាក៏ដោយ នាយកប្រតិបត្តិក្រុមហ៊ុន EEw9 ដដែលរូបនេះ បង្ហើបឱ្យដឹងថា៖ “សម្រាប់ដើមខែ កក្កដា ខាងមុខនេះ រូបលោកផ្ទាល់ នឹងចុះទៅជួបជាមួយតំណាងលក់ផ្ដាច់ផ្សារទាំងអស់។ ជាពិសេស តំណាងលក់ផ្ដាច់ផ្សារទាំង ៣០រូប ដំបូងក៏នឹងមានឱកាសឈ្នះរង្វាន់ម៉ូតូដា និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ផ្សេងៗទៀតផងដែរ”។

ថ្វីត្បិតថា តំណាងលក់ផ្ដាច់ផ្សារទាំង ៣០រូបដំបូង ដែលបានចុះឈ្មោះក្លាយជាក្រុមគ្រួសារ EEw9 ពេញមែន ប៉ុន្តែលោក យឹម តាស្រង់ ថ្លែងថា ក្រុមហ៊ុននៅតែបន្តស្វាគមន៍យ៉ាងកក់ក្ដៅ ជាមួយអតិថិជនចុះឈ្មោះជាតំណាងសាខាជាបន្តបន្ទាប់ដដែល។  កំពុងដេគ័រតាមហាង

EEw9 គឺជាក្រុមហ៊ុននាំចូលផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទពីប្រទេសកូរ៉េ ដែលបានប្រកាសបើកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនយ៉ាងឱឡារឹក កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសូហ្វីតែល។ 

ក្រៅពីការនាំចូល និងផ្គត់ផ្គង់ផលិតផលថែរក្សាសម្រស់ពីប្រទេសកូរ៉េ មកលក់នៅកម្ពុជាហើយនោះ ក្រុមហ៊ុន EEw9 ក៏មានផ្ដល់សេវាកម្មរៀបចំកសាងប្រេនផលិតផលថែរក្សាសម្រស់ជូនអតិថិជន និងដៃគូរសហការផងដែរ។ ទំនាក់ទំនងសាកសួរព័ត៌មានលម្អិតបន្ថែម តាមរយៈតេឡេក្រាមលេខ៖ 015 883 772 ៕