ជិះ​តាម​ផ្លូវជាតិលេខ ១ បើ​ចង់​ទទួលទាន​កាហ្វេឆ្ងាញ់ ឧកញ៉ា​ញូសន៍​ណែនាំ​ឲ្យ​ស្គាល់​ហាង​កាហ្វេប្រេន​ល្បីឈ្មោះ​ ៤ ទីតាំង

អាជីវកម្ម

នាពេលបច្ចុប្បន្ន អាជីវកម្មកាហ្វេហាក់បីដូចជាមានសន្ទុះ​យ៉ាង​ខ្លាំង នៅតាមបណ្ដាខេត្ត តំបន់ទេសចរណ៍ ឬកន្លែងកម្សាន្តនានា ជាពិសេសនៅរាជធានីភ្នំពេញគឺសម្បូរ​ទៅដោយ​ Brand កាហ្វេល្បីៗជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើក្រឡេកទៅមើលតាមបណ្ដោយផ្លូវជាតិលេខ ១ ស្ថិតក្នុងរាជធានីភ្នំពេញ ដែលចាប់ពីស្ពានក្បាលថ្នល់រហូតដល់បុរីប៉េងហួតបឹងស្នោរ នឹងឃើញថាមានហាងកាហ្វេល្បីៗចំនួន០៤ទីតាំង នៅលើដងវិថីមួយនេះ។ ថ្ងៃនេះឧកញ៉ាញូស៍នឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់ហាងកាហ្វេល្បីៗទាំងនោះរួមមាន៖

១. Tube Coffee: មានទីតាំងស្ថិតនៅ ផ្ទះលេខ ៥៧០ AEO ផ្លូវជាតិលេខ ០១ សង្កាត់ ច្បារអំពៅ២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។ បើ​ធ្វើ​ដំណើរ​ចុះពីស្តានក្បាលថ្នល់​ មកដល់​ស្តុប​ការ៉ាស់សាំង​តូតាល ហួស​បន្តិច​នៅ​ខាង​ឆ្វេង​ដៃ​នឹង​ឃើញ​ស្លាក​ហាង Tube Coffee។

ក្រៅពី​សាខាង​នៅ​តាមផ្លូវជាតិ​លេខ ១ មកទល់បច្ចុប្បន្ននេះ Tube Coffee មានសាខាមិនក្រោម១៥នោះទេនៅទូទាំងប្រទេសកម្ពុជា ដែលបង្កើតឡើងដោយស្ថាបនិកកូនខ្មែរ ៣ ​រូបរួមមាន៖ កញ្ញា ស៊ូ ​​មន្នីពេជ្រ លោក ឃន ឈុនដារ៉ា និងលោក​ ឡាយ បុណ្ណាវឌ្ឍន៍។

សម្រាប់ទីតាំងច្បារអំពៅ២នេះ ជាសាខាទី១៣ បើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២១។ អ្វីដែលធ្វើឲ្យ ធ្យូបកាហ្វេ មានសក្ដានុពលនោះគឺ គុណភាពល្អ អនាម័យខ្ពស់ សេវាកម្មលឿនរហ័សទានចិត្ត រួមទាំងកាហ្វេដែលមានរសជាតិឆ្ងុយឆ្ងាញ់ នៃកាហ្វេថ្នល់ (Iced Cafe Thnol) កាហ្វេឡាតេ (Iced Cafe latte) កាពូឈីណូ (Iced Cafe cappuccino) ទឹកផ្លែផាសិនស្រស់ (Fresh passion juice) និងតែបៃតងទឹកដោះគោ (Milk green tea) ដែលជារសជាតិល្បីៗប្រចាំហាង។

២. Café Amazon

ជាប្រេន​កាហ្វេ​ដ៏ល្បីឈ្មោះ​មួយ មាននៅ​​គ្រប់សាខារបស់​ការ៉ាស់សាំង PTT។ ដោយឡែក​កាហ្វេ Cafe Amazon ក៏​មាន​នៅ​តាម​ផ្លូវជាតិ​លេខ ១ ស្ថិត​នៅ​ក្នុង​សង្កាត់ ច្បារអំពៅ២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មានចំងាយប្រហែល ១ គីឡូម៉ែត្រពី Tube coffee។ Café Amazon បង្កើតឡើងដោយក្រុមហ៊ុន Petroleum Authority of Thiland ហៅកាត់ថា PTT របស់ប្រទេសថៃដែលបច្ចុប្បន្នមានសាខានៅកម្ពុជាមិនក្រោម១៥០សាខាទេ។

Café Amazon ច្បារអំពៅ២បើកសម្ពោធជាផ្លូវការកាលថ្ងៃទី ២៥ខែ កក្កដា ឆ្នាំ២០១៨ ។

៣. Noir Coffee

មានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ១ ភូមិ បឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ទល់មុខបញ្ឆិតស្ថានីប្រេងឥន្ទនៈ PTT បុរីប៉េងហួតបឹងស្នោរ) ។ កាហ្វេ ណ ក៏ជា Brandដ៏ល្បីមួយរបស់កូនខ្មែរផងដែរមានសាខាជាច្រើនកន្លែងនៅទូទាំងប្រទេសកម្ពុជា។

ម្ចាស់អាជីវកម្មកាហ្វេមួយនេះមានឈ្មោះថា ទិត្យ សុធារ៉ា ដែលតុបតែងហាងបែបស៊ីវីល័យ ប៉ុន្តែអមជាមួយសិល្បៈបុរាណ​ផ្សារភ្ជាប់ជាមួយគ្នា។ សម្រាប់សាខាច្បារអំពៅរបស់កាហ្វេ ណ ចាប់បើកសាកល្បងតាំងពីថ្ងៃ ២៤ ខែ កញ្ញាឆ្នាំ ២០២១។

៤. Brown Coffee: មានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ១ នៅក្បែរ​គម្រោង​បុរី​ប៉េងហួត បឹងស្នោ។ អាជីវកម្ម​ហាងកាហ្វេមួយនេះចាប់ផ្ដើមបើកតាំងពីឆ្នាំ២០០៩មកម្លេះ ដែលមានលោក ចាង ប៊ុនលាង ជាស្ថាបនិក និងជានាយកប្រតិបត្តិ ។ Brown Coffee បាន​ពង្រីកសាខា​ជាច្រើន​កន្លែង​ទាំងទីក្រុង​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្តព្រះសីហនុ៕

អត្ថបទ៖ រ៉ាញ៉ែន