ឧកញ៉ាញូស៍ ប្រើប្រព័ន្ធផ្សព្វផ្សាយចូលរួមលើកស្ទួយផលិតផលក្នុងស្រុក

អាជីវកម្ម

ឧកញ៉ា ញូស៍ដែលជាបណ្ដាញព័ត៌មានដែលផ្ដោតលើមុខជំនួយរបស់ឧកញ៉ា មហាសេដ្ឋី និង​អាជីវកម្ម​ផ្សេងៗ នឹងបើកយុទ្ធនាការគាំទ្រផលិតផលខ្មែរ តាមរយៈការប្រើប្រាស់បណ្ដាញផ្សព្វផ្សាយរបស់ខ្លួនចូលរួ​ជំរុញសាងស្លាកយីហោផលិតផលក្នុងស្រុកឲ្យកាន់ផុលផុស​ បញ្រៀប​ផ្នត់គំនិត​​គាំទ្រ​​ពី​ប្រជាពលរដ្ឋ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយសារ​មើលឃើញ​ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយគឺមិនអាចខ្វះបានក្នុងបរិបទឌីជីថល ឧកញ៉ាញូស៍ដាក់គោលដៅជាយុទ្ធសាស្ត្របញ្ជ្រាបលើការគាំទ្រផលិតផលក្នុងស្រុក ដោយចាប់ផ្តើមឲ្យពលរដ្ឋស្គាល់បន្តិចម្តងៗ កាត់បន្ថយផ្នត់គំនិតគាំទ្រផលិតផលបរទេស ដែលនាំឲ្យខាតបង់ដល់សេដ្ឋកិច្ចជាតិ។

យុទ្ធនាការគាំទ្រនិង​ទិញផលិតផលខ្មែរនេះ នឹងរួមចំណែកពង្រឹងចង្វាក់ផលិតកម្មក្នុងស្រុក បង្កើតឱកាសការងារកាន់តែច្រើននៅតាមមូលដ្ឋាន ដោយនឹង​បង្ហាញ​ពី​បទពិសោធន៍ល្អៗពីសិប្បកម្ម​និង​សហគ្រាស​ក្នុង​ស្រុក​ដល់ផលិតករកម្ពុជា សំដៅធ្វើយ៉ាងណាជំរុញផលិតនូវទំនិញ និងសេវា ដែលមានគុណភាព មានសុវត្ថិភាព មានអនាម័យល្អ មានតម្លៃសមរម្យ និងជាទីទុកចិត្តសម្រាប់អ្នកប្រើប្រាស់ ដែល​នឹង​អាចចូលរួមប្រកួតប្រជែងជាមួយទំនិញនាំចូលពីបរទេស ដែលបានកំពុងធ្វើចរាចរក្នុងទីផ្សារកម្ពុជា។

បច្ចុប្បន្ននេះគេមើលឃើញថា ការនាំចូលផលិតផលពីបរទេស​ជាពិសេស​ប្រទេសជិតខាង​ហូហៀរពេញទីផ្សារ ហើយ​​មានការ​ផ្សព្វផ្សាយ​យ៉ាងខ្លាំង​ទៀត​នោះ បាន​បង្អាក់​ផលិតកម្ម​ក្នុងស្រុកក្នុងការដណ្ដើមទីផ្សារ ខណៈ​ផ្នត់គំនិតពលរដ្ឋមួយចំនួនមើលឃើញផលិតផលបរទេសមានស្តង់ដារជាង និងតម្លៃធូរជាង។

យ៉ាងណាមិញ ការចូលរួមគាំទ្រពីបណ្តាញផ្សព្វផ្សាយ ត្រូវតែចាប់ផ្តើម​ធ្វើពីពេលនេះទៅ ហើយឧកញ៉ាញូសន៍នឹងចាប់ផ្តើមប្រើប្រាស់បណ្តាញព័ត៌មានរបស់ខ្លួន ដើម្បីជា​ការ​រួមចំណែក​លើកស្ទួយ​ដល់​សហគ្រាសក្នុងស្រុក និង​បង្វែរអារម្មណ៍ពលរដ្ឋឲ្យងាកមកគាំទ្រទិញផលិតជាតិ ដើម្បីប្រយោជន៍ជាតិ និងប្រយោជន៍ប្រជាពលរដ្ឋ៕