ភោជនីយដ្ឋានអូក្រា ( Okra Restaurant) ជាភោជនីយដ្ឋានលក់ម្ហូបអាហារបែបធម្មជាតិគិតដល់សុខភាពអតិថិជន ទាំងប្រភេទអាហារបែបអាស៊ី និងអាហារបែបអ៊ឺរ៉ុប ដោយសារបន្លែដែលភោជនីយដ្ឋានអូក្រាយកមកចំអិន សុទ្ធសឹងជាបន្លែសរីរាង្គជំនួយដល់សុភាពទាំងអស់។


អ្នកគ្រប់គ្រងភោជនីយដ្ឋានអូក្រា លោក តាំង សុខហេង បានឲ្យឧកញ៉ាញូស៍ដឹងថា ចក្ខុវិស័យរបស់ភោជនីយដ្ឋានអូក្រា គឺចង់ឲ្យប្រជាជនខ្មែរមានសុខភាពល្អ ដោយពិសារអាហារប្រភេទបន្លែសរីរាង្គជំនួយដល់សុខភាព។
អ្នកគ្រប់គ្រងរូបនេះបន្តថា បន្លែដាំដុះគ្មានជាតិគីមី ត្រូវបានយកមកបម្រើដល់អតិថិជន ខណៈហាងក៍មានសហគមន៍ដាំបន្លែធម្មជាតិផ្ទាល់ខ្លួន ដើម្បីផ្គត់ផ្គង់បន្លែស្រស់ៗប្រចាំថ្ងៃ។
អូក្រា មានអាហារជាច្រើនប្រភេទទាំងពេលព្រឹក ថ្ងៃត្រង់ និងអាហារពេលល្ងាច។ អាហារប្រចាំហាងដែលភ្ញៀវចូលចិត្តបរិភោគជាប្រចាំមានដូចជា នំបញ្ចុកខ្មែរ បាញ់ឆែវ និងបាញ់ហយជាដើម។ ភោជនីយដ្ឋានអូក្រា បានបើកអាជីវកម្មអស់រយៈពេល ៤ ឆ្នាំមកហើយ មានទីតាំងស្ថិតនៅ លើផ្លូវ ៥៩២ កែងផ្លូវ ៣៣៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។

អ្នកគ្រប់គ្រងភោជនីយដ្ឋានអូក្រាបានប្រាប់ឧកញ៉ាញូស៍បន្តថា បើថ្ងៃក្រោយអតិថិជនគាំទ្រកាន់តែខ្លាំង ក៏នឹងពង្រីកសាខាឲ្យកាន់តែច្រើន ដើម្បីឲ្យប្រជាជនកម្ពុជាទាំងអស់គ្នាទទួលបានទាំងអាហារដែលមានគុណភាព ទទួលបានទាំងសុខភាពល្អ និងអាចជួយបង្កើនប្រាក់ចំណូលទៅដល់កសិករឲ្យមានជីវភាពកាន់តែប្រសើរ៕



អត្ថបទ៖ រ៉ាញែន