ពលរដ្ឋកម្ពុជាបានស្គាល់ក្រុមហ៊ុន CP ច្បាស់ជាពិសេសល្បីជាងគេគឺមាន់បំពង CP នេះឯង។ CP ជាក្រុមហ៊ុនផលិតចំណីអាហារល្បីឈ្មោះមួយមានមូលដ្ឋាននៅប្រទេថៃ ហើយបានដំណើរការអាជីវកម្មកសិ-ឧស្សាហកម្ម និងអាហារនៅប្រទេសកម្ពុជាជាង ២៦ឆ្នាំ មកហើយ។
ផលិតផលចំណីអាហាររបស់ក្រុមហ៊ុន CP ត្រូវបានមហាជនទទួលស្គាល់លើស្តង់ដារ អនាម័យ គុណភាព និងសុវត្តិភាព។
លោក Wittaya Kreangkriwit ក្រុមប្រឹក្សាភិបាលរងជាន់ខ្ពស់នៃក្រុមហ៊ុន CP Cambodia បានឲ្យដឹងថា CP មានទស្សនៈវិស័យលើការផលិតចំណីអាហាររដែលមានគុណភាព អនាម័យ នឹងជាផលិតផលផលិតក្នុងស្រុក។
លោក Wittaya បានលើកពីគោលការណ៍ ៥ ចំណុច លើការផលិតចំណីអាហារប្រកបដោយអនាម័យល្អរបស់ក្រុមហ៊ុន មានដូចជា៖
ទី១) សត្វត្រូវមានសុខភាពល្អ ដឹកចេញពីកសិដ្ឋាចិញ្ចឹមបែបស្តង់ដារ។
ទី២) ការរៀបចំទុកដាក់សត្វមុនចូលរោងពិឃាត គឺសត្វមិនទទួលរងសម្ពាធផ្នែកអារម្មណ៍ ព្រោះថាពេលដែលសត្វរងសម្ពាធនឹងធ្វើឱ្យគុណភាពសាច់ធ្លាក់ចុះ។
ទី៣) ទីកន្លែង និងឧបករណ៍ត្រូវតែភាពស្អាត ដោយជ្រើសរើសឧបករណ៍ដែលត្រឹមត្រូវ ទំនើប និងមានការថែរក្សាបានល្អ អោយរួចរាល់សម្រាប់ទុកប្រើប្រាស់។
ទី៤) ដំណើរការផលិតត្រូវតែមានស្តង់ដារត្រឹមត្រូវតាមគោលការណ៍ និងអនាម័យ មានការបែងចែករវាងផ្នែកស្អាត និងផ្នែកកខ្វក់ចេញពីគ្នាយ៉ាងច្បាស់លាស់ ត្រូវបានត្រួតពិនិត្យភ្នាក់ងារចម្លងរោគគ្រប់ដំណាក់កាលនៃការផលិត។
ទី៥) ការថែរក្សាសាច់បន្ទាប់ពីកែច្នៃហើយ សាច់ត្រូវតែរក្សាទុកនៅក្នុងសីតុណ្ហភាពត្រឹមត្រូវ ដើម្បីរារាំងការលូតលាស់នៃបាក់តេរី ដែលបណ្តាលឱ្យសាច់ខូច។
លោកលើកឡើងថា ដោយសារការអនុវត្តគោលការណ៍ប្រតិបត្តិបានគ្រប់ទាំង ៥ ចំណុចនេះហើយ ធ្វើឱ្យអតិថិជនទទួលបានសាច់សត្វដែលមានគុណភាពល្អ ស្រស់ អនាម័យ និងសុវត្ថិភាពសម្រាប់ការបរិភោគ។
ក្រុមហ៊ុន CP Cambodia បានដំណើរការអាជីវកម្មកសិ-ឧស្សាហកម្ម និងអាហារនៅប្រទេសកម្ពុជាជាង ២៦ ឆ្នាំមកហើយ ជាមួយចក្ខុវិស័យ “ផ្ទះបាយពិភពលោក”។ ថ្មីៗនេះដែរ ក្រុមហ៊ុនទើបសម្ពោធរោងចក្រផលិតចំណីអាហារនៅក្នុងខេត្តកំពត ដែលជារោងចក្រផលិតចំណីអាហារស្តង់ដារ ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនផលិតចំណីអាហារមានមូលដ្ឋាននៅប្រទេសថៃនេះ គ្រប់គ្រងនិងបង្កើតឡើងដោយក្រុមគ្រួសារមហាសេដ្ឋីថៃ លោក Dhanin Chearavanon៕