ភោជនីយដ្ឋាន លូស៊ីស ទើបបានប្រកាសឈុតម្ហូបប៊ូហ្វេជប៉ុន Lucius Teppanyaki ដែលអនុញ្ញាតឱ្យអតិថិជនញ៉ាំឥតដែនកំណត់ លើមុខម្ហូបចំនួន 69មុខ ដោយសេរី ក្នុងតម្លៃម្នាក់ត្រឹមតែ 39$ ប៉ុណ្ណោះ។


អ្នកគ្រប់គ្រងទូទៅប្រចាំភោជនីយដ្ឋាន Lucious លោក នៅ រ៉ាដូ បានពន្យល់ថា នេះជាកម្មវិធីប្រូម៉ូសិនបញ្ចុះតម្លៃ និងផ្ដល់ជូនដែលមិនធ្លាប់មានពីមុនមកទេ។ ព្រោះកម្មវិធីប្រូម៉ូសិនឈុតធំ ប៊ូហ្វេមុខម្ហូបជប៉ុន Teppanyaki នេះ អតិថិជនរបស់ លូស៊ីស នឹងទទួលបានឱកាសចំណេញច្រើនលើសពីការរំពឹងទុក ជាពិសេសគឺរសជាតិអាហារសុខភាពចម្រុះមុខជិត 70មុខ ដែលនឹងចម្អិតដោយផ្ទាល់ដៃចុងភៅចំណាន នៅនឹងមុខភ្ញៀវផ្ទាល់ ក្នុងបន្ទប់ឯកជនផ្ទាល់ខ្លួន ប្រកបដោយផាកសុខភាព និងសុវត្ថិភាពខ្ពស់ផងដែរ។


អ្នកគ្រប់ទូទៅប្រចាំភោជនីយដ្ឋាន លូស៊ីស ដដែលរូបនេះ លើកឡើងទៀតថា ឈុតប៊ូហ្វេម្ហូបជប៉ុន 69មុខ ក្នុងតម្លៃត្រឹមតែ 39$ នឹងមិនធ្វើឱ្យអតិថិជនស្ដាយលុយឡើយ ខ្លាចតែអតិថិជនគាត់ញ៉ាំមិនអស់ទៅវិញទេ។


លក្ខណៈពិសេស និងចំណុចទាក់ទាញ ដែលធ្វើឱ្យអតិថិជនរបស់ភោជនីយដ្ឋាន លូស៊ីស កក់កន្លែងទុកមុខពេញៗជារៀងរាល់ថ្ងៃ ដោយសារតែនៅ លូស៊ីស មានចុងភៅមានថ្វីដៃចំណានៗ មានបទពិសោធន៍ចម្អិនម្ហូបតាមភោជនីយដ្ឋាន និងសណ្ឋាគារល្បីៗលំដាប់ផ្កាយច្រើនឆ្នាំ។ គ្រឿងផ្សំ និងត្រីសាច់ ទាំងអស់ ដែលច្នៃចេញជាមុខម្ហូបជូនអតិថិជនពិសារ សុទ្ធតែជាវត្ថុធាតុដើមធម្មជាតិ Organic ដែលបាននាំចូលដោយផ្ទាល់ពីតំបន់ខុសៗគ្នាក្នុងប្រទេសជប៉ុន ដូច្នេះ ធានាថាគ្រប់មុខម្ហូបទាំងអស់ ដែលចម្អិនថ្មីៗជូនអតិថិជន អាចរក្សានូវរសជាតិដើមឈ្ងុយឆ្ងាញ់ មានអនាម័យខ្ពស់និងគុណភាពបែបជប៉ុន ១០០% ។

ក្រៅពីឈុតមុខម្ហូបជប៉ុនល្បីៗ នៅលូស៊ីស ក៏មានលក់ម្ហូបខ្មែរ ម្ហូបអឺរ៉ុប និងម្ហូបបែបអាស៊ី ដែលភ្ញៀវអាចកុម្ម៉ង់បានតាមចិត្តផងដែរ។ ក្រៅពីនេះ ក៏មានស្រា និងភេសជ្ជៈចម្រុះសម្បូរបែប ដូចជា៖ ស្រាក្រឡុកជប៉ុនសាកិ ស្រាសជប៉ុន ស្រាក្រហមមកពីប្រទេសបារាំង ឈីលី អូស្ត្រាលី និងជម្រើសវីស្គីល្បីៗជាច្រើនទៀតផងដែរ។


ភោជនីយដ្ឋាន Lucius Restaurant Group មានទីតាំងស្ថិតនៅលើផ្លូវព្រះនរោត្តម ទល់មុខអាគារ Prince Modern Plaza ក្នុងបរិវេណអាគារ Prince Times Square (ខាងជើងស្ពានអាកាសក្បាលថ្នល់ ១០០ម៉ែត្រ)។ បើកទ្វាស្វាគមន៍អតិថិជនជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង 10 AM- 10 PM។ ទំនាក់ទំនងសាកសួរព័ត៌មាន និងកក់បន្ទប់ទុកជាមុន តាមរយៈលេខទូរស័ព្ទ៖ 095 911 118/010 441 118 ។ ផែនទីហាង៖ https://goo.gl/maps/xxZGhbagVWvnFb2B7