ថិមភលកាហ្វេ ជាប្រេនកាហ្វេដ៏ល្បីរបស់កូនខ្មែរមានដើមកំណើតនៅក្នុងទឹកដីអច្ឆរិយៈខេត្តសៀមរាប។ បច្ចុប្បន្ន ថិមភលកាហ្វេ ក៏បានពង្រីកនិងបង្ហាញវត្តមាននៅក្នុងទីក្រុងភ្នំពេញដើម្បីបំពេញបំណងរបស់អតិថិជន។
Temple Coffee n bakery លេចរូបរាងឡើងដំបូងនៅក្នុងខេត្តសៀមរាប បើកបម្រើអតិថិជនតាំងពីឆ្នាំ ២០១៥ រហូតមកដល់ពេលនេះមានរយៈពេល ៧ ឆ្នាំហើយ។ កាហ្វេត្នោត និងនំគ្រសង់ ជាកាហ្វេនិងនំប្រចាំត្រកូលរបស់ថិមភលកាហ្វេដែលមានរសជាតិឈ្ងុយឆ្ងាញ់ប្លែកមិនអាចបំភ្លេចបាន។

បន្ថែមលើនោះ Temple Coffee n bakery មិនមែនមានតែភេសជ្ជៈមួយមុខទេ គឺមានទាំងអាហារជាច្រើនមុខថែមទៀត ដែលបង្កភាពងាយស្រួលដល់លោកអ្នកចង់ញ៉ាំភេសជ្ជៈក៏បាន និងទទួលទានអាហារក៏បាន។ ជាពិសេសការដេគ័រហាងដែលរៀបចំឡើងតាមបែបខ្មែរបុរាណនាសម័យសង្គមរាស្ត្រនិយម រួមបញ្ចូលជាមួយស្នាដៃបែបទំនើបស៊ីវីល័យយ៉ាងល្អប្រណិត។

ថិមផល កាហ្វេស បានចាប់ផ្តើមសាងកេរ្តិ៍ឈ្មោះដំបូងនៅខេត្តសៀមរាប។ បន្តមកក៏បានពង្រីកសាខានៅរាជធានីភ្នំពេញនៅឆ្នាំ២០២១មានឈ្មោះថា ថិមភល កាហ្វេសុធារស។ មកទល់ពេលនេះ ថិមភលកាហ្វេពង្រីកទីតាំងបានរហូតដល់ទៅ៥កន្លែង ហើយទីតាំងទាំងនោះរួមមាន៖ ១. ថិមភល កាហ្វេសុធារស ២. ថិមភល កាហ្វេបូកគោ ៣. ថិមភល កាហ្វេ៥៥(ផ្លូវ៥៥ ជាប់ Cellcard) ៤. ថិមភល កាហ្វេ៥១(ផ្លូ៥១ ជាប់ Novotel អតីតភោជនីយដ្ឋានអណ្តាតរាំ) និងទី៥. ថិមភល កាហ្វេ សៀមរាប ទីតាំងផ្លូវអាចារ្យស្វា ២៦ ទល់មុខស្ពានវត្តព្រះព្រំរ័ត្ន៕



