ម្ចាស់ហាងលក់ផ្លែឈើស្រី មុំ ជាហាងលក់ផ្លែឈើដ៏ធំមួយនៅម្តុំផ្សារអូឡាំពិក បានរៀបចំកម្មវិធីប៊ូហ្វេទុរេន នៅចំការទុរេនស្រីមុំបែកអន្លូង ខេត្តកំពង់ចាម សម្រាប់អ្នកដែលចូលចិត្តញ៉ាំទុរេន ហើយចង់ចំណាយលុយអស់តិចអាចទៅញ៉ាំនៅចំការទុរេនស្រីមុំបាន។

តាមប្រភពពីហាងលក់ផ្លែឈើស្រី មុំ ដែលឧកញ៉ាញូសន៍ទទួលបាន នាថ្ងៃចុងសប្ដាហ៍នេះចំការទុរេនស្រីមុំបែកអន្លូង នឹងផ្ដល់ជូនកម្មវិធីពិសេសដល់អតិថិជនអាចទៅញ៉ាំបានតាមចិត្តប៊ូហ្វេទុរេន។ ជាមួយនឹងកញ្ចប់ប៊ូហ្វេរួមមាន៖ ទុរេនមាន់ថង , បាយមាន់ចៀន, បាយដំណើបជាមួយទុរេននិងខ្ទិះដូង , ផ្លែឈើផ្សេងៗនៅចំការទុរេនស្រីមុំ និងភេស្ជជៈ (ទឹកសុទ្ធ) ផងដែរ។
កម្មវិធីនេះម្នាក់អាចញ៉ាំបានសេរីរយៈពេល០១ ម៉ោងកន្លះ ដែលមានទីតាំងស្ថិតនៅក្នុងចំការទុរេនស្រីមុំបែកអន្លូង ខេត្តកំពង់ចាម។

ការចូលរួមកម្មវិធីប៊ូហ្វេទុរេនសម្រាប់មនុស្សពេញវ័យតម្លៃពេញ ១៥ ដុល្លារ តែបើទិញសំបុត្រទុកមុន (សំបុត្រមានកំណត់) នៅសល់ត្រឹមតែ ១០ដុល្លារតែប៉ុណ្ណោះ , រីឯកុមារកម្ពស់ចាប់ពី ៩០cm ដល់ ១៤0cm តម្លៃពេញ ៧.៥០ដុល្លារ ទិញសំបុត្រមុននៅសល់ត្រឹមតែ ៥ ដុល្លារ តែប៉ុណ្ណោះ និងឥតគិតថ្លៃចំពោះកុមារដែលមានកម្ពស់ក្រោម ៩0cm។

កម្មវិធីប៊ូហ្វេទុរេនដែលរៀបចំឡើងដោយហាងលក់ផ្លែឈើស្រី មុំ នឹងធ្វើធ្វើឡើងចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែ កក្កដា ឆ្នាំ ២០២២។ បើតាមប្រភពដែល សម្រាប់អ្នកដែលទៅលក្ខណៈជាគ្រួសារ ក៏អាចដើរកំសាន្តមើលចំការទុរេនពេញមួយថ្ងៃបាន ឬអាចយកអាហារទៅញ៉ាំបន្ថែមខ្លួនឯងទៀតក៏បាន៕

